អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​ស្វែងយល់​ស្មាតហ្វូន​គូ​ប្រជែង​ iPhone ​ម៉ូដែល Pixel របស់ Google ​តើ​ទំនើប​អ្វី​ខ្លះ ក្រៅពី​ខ្លាំង​ Camera និង​មាន​ Fingerprint?

​ស្វែងយល់​ស្មាតហ្វូន​គូ​ប្រជែង​ iPhone ​ម៉ូដែល Pixel របស់ Google ​តើ​ទំនើប​អ្វី​ខ្លះ ក្រៅពី​ខ្លាំង​ Camera និង​មាន​ Fingerprint?

ថ្មីៗនេះ ក្រុមហ៊ុន Google ទើបបានបើកសករាជស្មាតហ្វូនត្រកូលថ្មីគឺ Pixel មិនធ្លាប់មានពីមុន។ វាជាម៉ាកថ្មីដំបូង បន្ទាប់ពីក្រុមហ៊ុនបានអភិវឌ្ឍត្រកូល Nexus អស់ជាច្រើនស៊េរីមកហើយនោះ។ តើ Pxel អាចជាស្មាតហ្វូនគំរាមដល់ចំណែកទីផ្សារស្មាតហ្វូនរបស់ Apple ដែរឬទេ? អាចប្រកួតប្រជែងបានគឺអាស្រ័យលើលក្ខណៈសម្បត្តិជាចម្បង ព្រោះទាំងរចនាបថផងដែរ។ តើលក្ខណៈសម្បត្តិស្មាតហ្វូនសែស្រឡាយថ្មីដំបូងរបស់ Google មានអ្វីពិសេសខ្លះ?

ស្មាតហ្វូន Pixel របស់ Google ត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 821 ដែលឈីបជំនាន់ថ្មីបង្អស់របស់ក្រុមហ៊ុន Qualcomm ប្រភេទ quad-core ចែកជាពីរផ្នែកមានសមត្ថភាពខ្ពស់ដំណើរការក្នុងល្បឿន 2.15GHz និង 1.6GHz និងមាន RAM 4GB LPDDR4 អមដោយជម្រើសមេម៉ូរីពីរទំហំគឺ 32GB ឬ 128GB។

2016-10-04-image

កាមេរ៉ាក្រោយនៅលើស្មាតហ្វូន Pixel មានទំហំ 12.3MP ជាមួយកម្រិត f/2.0 aperture lens និង 1.55 micron pixels ដែលក្រុមហ៊ុន Google បានខិតខំចំណាយពេលស្រាវជ្រាវ និងអភិវឌ្ឍរយៈពេល ១ឆ្នាំមកនេះ។ Google សង្កត់ធ្ងន់នៅលើសមត្ថភាពកាមេរ៉ា ដោយ Pixel មាននូវមុខងារពិសេសមួយចំនួន ដូចជា Smartburs ជាជំនួយក្នុងការថតរូបច្រើនប៉ុស្តិ៍ ហើយអាចឱ្យទូរស័ព្ទជ្រើសរើសរូបមានគុណភាពល្អជាងគេ នៃបណ្ដុំរូបដែលបានថតជាប់ និងមុខងារ HDR+ សម្រាប់បង្កើនគុណភាពរូបថតបានច្បាស់ល្អនៅទីងងឹត។

gsmarena_100

ក្រុមហ៊ុនស្វែងរុករកខ្នាតយក្សនេះ ថែមទាំងបញ្ជាក់លក្ខណៈពិសេសនៅលើ Pixel ទៀតត្រង់ថា ស្មាតហ្វូននេះទទួលបានពិន្ទុ ៨៦ ពី DxOMark ដែលជាពិន្ទុខ្ពស់ជាងគេនៅលើកាមេរ៉ាស្មាតហ្វូនបច្ចុប្បន្ន។ បើប្រៀបធៀបនឹង Galaxy S7 Edge និង Sony Xperia X Performance គឺទទួលបានពិន្ទុត្រឹម ៨៨ ប៉ុណ្ណោះខណៈ iPhone 7 អាចបានត្រឹម ៨៦។

2016-10-04-image-9

Google ថែមទាំងបានផ្ដល់ជូនសេវាកម្ម Google Photos សម្រាប់ផ្ទុករូបថតឥតដែនកំណត់ ដូច្នេះអ្នកនឹងមិនចាំបាច់ព្រួយបារម្ភអំពីទូរស័ព្ទអស់មេម៉ូរីទៀតនោះឡើយ។ សម្រាប់ប្រព័ន្ធតំណភ្ជាប់វិញ Pixel មាននូវរន្ធ USB Type-C និង Bluetooth 4.2។ ក្នុងនោះក៏មានរន្ធកាស 3.5mm ដូចស្មាតហ្វូនទូទៅដដែល។ ថ្មរបស់ស្មាតហ្វូន Pixel មានកម្រិត 2770mAh ឬ 3450mAh អាស្រ័យលើម៉ូដែលខុសគ្នា។ បច្ចេកវិទ្យាសាកថ្មឆាប់ពេញ Quick Charging នឹងអាចឱ្យអ្នកប្រើប្រាស់ជាប់បានរយៈពេលរហូតដល់ ៧ម៉ោង ដោយសាកថ្មត្រឹមតែ ១៥នាទីប៉ុណ្ណោះ។

thumb

ចំពោះការឌីហ្សាញរូបរាងខាងក្រៅវិញ Pixel មានតួត្រូវបានស្រោបដោយអាលុយមីញ៉ូម និងកញ្ចក់ ហើយសង្កេតឃើញកាមេរ៉ានៅខាងក្រោយ ពុំមានលក្ខណៈប៉ោងលៀនមកក្រៅដូចជា កាមេរ៉ាស្មាតហ្វូនជាច្រើននាពេលបច្ចុប្បន្ន ឬដូចជា iPhone 7 នោះទេ។ Pixel ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.1 Nougat ហើយមានមុខងារស្កេនក្រយៅដៃ fingerprint reader។

download-1

ស្មាតហ្វូន Pixel មានផ្ទៃ Interface ថ្មីប្លែកដោយបានកែខៃកម្មវិធី Launcher ហើយមានរូប icon មូលៗ វាមានលក្ខណៈស្អាតមួយបែប បង្ហាញកម្មវិធីច្បាស់ៗនៅលើផ្ទាំង Home និង App។ យ៉ាងណា វាមានចំណុចខ្សោយជាងស្មាតហ្វូនទំនើបបច្ចុប្បន្ន ដោយគ្មានបច្ចេកវិទ្យាមិនចូលទឹក ហើយក៏គ្មានរន្ធអាចបន្ថែម microSD បាននោះដែរ។

download

ស្មាតហ្វូន Pixel មានអេក្រង់បែងចែកជាពីរទំហំគឺ Pixel ធម្មតា ទំហំ ៥អ៊ីញ (1080p) និង Pixel XL ទំហំ ៥,៥អ៊ីញ (2160×1440) AMOLED ដែលក្រាលដោយកញ្ចក់ប្រភេទ 2.5D Corning Gorilla Glass 4 មាន ៣ ពណ៌សម្រាប់ជ្រើសរើសគឺ ទឹកប្រាក់ ខ្មៅ និងខៀវ។ តម្លៃរបស់វាចាប់ពី ៦៤៩ដុល្លារ ទៅ ៧៦៩ដុល្លារ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30