អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > យក Galaxy Note 7 ឡើង​ជិះ​យន្តហោះ ឥឡូវ​នេះ​ស្មើ​នឹង​ជាប់​បទឧក្រិដ្ឋ​សហព័ន្ធ ស្រាល​​អស់​ប្រាក់ ១៨ម៉ឺន​ដុល្លារ បើ​ធ្ងន់​ជាប់​គុក ១០ឆ្នាំ!

យក Galaxy Note 7 ឡើង​ជិះ​យន្តហោះ ឥឡូវ​នេះ​ស្មើ​នឹង​ជាប់​បទឧក្រិដ្ឋ​សហព័ន្ធ ស្រាល​​អស់​ប្រាក់ ១៨ម៉ឺន​ដុល្លារ បើ​ធ្ងន់​ជាប់​គុក ១០ឆ្នាំ!

ប្រ​ភព៖​​ www.macrumors.com

នៅសប្ដាហ៍មុន រដ្ឋបាលសហព័ន្ធអាកាសចរណ៍ (FAA) បានដាក់បម្រាមជាផ្លូវការ មិនឱ្យអ្នកដំណើរនាំយក Galaxy Note 7 ឡើងជិះយន្តហោះនោះទេ ព្រោះដើម្បីសុវត្ថិភាពអ្នកដំណើរទាំងអស់គ្នា បន្ទាប់ពីមានរបាយការណ៍ផ្ទុះឆេះស្មាតហ្វូនកូនកាត់ថេប្លេតនេះ។ ចំណែកពេលនេះ បម្រាមបានក្លាយទៅជាច្បាប់ថ្មី ដែលស្មើនឹងបទឧក្រិដ្ឋសហព័ន្ធ ប្រសិនហ៊ានល្មើស នឹងត្រូវជាប់ពន្ធនាគារ ១០ឆ្នាំ។

ថ្មីៗនេះអាជ្ញាធរបានដាក់បញ្ចូល ការរឹតបន្តឹង / ការហាមឃាត់នេះ ទៅជាបទល្មើសសហព័ន្ធនៅលើទឹកដីអាមេរិក។ នេះមន្ត្រីរដ្ឋបាលអាកាសចរណ៍នឹងឆែកឆេរមើលឥវ៉ាន់ ឬកន្ត្រកឥវ៉ាន់របស់អ្នកដំណើរ ហើយប្រសិនរកឃើញ នោះនឹងតម្រូវឱ្យបិទ (power down) ជាប្រញាប់ដាច់ខាត ហើយប្រគល់វាទៅឱ្យបុគ្គលិកដើម្បីរក្សាវានៅកន្លែងមានសុវត្ថិភាព។

ប៉ុន្តែ ប្រសិនអ្នកដំណើរណានៅតែល្មើសនឹងបទបញ្ជា ដោយហ៊ានយក Galaxy Note 7 ឡើងដល់យន្តហោះ នោះត្រូវផាកពិន័យទឹកប្រាក់ ១៧៩ ៩៣៣ដុល្លារអាមេរិក។ ពួកគេថែមទាំងអាចត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋសហព័ន្ធដោយត្រូវជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ បន្ថែមពីលើប្រាក់ពិន័យក៏ថាបាន ប្រសិនរកឃើញថា ជាចេតនានោះ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​រៀន​សូត្រទាំង​៥​ដែល​អ្នក​គួរ​តែ​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ​ ដើម្បីក្លាយជាសិស្សពូកែ

បើគិតចង់រកស៊ី ដាច់ខាតកុំរកស៊ីជាមួយមនុស្ស៥ជំពូកនេះ ប្រយ័ត្នរលាយដោយមិនដឹងខ្លួន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អ្នក​ចិត្តសាស្ត្រ​រក​ឃើញ​ធាតុ​ផ្សំ​សំខាន់ ៣​​យ៉ាង​ ដែល​កំណត់​​ភាព​រីក​រាយ​របស់​​មនុស្ស

អត្ថបទពាណិជ្ជកម្ម​

​ជួប​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ​នៅ​ថ្ងៃ​ទី២៦ ខាង​មុខនេះ ​

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ឱកាស​ពិសេស​ជួប​ជាមួយ​បុគ្គល​ជោគជ័យ​ក្នុង​អាជីវ​កម្មនា​ថ្ងៃទី​២៥ តុលា​នេះ

បៀរ​អាន់​ឆ័​រ​នឹង​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ចុង​សប្តាហ៍​នេះ​ ​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ Six Bomb

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031