កុំព្យូទ័រ​ស៊េរី​ថ្មី MacBook Pro ​របស់ Apple ​នឹង​ត្រូវ​សម្ពោធ​នៅ​ថ្ងៃ​ទី២៧ ខែ​តុលា​នេះ​ហើយ

ផ្សាយចេញ ៖ 22-Oct-2016 2:12 pm

យោងតាមគេហទំព័រដែលតាមដានយ៉ាងជិតស្និតនឹងព័ត៌មានទាំងឡាយរបស់ Apple គឺ MacRumors ថ្ងៃនេះ បានអះអាងថា ក្រុមហ៊ុនអាមេរិកនេះ បានរៀបចំព្រឹត្តិការណ៍ Apple Macs នៅខែតុលា ថ្ងៃទី២៧ ខាងមុខ ដើម្បីសម្ពោធផ្លូវការនូវកុំព្យូទ័រ MacBook Pro ជំនាន់ថ្មី។


apple-mac-event-oct-27


សាធារណជនបានរំពឹងទុកថា ក្រុមហ៊ុន Apple នឹងប្រកាសចេញកុំព្យូទ័រ MacBook Pro ស៊េរីថ្មីម្ដង ២ម៉ូដែលគឺខុសគ្នាត្រង់ទំហំអេក្រង់ ដែលមួយមានទំហំ ១៣អ៊ីញ និងមួយម៉ូដែលទៀតទំហំ ១៥អ៊ីញ។ កុំព្យូទ័រ MacBook Pro នឹងបំពាក់ដោយឈីបអង្គប្រតិបត្តិជំនាន់ចុងក្រោយ រំពឹងនឹងភ្ជាប់របារ OLED នៅផ្នែកខាងលើ ដែលអាចប្រើជំនួសចង្កឹះមុខងារ (function keys)។


untitled-5


ទោះជាយ៉ាងណា មិនច្បាស់នោះឡើយថា តើក្រុមហ៊ុន Apple នឹងសម្ពោធកុំព្យូទ័រ iMacs ដំណាលគ្នានៅក្នុងព្រឹត្តិការណ៍ថ្ងៃទី២៧ នេះដែរឬអត់ឡើយ។ រង់ចាំអ៊ុមមើលទាំងអស់គ្នាថាតើ MacBook Pro ថ្មីនឹងពិសេសជាងមុនកម្រិតណា? តើនៅមានសមិទ្ធផលអ្វីខ្លះទៀតដែល Apple ត្រៀមបង្អួត?


 



ប្រែសម្រួលដោយ ៖ រឹទ្ធិរាជ
ប្រភព ៖ MacRumors

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared