អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > រឿង​សំខាន់ ៤យ៉ាង​ត្រូវ​ធ្វើ​បន្ទាន់ នៅ​ពេល Facebook របស់​អ្នក ត្រូវ​គេ​លួច​ប្រើ ឬ Hack

រឿង​សំខាន់ ៤យ៉ាង​ត្រូវ​ធ្វើ​បន្ទាន់ នៅ​ពេល Facebook របស់​អ្នក ត្រូវ​គេ​លួច​ប្រើ ឬ Hack

ប្រសិនលោកអ្នកក្លាយជាជនរងគ្រោះ ដោយគណនី Facebook របស់ខ្លួនត្រូវបានគេលួច hack ទៅប្រើក្នុងគោលបំណងមិនល្អផ្សេងៗ ដូច្នេះរឿងដែលសំខាន់បន្ទាន់ត្រូវធ្វើមុនគេនោះ គឺផ្លាស់ប្ដូរលេខសម្ងាត់ឱ្យបានឆាប់រហ័ស។ ខាងក្រោមនេះ គឺជារឿងសំខាន់ ៤យ៉ាង ដែលត្រូវធ្វើជាបន្ទាន់នៅពេល Hacker វាយប្រហារ Facebook របស់អ្នក។

១) សុំការផ្ដល់យោបល់ និងជំនួយផ្នែកសុវត្ថិភាពពី Facebook ភ្លាមៗនៅពេលអ្នកគិតថា គណនីរបស់អ្នកត្រូវ hacker លួចប្រើ ម្យ៉ាងអ្នកក៏អាចទាមទារយក Account អ្នកមកវិញបានដែរ
ប្រសិនបើគណនី Facebook របស់អ្នកត្រូវគេ hack បាន សូមស្វែងរកទំព័រជំនួយ (Help) បន្ទាប់នៅលើទំព័រ Facebook Help Center។ ទំព័រនេះ អាចផ្ដល់ការណែនាំល្អបំផុតជូនអ្នក ព្រមទាំងមាន tool និងគន្លឹះ ដែលជួយឱ្យអ្នកអាចទាមទារយកបានគណនីរបស់អ្នកវិញក៏ថាបាន។

ទំព័រជំនួយរបស់ Facebook នេះ ថែមទាំងអាចឆ្លើយនូវរាល់ចម្ងល់ផ្សេងៗ ព្រមទាំងប្រភេទមេរោគផ្សេងៗដែលអ្នកកំពុងតែជួប ដូចជា Spam, Adware, Malware, Phising, Sharebaiting, Self-XSS, Clickjacking, Bad Apps, Access Token Theft, និងការឆ្លងដោយសារអ៊ីមែល និង notification ក្លែងក្លាយដែលបោកបញ្ឆោតអ្នកប្រើជាដើម។ សម្រាប់ព័ត៌មានបន្ថែមអំពីការថែទាំសុវត្ថិភាព អ្នកអាចចូលទៅទំព័រ Facebook Faq បាន។

២) ផ្លាស់ប្ដូរលេខសម្ងាត់ (Change your Passwords)
ប្រសិនបើពួក hacker ពិតជាបានលុកលុយអាចភ្ជាប់ចូលប្រើអាសយដ្ឋានអ៊ីមែល និងលេខសម្ងាត់របស់អ្នកមែន ដូច្នេះអ្នកត្រូវប្រញាប់ប្ដូរលេខសម្ងាត់ឱ្យបានឆាប់រហ័សបំផុត ជៀសវាង hacker លុបលេខសម្ងាត់ចាស់របស់អ្នក ហើយកាន់កាប់គណនីនោះបានទាំងស្រុង។

ប្រសិនបើអ្នកប្រើប្រាស់លេខសម្ងាត់ដូចៗគ្នាជាមួយគណនីផ្សេងៗទៀត ពិសេសជាគណនីធនាគារ ឬគណនីទាំងឡាយដែលមានជាប់ពាក់ព័ន្ធនឹងស្ថាប័នហិរញ្ញវត្ថុ និងអាសយដ្ឋានអ៊ីមែលដទៃទៀតជាដើម ។ល។ ដូច្នេះអ្នកក៏ត្រូវប្រញាប់ទៅផ្លាស់ប្ដូរលេខសម្ងាត់នៃគណនីទាំងនោះផងដែរ ព្រោះ hacker អាចប្រើព័ត៌មានគណនី Facebook ដែលលួចបាននេះ ទៅប្រើលើគណនីទាំងនោះបាន។

៣) ស្កេនមេរោគលើកុំព្យូទ័រទាំងមូល (Scan your Computer)
ក្រោយពី Hackerបានភ្ជាប់ចូលទៅកាន់គណនី Facebook របស់អ្នកតាមល្បិចកលផ្សេងៗបានហើយ គេក៏អាចបន្តការវាយលុកនៅលើប្រព័ន្ធកុំព្យូទ័ររបស់អ្នកថែមទៀត ដោយការប្រលែង virus ឬ malware ផ្សេងៗ។ ត្រូវប្រាកដថា កម្មវិធីកម្ចាត់មេរោគរបស់អ្នក បានទទួលការធ្វើបច្ចុប្បន្នភាពនិយមន័យមេរោគទាន់សម័យ (virus definition is up-to-date) បន្ទាប់មកស្កេនលើកុំព្យូទ័រទាំងមូល។

ប្រសិនបើអ្នកបើកគណនី Facebook របស់អ្នកតាមកុំព្យូទ័ររបស់អ្នកដទៃ ត្រូវឱ្យម្ចាស់កុំព្យូទ័រគេបានដឹងអំពីការវាយប្រហារពីសំណាក Hacker និងឱ្យគេធ្វើការស្កេនមេរោគលើម៉ាស៊ីនកុំព្យូទ័រដើម្បីជៀសវាងឆ្លងមេរោគ។ វិធីសាស្ត្រល្អផ្ដល់សុវត្ថិភាពមួយទៀត គឺត្រូវឆែកមើល និងលុបចោលនូវរាល់ប្រភេទកម្មវិធី ឬឯកសារបន្ថែម extension នៅលើកម្មវិធី browser ឬអ្វីៗដែលអ្នកសង្ស័យថា ជាទង្វើរបស់ hacker ចង់បោកបញ្ឆោតអ្នក។ ម្យ៉ាងទៀត ប្រសិនអ្នករកឃើញ កម្មវិធី (apps) ទាំងឡាយដែលភ្ជាប់ជាមួយគណនី Facebook ឬ extension ផ្សេងៗគួរឱ្យសង្ស័យ ត្រូវលុបចោលភ្លាមៗ បន្ទាប់មកផ្លាស់ប្ដូរលេខសម្ងាត់ Facebook ម្ដងទៀត។

៤) ប្រាប់ដល់មិត្តភ័ក្ដិ ឬសមាជិកគ្រួសារឱ្យបានដឹង ជៀសវាងមានការយល់ច្រឡំផ្សេងៗ (Nofiy your Friends & Family)
វាអាចជារឿងអាម៉ាស់មួយ ព្រមទាំងផ្ដល់បទពិសោធន៍គួរឱ្យចងចាំទុក នៅពេលមានគេ hack គណនីរបស់ខ្លួន ប៉ុន្តែអ្នកមិនត្រូវលាក់បាំងនោះទេ គឺគួរតែចែករំលែកបទពិសោធន៍នេះប្រាប់មិត្តភ័ក្ដិ ឬបងប្អូនរបស់អ្នកដើម្បីឱ្យមានការប្រុងប្រយ័ត្នចំពោះ hacker ជៀសវាងជួបបញ្ហាដូចអ្នក។

Hacker អាចប្រើគណនីរបស់អ្នក ធ្វើការបញ្ជូនតំណភ្ជាប់ (ink) អមជាមួយវិធីសាស្ត្រដាក់នុយក្នុងរូបភាពផ្សេងៗ ដើម្បីស្ទូចយកព័ត៌មានផ្ទាល់ខ្លួនបាន។ ដូច្នេះអ្នកក៏អាចប្រាប់ពីបទពិសោធន៍ដែលបានជួបកន្លងមក ដែល hacker ធ្លាប់លេងល្បិចលើអ្នកបានដែរ ដើម្បីឱ្យគេដឹងជាមុន។ វិធានការបង្ការមួយទៀត អ្នកគួរបង្កើតនូវមុខងារ “Trust Contacts” ដើម្បីអាចស្រោចស្រង់មកវិញចំពោះគណនី Facebook ដែលត្រូវបាន hack យកនោះ។ មុខងារនេះ នឹងអនុញ្ញាតឱ្យជ្រើសរើសឈ្មោះ friends ជាក់លាក់មួយចំនួន ដើម្បីជួយអ្នកក្នុងការអះអាងនូវគណនីពិតរបស់អ្នក៕

ដោយ៖ រឺទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728