អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​ចំណែក​ទីផ្សារ Smartwatch ​ដាំ​ក្បាល​ចុះ ៥១,៦% នៅ​ត្រីមាស​ចុងក្រោយ​ តែ Apple នៅ​តែ​លេខ១ Samsung លេខ៣

​ចំណែក​ទីផ្សារ Smartwatch ​ដាំ​ក្បាល​ចុះ ៥១,៦% នៅ​ត្រីមាស​ចុងក្រោយ​ តែ Apple នៅ​តែ​លេខ១ Samsung លេខ៣

ក្រុមហ៊ុន Apple នៅបន្តឈានមុខដោយក្ដាប់ចំណែកទីផ្សារ Smartwatch ធំជាងគេ។ នេះដោយផ្អែកតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC។ ទោះជាយ៉ាងណា តួលេខចែកចាយលក់នាឡិកាដៃឆ្លាតវៃប្រភេទនេះ នៅលើទីផ្សារពិភពលោក សម្រាប់ត្រីមាសចុងក្រោយ (ខែ កក្កដា – កញ្ញា) គឺមានការធ្លាក់ចុះ ៥២% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។

2016-10-24-image-21

ក្រុមហ៊ុន Apple អាចចែកចាយលក់នាឡិកា Smartwatch របស់ខ្លួនចំនួន ១,១លានគ្រឿងអំឡុងត្រីមាសទី៣ នេះ ដែលវាជាតួលេខធ្លាក់ចុះរហូត ៧២,% ពី ៣,៩លានគ្រឿងនៅត្រីមាសទី៣ ដូចគ្នាកាលពីឆ្នាំ២០១៥។ យ៉ាងណា Apple នៅតែក្ដាប់ចំណែកទីផ្សារបានធំជាងគេ ប្រមាណ ៤១,៣% ។

ក្រុមហ៊ុនដែលមានចំណែកទីផ្សារធំបន្ទាប់គឺ Garmin ដែលលក់ចេញនាឡិកា Smartwatch របស់ខ្លួនបានប្រមាណ ៦០០០០០គ្រឿង ស្មើនឹង ២០,៥% កើនឡើងតែបន្តិចប៉ុណ្ណោះត្រឹម ២,៣% ប្រៀបធៀបនឹងឆ្នាំមុន។ ចំណែកក្រុមហ៊ុន Samsung ជាប់លេខ៣ លក់ចេញ Smartwatch បាន ៤០០០០០គ្រឿង ហើយ Lenovo Gropu និង Pebble បានលេខ៤ និងលេខ៥ បន្តបន្ទាប់ ដោយលក់បានត្រឹម ១០០០០០គ្រឿង៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

អត្ថបទពាណិជ្ជកម្ម​

​​ខ្សែភាពយន្ត​ខ្មែរ​ល្បីៗ​ ​ចាប់​ផ្ដើម​​មាន​វត្តមាន​នៅ​លើ iflix​ ហើយ! ​

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031