អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​Apple កំពុង​ស៊ើបអង្កេត​លើ​ករណី​ផ្ទុះ​ iPhone 6s Plus ចំនួន ២គ្រឿង​ថ្មីៗ

​Apple កំពុង​ស៊ើបអង្កេត​លើ​ករណី​ផ្ទុះ​ iPhone 6s Plus ចំនួន ២គ្រឿង​ថ្មីៗ

ខណៈ Galaxy Note 7 កំពុងមានបញ្ហាផ្ទុះឆេះ រហូតដល់ថ្នាក់ក្រុមហ៊ុន Samsung ផ្អាកចង្វាក់ផលិតកម្មផេប្លេតនេះនោះ រីឯទូរស័ព្ទ iPhone ប៉ុន្មានម៉ូដែលក៏ទើបកើតមានករណីស្រដៀងគ្នានេះដែរ។ ម៉ូដែល iPhone ដែលផ្ទុះឆេះ រួមមាន៖ iPhone 7 Plus, iPhone 7 និង iPhone 6s Plus ពីរគ្រឿងទៀត។ យោងតាមរបាយការណ៍ចេះផ្សាយថ្មីៗ ឱ្យដឹងថា ពេលនេះ ក្រុមហ៊ុន Apple កំពុងស៊ើបអង្កេតករណីផ្ទុះ នៅលើ iPhone 6s Plus។

iPhone 6s Plus ដែលកើតមានករណីផ្ទុះនេះ គឺជាកម្មសិទ្ធិរបស់អតិថិជនឈ្មោះ Yvette Estrada។ គាត់បានបញ្ជាក់ថា៖ «ខ្ញុំបានឮសំឡេងដូចជាសំឡេងប្រទុស្ត បន្ទាប់មកក៏ឮផុបឡើង ហើយអេក្រង់ iPhone ក៏ឆេះតែម្ដង»។ ភ្លាមៗនោះ ស្វាមីរបស់នាងក៏គ្រវែង iPhone នោះទៅក្នុងទឹក។ គេពិនិត្យឃើញទូរស័ព្ទម្ដៅនោះពិតជាក្ដៅយ៉ាងខ្លាំង ដែលអាចដុត Apple Watch ថែមទៀតបាន។

ចំណែកករណីផ្ទុះ iPhone 6s Plus មួយទៀត គឺទៅលើទូរស័ព្ទរបស់និស្សិតម្នាក់ ដែលគេបានដាក់ទូរស័ព្ទនោះនៅក្នុងខ្មៅរបស់គេ។ សិស្សឈ្មោះ Darin Halavaty បាននិយាយថា ពេលកើតមានករណីផ្ទុះ ថ្ម iPhone 6s Plus របស់គេជិតអស់ ហើយមិនបានយកទៅដោតសាកថ្មឡើយ។

ដូច្នេះ ពេលនេះ ក្រុមហ៊ុន Apple កំពុងដុតដៃដុតជើងធ្វើការស៊ើបអង្កេតករណីផ្ទុះ iPhone 6s Plus ទាំងពីរនេះ ថាតើបណ្ដាលមកពីកំហុសអ្នកប្រើ ឬមួយក៏ជាបញ្ហាបង្កឡើងក្នុងចង្វាក់ផលិតកម្ម iPhone ស្រដៀងនឹងករណី Note 7 ផ្ទុះនោះ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​រៀន​សូត្រទាំង​៥​ដែល​អ្នក​គួរ​តែ​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ​ ដើម្បីក្លាយជាសិស្សពូកែ

បើគិតចង់រកស៊ី ដាច់ខាតកុំរកស៊ីជាមួយមនុស្ស៥ជំពូកនេះ ប្រយ័ត្នរលាយដោយមិនដឹងខ្លួន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អ្នក​ចិត្តសាស្ត្រ​រក​ឃើញ​ធាតុ​ផ្សំ​សំខាន់ ៣​​យ៉ាង​ ដែល​កំណត់​​ភាព​រីក​រាយ​របស់​​មនុស្ស

អត្ថបទពាណិជ្ជកម្ម​

​ជួប​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ​នៅ​ថ្ងៃ​ទី២៦ ខាង​មុខនេះ ​

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ឱកាស​ពិសេស​ជួប​ជាមួយ​បុគ្គល​ជោគជ័យ​ក្នុង​អាជីវ​កម្មនា​ថ្ងៃទី​២៥ តុលា​នេះ

បៀរ​អាន់​ឆ័​រ​នឹង​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ចុង​សប្តាហ៍​នេះ​ ​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ Six Bomb

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031