អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > នារី​ជនជាតិ​ចិន​ម្នាក់ សាង​មិត្តប្រុស​ដល់​ទៅ ២០នាក់ ​និង​សុំ​ឱ្យ​ពួក​គេ​ទិញ iPhone 7 ឱ្យ​ម្នាក់​មួយៗ ​ចុងក្រោយ​លក់​បាន​លុយ​ $17500 ​យក​ទៅ​ទិញ​ផ្ទះ

នារី​ជនជាតិ​ចិន​ម្នាក់ សាង​មិត្តប្រុស​ដល់​ទៅ ២០នាក់ ​និង​សុំ​ឱ្យ​ពួក​គេ​ទិញ iPhone 7 ឱ្យ​ម្នាក់​មួយៗ ​ចុងក្រោយ​លក់​បាន​លុយ​ $17500 ​យក​ទៅ​ទិញ​ផ្ទះ

ល្អណាស់ នេះគឺជាវិធីដ៏ល្អមួយ ដែលមិនធ្លាប់មាន សម្រាប់ធ្វើឱ្យខ្លួនអ្នកមានផ្ទះនៅនឹងគេ។ នារីជនជាតិចិនម្នាក់ បានបង្កើតមិត្តប្រុសរហូតដល់ទៅ ២០នាក់ និងបានធ្វើឱ្យពួកគេទុកចិត្ត រហូតចាយប្រាក់ទិញ iPhone ឱ្យអ្នក ម្នាក់ ១គ្រឿងៗ។ នាងពិតជាមានគំនិតឆ្លាត ដែលក្រោយមក នាងបានលក់ iPhone ដើម្បីយកប្រាក់ទាំងនោះ ធ្វើជាប្រាក់កក់ ដើម្បីទិញផ្ទះទៅវិញ។ តើអ្នកវាយតម្លៃទៅលើមិត្តប្រុសទាំង ២០នាក់របស់នាងបែបណា?

រឿងរ៉ាវនេះ ត្រូវបានកកាយចេញនៅលើទំព័របញ្ចេញមតិក្នុងស្រុករបស់ចិនដែលមានឈ្មោះ Tian Ya Yi Du ដែលមានមនុស្សប្រើឈ្មោះហៅក្រៅ ថា Proud Qiaoba បានប្រាប់ដំណើររឿងនេះថា គឺជាសាច់រឿងរបស់អ្នកធ្វើការរួមអាជីពរបស់នាងឈ្មោះ Xiaoli (ប៉ុន្តែមិនមែនជាឈ្មោះពិត) បានសុំមិត្តប្រុសទាំង ២០នាក់របស់នាង ឱ្យទិញ iPhone 7 ស៊េរីថ្មីដែលទើបមានលក់លើទីផ្សារ។

បន្ទាប់មក នាងបានលក់ទូរស័ព្ទទាំងអស់ទៅឱ្យគេហទំព័រ Hui Shou Bao ដែលសរុបជាទឹកប្រាក់ប្រមាណ ១២០០០០យ៉ន់ ដែលស្មើនឹងប្រហែល ១៧៥០០ដុល្លារ។ ហើយនាងក៏បានប្រើប្រាក់ទាំងនេះ ទៅកក់ថ្លៃទិញផ្ទះមួយខ្នង។ ព័ត៌មាននេះ បានបែកធ្លាយនៅពេល Xiaoli បានអញ្ជើញមិត្តរួមការងាររបស់នាង ឱ្យចូលរូមកម្មវិធីជប់លៀងនៅផ្ទះថ្មីរបស់នាង។

យ៉ាងណា អ្នកខ្លះ មានការសន្និដ្ឋានថា អាចជាការផ្សព្វផ្សាយដើម្បីលើកស្ទួយគេហទំព័រ Hui Shou Bao ក៏ថាបាន ប៉ុន្តែក្រុមហ៊ុនបានអះអាងថា ពិតជាមានមនុស្សតែម្នាក់ យកទូរស័ព្ទមកលក់ឱ្យក្រុមហ៊ុនម្ដង ២០គ្រឿងកាលពីពេលថ្មីៗនេះពិតមែន។ វាអាចជាទង្វើគួរឱ្យស្ងើចសរសើរដល់ស្ត្រីជនជាតិចិនម្នាក់នេះ។ ចុះប្រិយមិត្តតើគាំទ្រទង្វើរបស់នាង ដែលទាក់ទងមិត្តប្រុសយ៉ាងច្រើននាក់បែបនេះដែរឬទេ?

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728