ល្បិច ១១យ៉ាង​ជួយ​ដល់​ការ Search នៅ​លើ Google កាន់​តែ​មាន​ប្រសិទ្ធភាព មនុស្ស ៩៦% ​មិន​បាន​ដឹង​ - Biz Khmer

ល្បិច ១១យ៉ាង​ជួយ​ដល់​ការ Search នៅ​លើ Google កាន់​តែ​មាន​ប្រសិទ្ធភាព មនុស្ស ៩៦% ​មិន​បាន​ដឹង​

ផ្សាយចេញ ៖ 05-Nov-2016 6:54 pm

អ្នកប្រើប្រាស់សេវាកម្មស្វែងរុករករបស់ក្រុមហ៊ុន Google ទាំងឡាយ គឺតែងមានស្នៀត ឬល្បិចក្នុងការស្វែងរកឯកសារដែលខ្លួនត្រូវការខុសប្លែកពីគ្នា។ ដើម្បីទទួលបានលទ្ធផលល្អ ចេញពីការ Search នោះ គឺចាំបាច់ឱ្យលោកអ្នក ត្រូវមានតិចនិក ព្រមជាមួយបទពិសោធន៍ទើបធ្វើឱ្យការស្វែងរកព័ត៌មាន ឬឯកសារទាំងឡាយនៅលើ Google ប្រកបដោយប្រសិទ្ធភាព។ ខាងក្រោមនេះគឺជាតិចនិក ១១ចំណុចអាចជួយគន្លឹះថ្មីសម្រាប់ការ Search លើ Google មានប្រសិទ្ធភាព៖


google-search-s_650_121014120530


១) ប្រើសម្រង់ពាក្យ (quote) ដើម្បីស្វែងរកឃ្លាជាក់លាក់មួយឱ្យឆាប់ឃើញ

សម្រាប់ស្វែងរកពាក្យ ឬឃ្លាមួយជាក់លាក់ដោយប្រើសញ្ញា “…ពាក្យ…”


២) ប្រើសញ្ញារូបផ្កាយ (*) ជាមួយសម្រង់ពាក្យ (quote) ណាមួយដើម្បីបញ្ជាក់ពាក្យដែលមិនស្គាល់ ឬអថេរ

ការស្វែងរកឃ្លានៅក្នុងសញ្ញាសម្រង់ពាក្យ ឬសម្រង់សំដី ដែលមានសញ្ញារូបផ្កាយ គឺដើម្បីជំនួសពាក្យ ដែលមិនបញ្ជាក់ច្បាស់ ឱ្យយកមកបង្ហាញទាំងអស់ដល់អ្នក ងាយស្រួលជ្រើសរើស។ វាមានអត្ថប្រយោជន៍ប្រសិនអ្នកកំពុងព្យាយាមស្វែងរកបទចម្រៀង ប៉ុន្តែអ្នកមិនចាំចំណងបទចម្រៀងពេញ។ ឧទាហរណ៍៖ “imagine all the * living for today” ឬ “* is thicker than water”។


៣) ប្រើសញ្ញាដក (-) ដើម្បីលុបបំបាត់លទ្ធផលដែលមាន

អ្នកចង់កាត់ចោលនូវលទ្ធផល Search ដែលពាក់ព័ន្ធនឹងឃ្លាដែលស្វែងរក ព្រោះមិនចង់ឱ្យឃើញលទ្ធផលមានភាពស្មុគស្មាញផ្សេងៗដែលពុំមែនជាអ្វីដែលអ្នកកំពុងស្វែងរក ដូច្នេះអាចប្រើសញ្ញាដក (-) ដើម្បីផ្ដាច់បាន។ ឧទាហរណ៍៖ jauar -car


៤) ស្វែងរកវែបសាយណាមួយដោយប្រើ keyword

មុខងាររបស់ Google search គឺអាចស្វែងរកតែឈ្មោះគេហទំព័រជាក់លាក់មួយប៉ុណ្ណោះ ប្រសិនអ្នកវាយបញ្ចូលឈ្មោះវែបសាយខុសនៅលើ Address bar នោះវានឹងមិនបង្ហាញឡើយ។ ដូច្នេះប្រសិនអ្នកមិនមានភាពច្បាស់លាស់នូវឈ្មោះគេហទំព័រដែលអ្នកចង់បើក អាចចូលទៅគេហទំព័រស្វែងរករបស់ Google រួចវាយបញ្ចូលឈ្មោះវែបសាយដែលអ្នកប្រហែលៗជាការស្រេច។


៥) ស្វែងរកបណ្ដុំព័ត៌មានវ័យចំណាស់តាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៨៨០ (១៨៨៦-១៨៨៦)

បណ្ដាញព័ត៌មានរបស់ Google (Google News) គឺមានជម្រើសអាចឱ្យអ្នកប្រើស្វែងរកព័ត៌មានដែលមានវ័យចំណាស់អាយុជាង ១០០ឆ្នាំមកនេះបានពីកាសែតនានាជុំវិញពិភពលោក គឺនៅលើគេហទំព័រ http://news.google.com/newspapers។


៦) ការប្រៀបធៀបវត្ថុដោយប្រើអក្សរ “vs.”

ពិបាកសម្រេចចិត្តជ្រើសរើសវត្ថុណាមួយនៅចំពោះមុខ អ្នកអាចឱ្យ Google Search ជាអ្នកកំណត់តម្លៃនៃវត្ថុនោះតាមរយៈការស្វែងរកទិន្នន័យមកប្រៀបធៀបលក្ខណៈល្អរវាងគ្នានឹងគ្នាបាន។ ឧទាហរណ៍៖ pizza vs. sandwich


៧) ស្វែងរកដោយច្រោះយកលទ្ធផលដែលចង់បាន ជាក់ស្ដែងការធ្វើម្ហូប

ប្រសិនអ្នកស្វែងរកមុខម្ហូបដែលអ្នកចូលចិត្ត នោះអ្នកនឹងឃើញ Search Tools នៅផ្នែកខាងស្ដាំស្ថិតនៅផ្នែកខាងក្រោមនៃ Search bar។ Google ផ្ដល់លក្ខណៈពិសេសត្រង់ចំណុចនេះ ដោយផ្ដល់ឱ្យអ្នក អាចស្វែងរករូបមន្តធ្វើម្ហូប ដែលបង្ហាញជាមួយគ្រឿងផ្សំ រយៈពេលចំអិន និងកម្រិតកាឡូរីនៃមុខម្ហូបនោះថែមទៀត។ https://www.google.com/?gws_rd=ssl#q=creme+brulee


៨) ប្រើពាក្យ “DEFINE:” ដើម្បីស្វែងយល់អំពីអត្ថន័យនៃពាក្យ – ពាក្យផ្សា (ពាក្យសាមញ្ញៗងាយស្រួលប្រើ)

ឧទាហរណ៍៖ “DEFINE: mortgage”


៩) ស្វែងរកតាមតែចិត្ត

ចំណុចនេះវាហាក់ដូចជាគួរឱ្យអស់សំណើចបន្តិចហើយ ប៉ុន្តែមុខងារស្វែងរកនេះ ត្រូវបានបង្កើតដោយក្រុមវិស្វកររបស់ Google។ សាកល្បងស្វែងរកអ្វីដែលអ្នកចង់បានពី Google (ដោយមិនចាំបាច់ប្រើលក្ខខណ្ឌស្វែងរក ឬប្រើសម្រង់ពាក្យអ្វីទាំងអស់)


១០) លេងហ្គេម Atari Breakout ដោយស្វែងរកនៅលើ Google Images

គ្រាន់តែស្វែងរកពាក្យ “Atari Breakout” (មិនចាំបាច់ប្រើសញ្ញាសម្រង់ពាក្យ “”) នៅលើ Google Image នោះអ្នកនឹងអាចលេងហ្គេម Breakout បាន។ ចុចត្រង់នេះ ដើម្បីលេងហ្គេម Atari Breakout …


១១) ស្វែងរកប្រភពរូបថត ចង់ដឹងថាបានពីគេហទំព័រណាមួយ

ចូលទៅ Google Image រួចចុចលើប៊ូតុងរូបកាមេរ៉ា ដើម្បី upload រូបថតដែលអ្នកចង់ដឹងពីប្រភពដើម នោះប្រភព ព្រមទាំងរូបថតដូចគ្នា និងស្រដៀងទាំងប៉ុន្មាននឹងចេញមកគ្មានសល់។


១២) ចុចលើរូប icon មៃក្រូហ្វូន (mic) នៅលើរបារ Search របស់ Google (ក្នុងទូរស័ព្ទ) ហើយនិយាយពាក្យថា “flip a coin” ឬ “heads ឬ tails” នោះរូបឡូហ្គូដែលស្ថិតនៅផ្នែកខាងស្ដាំនឹងវិលត្រឡប់ច្រើនជុំ



១៣) ចុចលើ icon រូបមៃក្រូហ្វូន (mic) នៅលើរបារស្វែងរករបស់ Google (នៅលើទូរស័ព្ទ) ហើយនិយាយថា “give me a love quote” ឬ “I love you” នោះអ្នកនឹងទទួលបានសម្រង់ឃ្លាពាក់ព័ន្ធក្ដីស្រឡាញ់ដ៏មានភាពរ៉ូមេនទិក៕


 



ប្រែសម្រួលដោយ ៖ រឹទ្ធិរាជ
ប្រភព ៖ time.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared