iPhone 8 ចេញឆ្នាំក្រោយ នឹងប្រើកញ្ចក់កោងផលិតដោយ Samsung ប្រភេទ dual-curved Super AMOLED ហើយ​មាន​ដល់​ទៅ ៣ម៉ូដែល - Biz Khmer

iPhone 8 ចេញឆ្នាំក្រោយ នឹងប្រើកញ្ចក់កោងផលិតដោយ Samsung ប្រភេទ dual-curved Super AMOLED ហើយ​មាន​ដល់​ទៅ ៣ម៉ូដែល

ផ្សាយចេញ ៖ 27-Oct-2016 9:55 pm

iPhone 8 នៅសល់មិនដល់ ១ឆ្នាំទៀតនោះទេ នឹងត្រូវ Apple បើកឆាកប្រកាសមិនខាន ហើយអ្វីដែលសាធារណជនរំពឹងចង់ឃើញការផ្លាស់ប្ដូរនៅលើកំពូលទូរស័ព្ទជំនាន់ទី១១ នេះ ថាតើនឹងមានអេក្រង់កោងដូចជា ស្មាតហ្វូនទំនើបៗរបស់ក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនចិនសព្វថ្ងៃដែរឬទេ។ យោងតាមរបាយការណ៍ថ្មីចុងក្រោយ អះអាងថា iPhone 8 អាចត្រូវបែងចែកជា ៣ម៉ូដែល ដែលម៉ូដែលទី៣ នឹងមានទំហំអេក្រង់ ៥អ៊ីញ។ ទាំង ៣ម៉ូដែលនឹងត្រូវក្រុមហ៊ុនឌីហ្សាញក្រាលដោយកញ្ចក់ថ្លា នៅផ្នែកខ្នងទូរស័ព្ទ។


18785-18228-161026-iphone-concept-l


iPhone 8 ត្រូវគេរំពឹងថា នឹងបំពាក់ដោយបន្ទះឈីបជំនាន់ថ្មី A11 ក្រាលដោយកញ្ចក់ OLED ប៉ុន្តែម៉ូដែល iPhone 8 Plus អាចនឹងប្រើប្រាស់កញ្ចក់ផលិតដោយ Samsung ប្រភេទ Super AMOLED ហើយកោងឃុបចុះក្រោម រំពឹងនឹងមានសណ្ឋានដូចអេក្រង់ Galaxy S7 Edge ។


18785-18234-161026-plus-l


iPhone 8 ចេញឆ្នាំក្រោយនឹងក្រាលដោយកញ្ចក់នៅផ្នែកខាងក្រោយទូរស័ព្ទ ដូចជាម៉ូដែល iPhone 4/4S អីចឹងដែរ។ ម៉ូដែល iPhone 8 អេក្រង់ ៤,៧អ៊ីញ និង ៥អ៊ីញ អាចនឹងបំពាក់ដោយអេក្រង់រាបស្មើធម្មតាប្រភេទ LTPS LCDS ខណៈ ដែល iPhone 8 Plus នឹងប្រើប្រាស់បន្ទះអេក្រង់ Super AMOLED ប្រភេទកោង Dual-Curved Display ធ្វើឱ្យរូបរាងកាន់តែទាន់សម័យ។ ចំណែកកាមេរ៉ាភ្លោះ អាចនឹងត្រូវអភិវឌ្ឍឱ្យរឹតតែមានសមត្ថភាពខ្ពស់ជាងជំនាន់ iPhone 7 Plus បច្ចុប្បន្ន៕



ប្រែសម្រួលដោយ ៖ រឹទ្ធិរាជ
ប្រភព ៖ trustedreviews

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared