អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Samsung ​ត្បិត​រាសី​ធ្លាក់​ចុះ​ដោយសារ Note 7 ​តែ ចំណែក​ទីផ្សារ​នៅ​តែ​ខ្លាំង​នៅ​ឥណ្ឌា គឺ​លក់​ដាច់​ជាង​មុន​សម្រាប់ Q4

Samsung ​ត្បិត​រាសី​ធ្លាក់​ចុះ​ដោយសារ Note 7 ​តែ ចំណែក​ទីផ្សារ​នៅ​តែ​ខ្លាំង​នៅ​ឥណ្ឌា គឺ​លក់​ដាច់​ជាង​មុន​សម្រាប់ Q4

សាខាក្រុមហ៊ុន Samsung ប្រចាំនៅប្រទេសឥណ្ឌាត្រូវគេបង្ហើបឱ្យដឹងថា ក្រុមហ៊ុនមានទំនុកចិត្តខ្លាំង ដោយមិនខ្លាចនឹងការបរាជ័យ Galaxy Note 7 នោះទេ។ ពោល ការបាត់ស្រមោលរបស់ Note 7 ពីទីផ្សារ នឹងមិនចោទជាបញ្ហាអ្វីដល់តួលេខលក់ស្មាតហ្វូនរបស់ខ្លួនប្រចាំត្រីមាសទី៤ ឆ្នាំ២០១៦ នោះឡើយ។ ការពិត ក្រុមហ៊ុនបានឱ្យដឹងអំពីលទ្ធផលលក់ស្មាតហ្វូនដ៏គួរឱ្យសប្បាយរីករាយ ដូចការរំពឹងទុក ហើយក្រុមហ៊ុនក៏ត្រូវគេរំពឹងទៀតថា នឹងមានចំណែកទីផ្សារស្មាតហ្វូនកើនឡើងថែមទៀត។

អនុប្រធានអាជីវកម្មទូរស័ព្ទរបស់ ក្រុមហ៊ុន Samsung ប្រចាំនៅឥណ្ឌាលោក Manu Sharma បានលើកឡើងថា៖ «យើងបានជំរុញអតិថិជនឱ្យប្រើ Galaxy S7 និង S7 Edge ជំនួស Note 7 វិញនៅប្រទេសឥណ្ឌា»។ «ដោយប្រកាន់គោលការណ៍ស្មោះត្រង់លក់ជូនអតិថិជននូវផលិតផលមានគុណភាព ទើបឥឡូវនេះ ការលក់ S7 និង S7 edge មានសន្ទុះឡើង។ យើងមានទំនុកចិត្ត អាចធ្វើឱ្យចំណែកទីផ្សារ និតួលេខលក់ស្មាតហ្វូនរបស់យើងកើនឡើងសម្រាប់ត្រីមាសនេះ »។

សូមបញ្ជាក់ថា ការលក់ស្មាតហ្វូន Galaxy S7 និង S7 Edge នៅលើទីផ្សារឥណ្ឌាមានការកើនឡើងទ្វេឡើងចាប់តាំងពី Samsung ដក Galaxy Note 7 ចេញពីទីផ្សារ។ ក្រៅពីនេះ Sharma ថែមទាំងបាន លើកឡើងថា ក្រុមហ៊ុននឹងលក់តែស្មាតហ្វូន 4G ប៉ុណ្ណោះនៅលើទីផ្សារឥណ្ឌាចាប់ពីពេលនេះតទៅ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30