អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > មាន​សញ្ញាណ​ថ្មី​ពី ​ស្មាតហ្វូន Nokia នឹង​ដើរ​ដោយ Android 7.0, អេក្រង់ full HD, RA M 3GB មាន​ឈ្មោះ DIC!

មាន​សញ្ញាណ​ថ្មី​ពី ​ស្មាតហ្វូន Nokia នឹង​ដើរ​ដោយ Android 7.0, អេក្រង់ full HD, RA M 3GB មាន​ឈ្មោះ DIC!

ក្រោយពីបានបង្ហាញឈ្មោះគួរឱ្យសង្ស័យនៅលើ វែបសាយដាក់ពិន្ទុលើកម្រិតសមត្ថភាពទូរស័ព្ទ Geekbench រួចមក ឥឡូវនេះ ស្មាតហ្វូន Nokia D1C អាថ៌កំបាំងនេះ បង្ហាញឈ្មោះនៅលើសេវាកម្មវាស់សមត្ថភាព AnTuTu ម្ដង។ ការរាយប្រភេទលក្ខណៈសម្បត្តិត្រូវបានបង្ហាញច្បាស់ថា ទូរស័ព្ទ Nokia ជំនាន់ក្រោយនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយគឺ Android 7.0 ហើយមានម៉ូដែល Nokia D1C។

nokia-d1c-antutu-e1475894402837

AnTuTu benchmark បានរាយលក្ខណៈ សម្បត្តិរបស់ស្មាតហ្វូន Nokia D1C បង្ហាញច្បាស់វា វានឹងបំពាក់ដោយឈីបរបស់ក្រុមហ៊ុន Qualcomm 430 មានក្រាហ្វិក Adreno |(TM) 505, កម្រិត resolution របស់អេក្រង់គឺ 1920x1080px កាមេរ៉ាមានទំហំ 8MP (ខាងមុខ) និង 13MP (កាមេរ៉ាក្រោយ)។ ស្មាតហ្វូន Nokia ស៊េរីថ្មីគឺមាន RAM 3GBហើយមានមេម៉ូរូទំហំ 32GB។

Nokia D1C នឹងត្រូវក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់នេះ ប្រកាសចេញផ្លូវការនៅរយៈពេលប៉ុន្មានខែឆាប់ៗខាងមុខ។ Nokia នឹងសម្ពោធស្មាតហ្វូនថ្មីរបស់ខ្លួនម្ដងពីរម៉ូដែល ដែលមានលក្ខណៈសម្បត្តិផ្សេងពីគ្នា មួយជាទូរស័ព្ទធុនមធ្យម និងមួយម៉ូដែលទៀតជាទូរស័ព្ទទំនើបកំពូលរបស់ខ្លួន៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930