អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​ឃើញ​គំរូ​ទូរស័ព្ទ​របស់ Sharp នេះ​ហើយ ​អ្នក​ប្រាកដ​ជា​លាន់​មាត់​សរសើរ​មិន​ខាន ព្រោះ​ស្ទើរ​តែ​គ្មាន​គែម​អេក្រង់

​ឃើញ​គំរូ​ទូរស័ព្ទ​របស់ Sharp នេះ​ហើយ ​អ្នក​ប្រាកដ​ជា​លាន់​មាត់​សរសើរ​មិន​ខាន ព្រោះ​ស្ទើរ​តែ​គ្មាន​គែម​អេក្រង់

Sharp ដែលជាក្រុមហ៊ុនអេឡិចត្រូនិកធំមួយក្នុងចំណោមក្រុមហ៊ុនអេឡិចត្រូនិកជប៉ុនធំៗដទៃ និងត្រូវបានទិញយកដោយ Foxconn កាលពីខែកុម្ភៈកន្លងទៅនោះ ថ្មីៗនេះ ទើបបានបញ្ចេញគំរូទូរស័ព្ទធ្វើឱ្យសាធារណជនសរសើរអំពីការឌីហ្សាញរបស់វា។ វាអាចជាស្មាតហ្វូនជំនាន់ថ្មីនៅពេលឆាប់ៗខាងមុខ ដែលមានគែមអេក្រង់យ៉ាងស្ដើង ខុសប្លែកពីទូរស័ព្ទទំនើបៗបច្ចុប្បន្ន។ ចំណុចប្លែកខ្លាំងគឺនៅលើសាច់អេក្រង់ផ្នែកខាងលើ ត្រូវបានស្រោបជិត គ្មាននៅសល់សាច់ទូរស័ព្ទនោះឡើយ។

id184981

 

គំរូស្មាតហ្វូនដែលត្រូវបានហៅឈ្មោះថា Sharp Corner R នេះ ពិតជាមានការឌីហ្សាញថ្មីប្លែកខុសគេ ដោយមានគែមយ៉ាងស្ដើង ក្នុងនោះគេសង្កេតឃើញគែមទូរស័ព្ទទាំងបួនជ្រុង ក្រាលដោយកញ្ចក់កោងបញ្ឆិតបន្តិច ដែលមានលក្ខណៈទំនើប។ វាបានប្រើបច្ចេកវិទ្យា IGZO ជួយឱ្យអេក្រង់មានដង់ស៊ីខ្ពស់រហូតដល់ 1000ppi ហើយមានអេក្រង់ទំហំ ៥,២អ៊ីញកម្រិត 1080px x 1920px ។

គំរូទូរស័ព្ទទំនើបនេះ ត្រូវបានណែនាំនៅពិព័រណ៍បច្ចេកវិទ្យា CEATECH 2016 ក្នុងប្រទេសជប៉ុន ថ្ងៃព្រហស្បតិ៍ម្សិលមិញ។ យ៉ាងណាក្រុមហ៊ុនមិនបានបញ្ជាក់កាលបរិច្ឆេទ នឹងផលិតស្មាតហ្វូននេះ សម្រាប់ដាក់លក់ជាសាធារណៈនៅឡើយ៕ ចុះបើមានលក់លើទីផ្សារ តើប្រិយមិត្តពេញចិត្ត នឹងសាកល្បងប្រើប្រាស់ Sharp Corner R នេះដែរឬទេ?

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728