អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ១០យ៉ាង​ដែល​កាមេរ៉ា iPhone របស់​អ្នក​អាច​ធ្វើ​បាន ប៉ុន្តែ​អ្នក​មិន​ចាប់អារម្មណ៍​ទាល់តែ​សោះ

១០យ៉ាង​ដែល​កាមេរ៉ា iPhone របស់​អ្នក​អាច​ធ្វើ​បាន ប៉ុន្តែ​អ្នក​មិន​ចាប់អារម្មណ៍​ទាល់តែ​សោះ

ដោយសារទូរស័ព្ទ iPhone ត្រូវបានផលិតដោយបំពាក់បច្ចេកវិទ្យា និងមុខងារទំនើបសំបូរបែប ដូច្នេះ អ្នកប្រើមួយចំនួនអាចនៅពុំទាន់ស្វែងយល់ និងប្រើអស់ពីសក្ដានុពលនៅឡើយ។ គ្រប់ជំនាន់ iPhone មាននូវមុខងារបង្កប់ជាច្រើន ជាក់ស្ដែងមុខងារពិសេសៗពាក់ព័ន្ធកាមេរ៉ាជាដើម។ ខាងក្រោមនេះគឺជាលក្ខណៈពិសេស ១០យ៉ាងនៅលើកាមេរ៉ា iPhone ដែលអ្នកប្រើខ្លះអាចមិនទាន់ស្វែងយល់អស់នៅឡើយ ហើយលក្ខណៈពិសេសទាំងនេះ អាចជួយដល់ការថតរូប និងវីដេអូបានកាន់តែមានគុណភាពខ្ពស់មួយកម្រិតទៀត។

១) ប្រើទម្រង់ Grid លើកាមេរ៉ា iPhone ដើម្បីជួយដល់ការចាប់យកផ្ទៃរូបរបស់ មនុស្ស សត្វ និងកម្មបទផ្សេងៗបានល្អ។ ដើម្បីបើក Grid នេះ សូមចូលទៅ Settings → Photos & Camera រួចហើយបើក (enable) នៅត្រង់ពាក្យ Grid។ ក្រោយពីបើក Grid នៅពេលថតរូប អ្នកនឹងឃើញមានបន្ទាត់ផ្គុំជាក្រឡាបួនជ្រុងចំនួន ៩ប្រអប់។

២) ប្រសិនបើអ្នកបានដោតកាសជាប់នឹង iPhone នោះអ្នកអាច ចុចលើប៊ូតុង បន្ថយ ឬដំឡើងសំឡេង (Volume Up/Volume Down) ដើម្បីថតរូប និងថតវីដេអូបាន

៣) អ្នកក៏អាចចុចលើប៊ូតុងបន្ថយ ឬដំឡើងសំឡេងដែលមាននៅលើគែមម្ខាងរបស់ iPhone ដើម្បីថតរូប និងវីដេអូបានផងដែរ។

៤) កាមេរ៉ា iPhone គឺផ្ដល់ភាពងាយស្រួលដល់អ្នកប្រើអាចធ្វើការកម្រិតពន្លឺ (brightness) ទៅលើរូបភាពតាមចំណូលចិត្តនៅមុនពេលចុចថតបាន។ ដើម្បីកំណត់អ្នកគ្រាន់តែចុច tab នៅលើអេក្រង់ រួចហើយរំកិលចុះក្រោម ដើម្បីបន្ថយពន្លឺ បើរំកិលឡើងលើនឹងដំឡើងពន្លឺ។

៥) អ្នកក៏អាចកំណត់ Exposure នៃរូបលើកាមេរ៉ា iPhone ដោយគ្រាន់តែយកម្រាមដៃសង្កត់ឱ្យជាប់លើអេក្រង់ រួចហើយកំណត់ខ្លាំងខ្សោយ ដោយរំកិលចុះក្រោម ឬឡើងលើ ដូចជាការកំណត់ brightness ដែរ។

៦) ចំណែក Burst mode លើកាមេរ៉ា iPhone ក៏ផ្ដល់លក្ខណៈងាយស្រួលដល់ការថតរូបដែរ ព្រោះមុខងារនេះអាចជួយឱ្យការថតរូបច្រើនសន្លឹក រួចហើយអ្នកអាចយកមកផ្ទៀងផ្ទាត់ និងជ្រើសរើសរូបមួយសន្លឹកដែលអ្នកយល់ថា ជារូបថតបានស្អាត និងច្បាស់ជាងគេ។ របៀបប្រើ Burst mode គឺគ្រាន់តែចុចឱ្យជាប់លើប៊ូតុងកណ្ដាល (ឬចុចលើប៊ូតុង Volume ក៏បាន) នៅពេលនោះ កាមេរ៉ានឹងថតយករូបជាខ្សែច្រើនសន្លឹក។

៧) កាមេរ៉ា iPhone អាចកំណត់ Timer ដែលជាការកំណត់រយៈពេលមួយឱ្យកាមេរ៉ាថតរូបដោយខ្លួនឯង។ ដើម្បីដំណើរការ Timer គឺចុចលើ icon រូបនាឡិកា រួចហើយជ្រើសរើសរយៈពេល 3s ឬ 10s អាស្រ័យលើអ្នក។

៨) បច្ចេកវិទ្យា HDR ជួយបន្ថែមគុណភាពរូបថតកាន់តែច្បាស់។ ក្នុងការថតរូបដោយដំណើរការ HDR កាមេរ៉ានឹងថតយករូបម្ដង ៣សន្លឹក រួចហើយរួមបញ្ចូលជារូប ១សន្លឹកដែលផ្ដល់គុណភាពខ្ពស់ជាងគេ។ ដើម្បីបើក HDR គឺគ្រាន់តែចុចលើ icon ដែលមានអក្សរ HDR រួចហើយចុចយក On ជាការស្រេច (វីដេអូ)។

៩) ព្យាយាមចូលឱ្យកៀកនឹងរូប ឬកម្មបទសិន មុននឹងថត ហើយជៀសវាងទាញ Zoom រូបព្រោះនឹងធ្វើឱ្យបាត់បង់គុណភាពរូបបាន។

១០) ប្រសិនថតរូបនៅកន្លែងងងឹត អ្នកអាចបន្ថែមពន្លឺដោយ Flash Light នៅលើ iPhone មួយទៀត ក្រៅពីភ្លើងជំនួយកាមេរ៉ា (LED Flash) ដើម្បីឱ្យពន្លឺគ្រប់គ្រាន់ថតបានរឹតតែស្អាត។

ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ http://www..com/iphone-camera-tips-tricks-apple-2015-2

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​រៀន​សូត្រទាំង​៥​ដែល​អ្នក​គួរ​តែ​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ​ ដើម្បីក្លាយជាសិស្សពូកែ

បើគិតចង់រកស៊ី ដាច់ខាតកុំរកស៊ីជាមួយមនុស្ស៥ជំពូកនេះ ប្រយ័ត្នរលាយដោយមិនដឹងខ្លួន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អ្នក​ចិត្តសាស្ត្រ​រក​ឃើញ​ធាតុ​ផ្សំ​សំខាន់ ៣​​យ៉ាង​ ដែល​កំណត់​​ភាព​រីក​រាយ​របស់​​មនុស្ស

អត្ថបទពាណិជ្ជកម្ម​

​ជួប​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ​នៅ​ថ្ងៃ​ទី២៦ ខាង​មុខនេះ ​

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ឱកាស​ពិសេស​ជួប​ជាមួយ​បុគ្គល​ជោគជ័យ​ក្នុង​អាជីវ​កម្មនា​ថ្ងៃទី​២៥ តុលា​នេះ

បៀរ​អាន់​ឆ័​រ​នឹង​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ចុង​សប្តាហ៍​នេះ​ ​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ Six Bomb

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031