អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Galaxy S8 ​នឹង​មាន​កាមេរ៉ា​ភ្លោះ (dual-camera) ​បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក (Iris Scanner) ដូច Note 7 ដែរ

Galaxy S8 ​នឹង​មាន​កាមេរ៉ា​ភ្លោះ (dual-camera) ​បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក (Iris Scanner) ដូច Note 7 ដែរ

ក្រុមហ៊ុន Samsung បានប្រកាសឱ្យដឹងពេលថ្មីៗនេះថា ក្រុមហ៊ុននឹងទូទាត់ប្រាក់សំណងដល់ដៃគូផ្គត់ផ្គង់គ្រឿង (ផ្នែក) នៅលើ Galaxy Note 7 ទាំងឡាយដែលប៉ះពាល់ដល់កិច្ចព្រមព្រៀងសហការគ្នា ដោយសារចង្វាក់ផលិតកម្ម Note 7 ត្រូវបានបិទចោលនោះ។ ប្រភពព័ត៌មានរបស់កូរ៉េបានរាយការណ៍ថា មានផ្នែក (គ្រឿង) សំខាន់ខ្លះ នឹងត្រូវបន្តយកទៅបំពាក់នៅលើ Galaxy S8 គឺ កាមេរ៉ាភ្លោះ (dual camera) និងបច្ចេកវិទ្យាស្កេនប្រស្រីភ្នែក (iris scanner)។

ការជ្រើសរើស Dual camera នឹងបង្កើនប្រាក់ចំណូលដល់ដៃគូផ្គត់ផ្គង់គ្រឿងបន្លាស់ ដែលរួមទាំងក្រុមហ៊ុន Samsung Electro-Mechanics ដែលផ្គត់ផ្គង់ទៅលើកាមេរ៉ា Sekonic ផ្គត់ផ្គង់ Lens សម្រាប់កាមេរ៉ាស្មាតហ្វូន និង Kolen ផ្គត់ផ្គង់ lens សម្រាប់ iris scanner។ Pantron និង MCNEX ធ្លាប់បានផលិត iris scanner សម្រាប់ Note 7 ហើយពេលនេះ ក្រុមហ៊ុនទាំងពីរនឹងផលិតសម្រាប់ Galaxy S8។

ថ្វីត្បិតខណៈពេលនេះ មិនទាន់មានការអះអាងពីក្រុមហ៊ុន Samsung ក៏ពិតមែន ប៉ុន្តែរបាយការណ៍ខាងលើគេធ្លាយចេញពីក្រុមហ៊ុនមួយដែលជាដៃគូផ្គត់ផ្គង់របស់ Samsung ផ្ទាល់។ ប្រភពដដែលបង្ហើបថា Samsung នឹងធ្វើការឌីហ្សាញថ្មីលើកាមេរ៉ា Galaxy S8។ មិនតែប៉ុណ្ណោះ S8 នឹងត្រូវបំពាក់បច្ចេកវិទ្យាស្កេនប្រស្រីភ្នែករឹតតែមានគុណភាពល្អជាងមុន៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

​បើ​មិន​សូវ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ​គួរ​​អនុវត្ត​ចំណុច​ទាំង​៣​នេះ​!

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)​ ប្រគល់រង្វាន់លើកទី៣ជូនដល់ អ្នកណែនាំរោងការរបស់ខ្លួន

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031