អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​ល្បឿន​សាកថ្ម​នៅ​លើ iPhone 7 និង iPhone 7 Plus មិន​សូវ​ល្អ​ទេ សុទ្ធតែ​យឺត​ជាង​​ស៊េរី​មុន!

​ល្បឿន​សាកថ្ម​នៅ​លើ iPhone 7 និង iPhone 7 Plus មិន​សូវ​ល្អ​ទេ សុទ្ធតែ​យឺត​ជាង​​ស៊េរី​មុន!

សង្កេតឃើញស្មាតហ្វូនស៊េរីក្រោយៗ បច្ចុប្បន្នត្រូវបានផលិត ភ្ជាប់មកជាមួយមុខងារមានអត្ថប្រយោជន៍ផ្សេងៗគ្នា ក្នុងនោះ មុខងារសាកថ្មរហ័សក៏កំពុងត្រូវបានបណ្ដាក្រុមហ៊ុនទូរស័ព្ទធំៗកំពុងអភិវឌ្ឍ និងបានបំពាក់នៅលើស្មាតហ្វូនរបស់ខ្លួនខ្លះមកហើយដែរ។ ជាក់ស្ដែង Quick Charge ត្រូវបានបំពាក់នៅលើស្មាតហ្វូនស៊េរី Galaxy ក្រោយៗរបស់ Samsung ជាដើម។ ចំណែកទូរស័ព្ទ iPhone 7 ក៏ត្រូវបានបំពាក់មុខងារទំនើបថ្មីៗ ផងដែរ ប៉ុន្តែនៅខ្វះមុខងារសាកថ្មរហ័សនេះ។ ដោយផ្អែកតាមរបាយការណ៍គេហទំព័រ AnandTech ឱ្យដឹងថា ល្បឿនសាកថ្មនៅលើ iPhone 7 មិនសូវល្អប៉ុន្មានទេ។

iphone7

តាមការធ្វើតេស្តសាកល្បងដោយក្រុមការងារ AndandTech បង្ហាញថា iPhone 7 និង iPhone 7 Plus មានល្បឿនសាកថ្មយឺតជាងបណ្ដាស្មាតហ្វូនជាច្រើន ពោលស្ថិតនៅពីក្រោម Galaxy Note 7, S7 Edge, HTC 10, Note 5, Galaxy S7 និង Meizu Pro 6។ បើតាមការរៀបលំដាប់តាមក្រាបខាងលើបង្ហាញថា Meizu PRO 6 គឺជាស្មាតហ្វូនដែលមានល្បឿនសាកថ្មឆាប់ពេញជាងគេក្នុងចំណោមស្មាតហ្វូនទំនើបៗបច្ចុប្បន្ន។

ផ្អែកតាមក្រាបខាងលើបង្ហាញថា iPhone 7 Plus ត្រូវចំណាយពេល ២,៨ម៉ោងដើម្បីសាកថ្មឱ្យបានពេញ ១០០% ខណៈ ដែល iPhone 6s Plus ប្រើពេល ២,៥៦ម៉ោង។ ចំណែក iPhone 7 វិញ គឺត្រូវការពេល ២,០៨ម៉ោងដើម្បីសាកពេញ ១០០% យឺតជាង iPhone 6s ដែលប្រើពេលតិចជាងត្រឹម ១,៩៤ម៉ោង។

ទូរស័ព្ទចិន Meizu PRO 6 ប្រើពេលលឿនជាងគេ ត្រឹមតែ ១,៥១ម៉ោងគឺអាចសាកថ្មពេញ ១០០% បាន ដែលជាពេលវេលាមួយប្រហាក់ប្រហែលនឹង Galaxy S7 ដែរ។ យ៉ាងណា គេមានគន្លឹះសាកថ្ម iPhone ឱ្យចូលលឿន គឺដោយប្រើឆ្នាំងសាក iPad ជំនួសវិញ៕

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

​បើ​គ្មាន​បទ​ពិសោធន៍​សោះ​តែ​ម្ដង​ តើ​គួរ​សរសេរ​​ CV ​ ធ្វើ​ម៉េច​​ឱ្យ​ទាក់ទាញ​ ​និង​គេ​ហៅ​សម្ភាសន៍?

គំនិត​​ធ្វើ​ជំនួញ​៥​ប្រភេទ​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ

អត្ថបទពាណិជ្ជកម្ម​

តើអ្នកត្រៀមខ្លួនហើយឬនៅ? ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018 កាន់តែធំអស្ចារ្យមិនដែលធ្លាប់មាន!

ការវិវដ្តកាន់តែទំនើប និងកាន់តែងាយស្រួលជាមួយទូរទឹកកក LG InstaView ThinQ™ Amazon Alexabuilt

តិចនិក​ផ្សព្វផ្សាយតាម​ Online «ចំណាយ​តិច~តែចំណេញ​ច្រើន»

តិចនិក​ជ្រើស​រើស​បុគ្គលិក​ដែល​​ល្អ​ និង​ពូកែ​សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031