អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > តាមការបញ្ជាក់នៅក្នុងកម្មវិធីប្ដូរ Note 7 របស់ Samsung បានបញ្ជាក់​យ៉ាង​ច្បាស់​ថា ២០១៧ នឹង​មាន Note 8 ចាប់​បដិសន្ធិ​បន្ត​ទៀត

តាមការបញ្ជាក់នៅក្នុងកម្មវិធីប្ដូរ Note 7 របស់ Samsung បានបញ្ជាក់​យ៉ាង​ច្បាស់​ថា ២០១៧ នឹង​មាន Note 8 ចាប់​បដិសន្ធិ​បន្ត​ទៀត

អាចនិយាយបានថា Samsung មានរាសីធ្លាក់ចុះហើយ សម្រាប់ម៉ូដែល Galaxy Note ស៊េរីឆ្នាំ២០១៦ នេះ ដោយសារស្មាតហ្វូនកូនកាត់ថេប្លេតនេះ បាននាំមកនូវរឿងឈឺក្បាលដល់ក្រុមហ៊ុនយ៉ាងខ្លាំង។ បញ្ហាយ៉ាងធំនៅលើ Galaxy Note 7 គឺអាចបង្កឱ្យអ្នកប្រើរបួសបាន ព្រោះថ្មរបស់ផេប្លេតនេះឆាប់ឡើងកម្ដៅ និងឈានដល់ផ្ទុះឆេះ។

នៅពេលថ្មីៗនេះ មានសេចក្ដីរាយការណ៍ សន្និដ្ឋានថា Samsung ទំនងនឹងបំបិទចោលត្រកូល Galaxy Note ដោយលែងប្រើប្រាស់ឈ្មោះនេះតទៅទៀតហើយ។ ប៉ុន្តែបើតាមសេចក្ដីថ្លែងការណ៍ធ្វើឡើងដោយ Samsung ផ្ទាល់នៅថ្ងៃនេះ ថា ម្ចាស់ Galaxy Note 7 នៅកូរ៉េខាងត្បូង អាចរង់ចាំប្ដូរឡើងស៊េរី Galaxy S8 ឬ Galaxy Note 8 តែម្ដងបាន។

ម្ចាស់ Note 7 ណាដែលទទួលយកកម្មវិធីប្ដូរស៊េរីទូរស័ព្ទ Galaxy ជំនាន់ថ្មីនោះ នឹងអាចយក Note 7 ទៅប្ដូរបានថ្លៃទូរស័ព្ទត្រឹមពាក់កណ្ដាល ហើយចុះកុងត្រារយៈពេល ២ឆ្នាំសម្រាប់ទូរស័ព្ទ សម្រាប់កម្មវិធីប្ដូរស៊េរី Galaxy ជំនាន់ថ្មី (Galaxy Upgrade Program)។ ប្រសិនអតិថិជនដែលស្ថិតនៅក្នុងកម្មវិធីនេះ ចង់បាន Galaxy S8 ឬ Note 8 ពួកគេគ្រាន់តែចំណាយបន្ថែមទៅលើប្រាក់ដែលនៅខ្វះ ឬប្រាក់នៅសល់ជាការស្រេច។

ដូច្នេះនេះសបញ្ជាក់យ៉ាងច្បាស់ នូវឆន្ទៈបន្តអភិវឌ្ឍផេប្លេតត្រកូល Galaxy Note របស់ Samsung ដោយមិនបញ្ឈប់ត្រឹម Galaxy Note 7 ដែលមានបញ្ហាថ្មនេះ ដូចចចាមអារ៉ាមកន្លងមកបានលើកឡើងនោះទេ។

ខណៈ ពេលនេះ កម្មវិធីរង់ចាំប្ដូរ Note 7 ឡើង Galaxy S8 ឬ Galaxy Note 8 ថ្វីត្បិតមាននៅតែលើទីផ្សារកូរ៉េ ប៉ុន្តែក្រុមហ៊ុនក៏នឹងនាំយកកម្មវិធីនេះ ទៅតាមបណ្ដាប្រទេសផ្សេងៗ ទៀតផងដែរ ដោយអាស្រ័យលើប្រជាប្រិយភាពរបស់ខ្លួនតាមតំបន់ទាំងនោះ។ សូមបញ្ជាក់ថា បញ្ហា Galaxy Note & បានធ្វើឱ្យ Samsung ខាតបង់ប្រាក់ប្រមាណ ១៧ពាន់លានដុល្លារ បាត់បង់ចំណែកទីផ្សារ ព្រមទាំងកើតមានរឿងរកាំរកូសឈានទៅដល់ករណីបណ្ដឹងទៀតក៏មាន៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​​​​​ឆ្លាត​ចូល​ចិត្ត​មាន​មិត្តភ័ក្ដិ​តិច​តួច

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

ហេតុផល​ដែល​អ្នក​គួរ​ទាក់ទង​ជា​មួយ​មនុស្ស​រឹង​ចចេស​តែ​មាន​ហេតុផល​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

សូមស្វាគមន៍មកកាន់ពិពណ៍ 💟 អ្នកម្តាយនិង កុមារ២០១៨ 💟

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

“ឈ្លក់ទឹកម៉ាស៊ីន”!

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031