អត្ថបទថ្មីបំផុត
Home > បច្ចេកវិទ្យា > ​បច្ចេកវិទ្យា Siri ​នៅ​លើ iPhone អាច​ឱ្យ​អ្នក ផ្ញើ​ប្រាក់​ឱ្យ​គ្នា​តាម PayPal ​ដោយគ្រាន់​តែ​​ប្រើ​​សំឡេងបញ្ជា​ (Video)

​បច្ចេកវិទ្យា Siri ​នៅ​លើ iPhone អាច​ឱ្យ​អ្នក ផ្ញើ​ប្រាក់​ឱ្យ​គ្នា​តាម PayPal ​ដោយគ្រាន់​តែ​​ប្រើ​​សំឡេងបញ្ជា​ (Video)

ដំណឹងល្អសម្រាប់អ្នកប្រើ iPhone និង iPad ទាំងឡាយ ដែលចង់ផ្ញើប្រាក់ឱ្យគ្នាតាមសេវាកម្ម PayPal។ អរគុណដល់បច្ចុប្បន្នភាពថ្មីនៃកម្មវិធី ដែលណែនាំឱ្យមានការគាំទ្រមុខងារ Sirir ដោយ អ្នកប្រើ iOS 10 ចាប់ពីពេលនេះ នឹងអាចផ្ញើ និងទទួលសាច់ប្រាក់ពីការបញ្ជាដោយប្រើសំឡេងយ៉ាងងាយស្រួល និងរហ័ស។

ដោយប្រើឈ្មោះរបស់មនុស្ស ពីសៀវភៅអាសយដ្ឋានទំនាក់ទំនង (contact address book) នោះ អ្នកកាន់គណនី PayPal ពេលនេះ អាចប្រើពាក្យបញ្ជាសម្រាប់ចុះទិដ្ឋាការបាន ដោយគ្រាន់តែនិយាយ “Hey Siri, send Bill $50 using PayPal” ហើយនិងឃ្លា “Request $20 from Dad with PayPal” ។ នោះ Siri នឹងសួររកការបញ្ជាក់ (confirm) នៃការស្នើរបស់អ្នក មុនពេលដំណើរការ។

ចំពោះការចូលបើកកម្មវិធី PayPal អ្នកគ្រាន់តែនិយាយ “PayPal” នោះ Siri នឹងស្គាល់ ព្រមទាំងបើកកម្មវិធីឡើង នេះមានន័យថា អ្នកមិនចាំបាច់និយាយលំអិតពេកក៏បានដែរ។ និយាយឃ្លា “PayPal Rob $10” នឹងដំណើរការដូចគ្នាទៅនឹងការស្នើសុំដែរ។

សូមបញ្ជាក់ថា អ្នកក៏អាចបើកដំណើរការមុខងារ Siri បានខណៈពេល iPhone/iPad នៅក្នុងទម្រង់ចាក់សោ (lock screen) ផងដែរ ដូច្នេះមានន័យថា ដំណើរការស្នើលើសេវាកម្ម PapPal ក៏អាចធ្វើទៅបានដូចគ្នា ទាំងការទទួល និងផ្ញើប្រាក់។ បើតាមការបញ្ជាក់ពីគេហទំព័រ TheVerge ថា Siri អាចត្រូវបានប្រើសម្រាប់ផ្ទេរប្រាក់នៅក្នុងកម្មវិធី (app) ផ្សេងៗផងដែរ ក្រៅពី PayPal មានដូចជា Square Cash និង UK bank Monzo ជាដើម។ ការច្របាច់បញ្ចូលលក្ខណៈពិសេសជាមួយ Siri នេះ នឹងត្រូវដាក់ឱ្យប្រើនៅតាមបណ្ដាប្រទេសប្រមាណ ៣០ ផ្សេងគ្នា ព្រមទាំងភាសាខុសគ្នា នៅពេលខាងមុខ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

ទម្លាប់​ងាយ​ៗ​ ៦​យ៉ាង​​ដែល​ធ្វើ​ឱ្យ​អ្នក​ពូកែ​នៅ​ក្នុង​​កិច្ច​​សន្ទនាជា​មួយ​ដៃគូ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

មនុស្ស​ទាំង​៥​ប្រភេទនេះ​ ​អ្នក​មិន​គូរ​រាប់អាន​​ជា​​មិត្តភក្ដិ​​ឡើយ​ ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ថ្ងៃ​ក្រោយ​!

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

OpenSignal ដាក់​ចំណាត់​ថ្នាក់​ សែ​ល​កាត​​​​មាន​​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា​

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031