អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Kodak ​ជន្ល​ស្មាតហ្វូន​ថ្មី​មួយ​ទៀត រំពឹង​នឹង​​ទំនើប​ជាង​ស្មាតហ្វូន​ដំបូង IM5 អាច​វែកមុខ​នៅ​ថ្ងៃ​២០ តុលា​នេះ

Kodak ​ជន្ល​ស្មាតហ្វូន​ថ្មី​មួយ​ទៀត រំពឹង​នឹង​​ទំនើប​ជាង​ស្មាតហ្វូន​ដំបូង IM5 អាច​វែកមុខ​នៅ​ថ្ងៃ​២០ តុលា​នេះ

Kodak ដែលគេស្គាល់ថា ជាក្រុមហ៊ុនបច្ចេកវិទ្យាមានជំនាញផ្នែកផលិតផលរូបភាព (Image Product) ស្នាក់ការនៅអាមេរិក បន្ទាប់ពីទើបបានបោះជំហានជើងថ្មី ប្រលូកចូលជំនួញស្មាតហ្វូននៅដើមឆ្នាំ២០១៦ ដោយបានចេញទូរស័ព្ទដំបូងម៉ូដែល IM5 រួចមក ពេលនេះ ក្រុមហ៊ុនគ្រោងសម្ពោធទូរស័ព្ទទី២ ជាបន្ត។ ថ្មីៗនេះ ក្រុមហ៊ុនបានបង្ហោះរូប Poster មួយសន្លឹកដែលជារូបស្មាតហ្វូនថ្មី មានប៊ូតុង Home រាងមូលចំកណ្ដាល រំលេចដោយអក្សរ K និងមានបញ្ជាក់កាលបរិច្ឆេទ ថ្ងៃទី២០ តុលា។ កាលបរិច្ឆេទនេះ ត្រូវគេអះអាងថា នឹងជាពេលវេលាក្រុមហ៊ុន Kodak សម្ពោធស្មាតហ្វូនថ្មីទី២ របស់ខ្លួន។

download-2

ស្មាតហ្វូនថ្មីនេះ នឹងមិនខុសគ្នាជាមួយ IM5 ឡើយ ពោល វានៅតែជាស្មាតហ្វូន Android ប៉ុន្តែវានឹងទំនើបជាងម៉ូដែលមុន។ សូមបញ្ជាក់ថា ស្មាតហ្វូនដំបូង IM5 របស់ Kodak គឺជាស្មាតហ្វូនធុនមធ្យមប៉ុណ្ណោះ ចំណែកស្មាតហ្វូនទី២ នេះ ត្រូវគេរំពឹងថា នឹងទំនើបជាងមុន សមត្ថភាពខ្ពស់ជាងមុន។

ស្មាតហ្វូនដំបូង IM5 ដែល Kodak បានប្រកាសនៅក្នុងព្រឹត្តិការណ៍ CES 2016 ដើមឆ្នាំនេះ បានភ្ជាប់មកជាមួយលក្ខណៈសម្បត្តិមធ្យមដូចជា៖ អង្គប្រតិបត្តិ octa-core ល្បឿន 1.7GHz MediaTek មានអេក្រង់ ៥អ៊ីញកម្រិត 720p ហើយមានតម្លៃប្រហែល ៣១០ដុល្លារអាមេរិក។

ខណៈពេលនេះ អ្វីដែលជាអាចធ្វើបាន គឺមានតែរង់ចាំអ៊ុតមើលថាតើ ស្មាតហ្វូនជំនាន់ទី២ របស់ Kodak នឹងមានអ្វីខ្លះពិសេស? បើជាស៊េរីទូរស័ព្ទធុនមធ្យម ប្រហែលតម្លៃរបស់វា គឺអាចពិចារណាបានហើយ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​ត្រូវ​ព្យាយាម​បណ្ដុះ​ផ្នត់គំនិត​ទាំង​៥​យ៉ាង​នេះ ​ដើម្បី​​សាង​អនាគត​ដ៏​ជោគជ័យ​​នា​ពេល​ខាង​មុខ​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930