Samsung ទើប​ចេញ​លក់ Galaxy TabPro S ជំនាន់ Gold Edtion ​តម្លៃ $999​ បំពាក់ Intel Core M3, RAM 8GB ថ្ម​កាន់​ ១០ម៉ោង

ផ្សាយចេញ ៖ 17-Oct-2016 6:38 pm

ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបបញ្ចេញលក់កុំព្យូទ័រកូនកាត់ថេប្លេតស៊េរីថ្មីម៉ូដែល TabPro S កែប្រែថ្មីពណ៌មាសយ៉ាងស្អាត (Gold Edition) នៅលើទីផ្សារអាមេរិក ជាមួយតម្លៃ ៩៩៩ដុល្លារអាមេរិក។ ត្បិតតម្លៃចូលខ្ទង់ពាន់ តែ TabPro S Gold Edition ក៏មានលក្ខណៈ សម្បត្តិខ្ពស់ ដែលអាចអន្ទងចិត្តសាធារណជនក៏ថាបាន ព្រោះបំពាក់ CPU ជំនាន់ថ្មី ហើយមាន RAM ទំហំ 8GB។



Galaxy TabPro S Edition នេះមានអេក្រង់ទំហំ ១២អ៊ីញកម្រិត 2160x1440px ហើយបំពាក់ដោយឈីបជំនាន់ថ្មី Intel Core M3 និងមាន RAM 8GB អមដោយអង្គផ្ទុកទិន្នន័យ 256GB SSD។ លក្ខណៈសម្បត្តិផ្សេងទៀតនៅលើឡេបថបកូនកាត់ថេប្លេតនេះ គឺមានកាមេរ៉ាមុខក្រោយទំហំប៉ុនគ្នាគឺ 5MP ហើយមានកម្លាំងថ្ម 5200mAh ដែលអាចបើកប្រើ Windows 10 Home រយៈពេល ១០ម៉ោង។


TabPro S Gold Edition នឹងផ្ដល់បទពិសោធន៍ប្រើប្រាស់ថ្មីលក្ខណៈជា 2-in-1 សម្រាប់ប្រកួតប្រជែងទីផ្សារ Laptop និង Tablet ទំនើបៗនាពេលបច្ចុប្បន្ន ជាមួយលក្ខណៈសម្បត្តិខ្ពស់របស់វា និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រថែមទៀត។ អ្នកអាចស្វែងយល់លក្ខណៈសម្បត្តិលំអិតនៅលើគេហទំព័រផ្លូវការរបស់ Samsung បានថែមទៀត។ តម្លៃ TabPro S Gold Edtion នេះចាប់ពី ៩៩៩ដុល្លារអាមេរិក៕



ប្រែសម្រួលដោយ ៖ រឹទ្ធិរាជ
ប្រភព ៖ Samsung

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared