អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ប្រធាន​​ Microsoft ប្រចាំ​អាស៊ីប៉ាស៊ីហ្វិក​ ​អះអាង​ថា ​ទូរស័ព្ទ Nokia ​ថ្មី​​នឹង​ចាប់កំណើត​សារជា​ថ្មី​ម្ដង​ទៀត​​ ពេល​ឆាប់ៗ​ខាង​មុខ!

ប្រធាន​​ Microsoft ប្រចាំ​អាស៊ីប៉ាស៊ីហ្វិក​ ​អះអាង​ថា ​ទូរស័ព្ទ Nokia ​ថ្មី​​នឹង​ចាប់កំណើត​សារជា​ថ្មី​ម្ដង​ទៀត​​ ពេល​ឆាប់ៗ​ខាង​មុខ!

ថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Microsoft ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលោក James Rutherfoord បានអះអាងថា ក្រុមហ៊ុន HMD ពេលនេះ មានគម្រោងនឹងសម្ពោធស្មាតហ្វូនស៊េរីថ្មីប៉ុន្មានគ្រឿងនៅឆ្នាំ២០១៦ នេះ និងនៅឆ្នាំក្រោយជាបន្ត។ HMD Global គឺជាក្រុមហ៊ុនដែលបានទិញសិទ្ធិក្នុងការផលិតទូរស័ព្ទម៉ាក Nokia ពី Microsoft ហើយបានសហការនឹង Microsoft ផ្ទាល់តែម្ដង។ ដូច្នេះគេមានការជឿជាក់ថា ស្មាតហ្វូនម៉ាក Nokia នឹងវិលមកកាន់ទីផ្សារក្នុងពេលឆាប់ៗខាងមុខ។

យោងតាមកាសែតវៀតណាមបានលើកឡើងពីសំដី លោក Rutherfoord ថា ទូរស័ព្ទ Nokia ថ្មីចំនួនពីរម៉ូដែល នឹងបង្ហាញខ្លួននៅចុងឆ្នាំ២០១៦ នេះ ហើយយ៉ាងហោចណាស់ នឹងមានស្មាតហ្វូនថ្មីចំនួន ២ម៉ូដែលទៀតនឹងបង្ហាញខ្លួននៅត្រីមាសទី២ ឆ្នាំ២០១៧ ខាងមុខ។ ទូរស័ព្ទ Nokia ថ្មីដែលនឹងត្រូវវែកមុខចុងឆ្នាំ២០១៦ វាគ្រាន់តែជាទូរស័ព្ទធុនមធ្យមប៉ុណ្ណោះ (ប្រភេទ feature phone)។

សូមបញ្ជាក់ថា ស្ថាប័នព័ត៌មានវៀតណាមនេះ មានការទាក់ទងជាមួយ FIH Mobile ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនឹង Foxconn យ៉ាងជិតស្និទ្ធ។ ដូច្នេះការអះអាងខាងលើអាចជាការពិតភាគច្រើន។ រង់ចាំមើលថា តើទូរស័ព្ទ feature phone របស់ Nokia មានអ្វីពិសេស?

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​រៀន​សូត្រទាំង​៥​ដែល​អ្នក​គួរ​តែ​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ​ ដើម្បីក្លាយជាសិស្សពូកែ

បើគិតចង់រកស៊ី ដាច់ខាតកុំរកស៊ីជាមួយមនុស្ស៥ជំពូកនេះ ប្រយ័ត្នរលាយដោយមិនដឹងខ្លួន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អ្នក​ចិត្តសាស្ត្រ​រក​ឃើញ​ធាតុ​ផ្សំ​សំខាន់ ៣​​យ៉ាង​ ដែល​កំណត់​​ភាព​រីក​រាយ​របស់​​មនុស្ស

អត្ថបទពាណិជ្ជកម្ម​

​ជួប​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ​នៅ​ថ្ងៃ​ទី២៦ ខាង​មុខនេះ ​

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ឱកាស​ពិសេស​ជួប​ជាមួយ​បុគ្គល​ជោគជ័យ​ក្នុង​អាជីវ​កម្មនា​ថ្ងៃទី​២៥ តុលា​នេះ

បៀរ​អាន់​ឆ័​រ​នឹង​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ចុង​សប្តាហ៍​នេះ​ ​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ Six Bomb

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031