​អស្ចារ្យ​ណាស់! ​មិន​ត្រឹមតែ Samsung ទេ​ដែល​អាច​ផលិត​គំរូ Smartphone បត់​បែន​បាន តែ WhammyPhone ក៏​អាច​ធ្វើ​បាន​ដែរ

ផ្សាយចេញ ៖ 17-Oct-2016 6:49 pm

ក្រុមអ្នកស្រាវជ្រាវពីមន្ទីរពិសោធន៍ Human Media Lab របស់សាកលវិទ្យាល័យ Queen’s ប្រទេសកាណាដាថ្មីៗនេះ បានបង្ហាញសមិទ្ធផលអស្ចារ្យ ដែលជាគំរូបឋម (prototype) នៃស្មាតហ្វូនបត់បែនបានថ្មីមួយ ត្រូវបានហៅឈ្មោះថា WhammyPhone។


គំរូស្មាតហ្វូនទំនើបនេះ ត្រូវបានបំពាក់ដោយអេក្រង់ពត់ពែនបានប្រភេទ flexible OLED ដែលមានកម្រិត resolution ទំហំ 1920x1080px ហើយប្រើប្រាស់ sensors ក្នុងការបើកប្រព័ន្ធប្រតិបត្តិការ ដើម្បីកត់ចំណាំនៅពេល Hardware ត្រូវគេពត់បត់។ សូមទស្សនាវីដេអូធ្វើតេស្តគំរូស្មាតហ្វូនទំនើប WhammyPhone ខាងក្រោម៖



WhammyPhone ត្រូវបានដាក់បង្ហាញនៅក្នុងសន្និសីទ Human-Computer Interface នៅទីក្រុង Tokyo ប្រទេសជប៉ុន ACM UIST 2016 នៅថ្ងៃទី១៧ តុលា ឆ្នាំ២០១៦ នេះ៕


 



ប្រែសម្រួលដោយ ៖ រឹទ្ធិរាជ
ប្រភព ៖ Liliputing : HML

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared