Samsung ​ចេញ Galaxy S7 ​ពណ៌​ថ្មី​ផ្កាឈូក​សម្រាប់​អន្ទង​ចិត្ត​សុភាពនារី​ឱ្យ​ងាក​មក​ប្រើ​ស្មាតហ្វូន​ខ្លួន​កាន់​តែ​ច្រើន

ផ្សាយចេញ ៖ 11-Nov-2016 1:50 pm

ក្រុមហ៊ុន Samsung បានណែនាំកំពូលស្មាតហ្វូន Galaxy S7 ពណ៌ថ្មីដែលជាពណ៌ផ្កាឈូក ស័ក្ដិសមសម្រាប់សុភាពនារី ដោយពេលនេះ មានដាក់លក់ដំបូងនៅទីផ្សារប្រទេសកូរ៉េដែលជាទឹកដីកំណើតខ្លួន។ Galaxy S7 ពណ៌ថ្មីនេះ មានលក្ខណៈខុសគ្នានឹងពណ៌ Pink Gold ដែលក្រុមហ៊ុនបានបញ្ចេញលក់លើទីផ្សារកាលពីពេលកន្លងទៅ។


thousands-of-cambodian-migrant-workers-flee-thailand-1402846198


បើទោះបី GS7 បង្ហាញខ្លួនជាមួយពណ៌ថ្មីផ្កាឈូកនេះ ប៉ុន្តែចំពោះលក្ខណៈសម្បត្តិរបស់វាគឺ រក្សានៅដដែល ហើយតម្លៃលក់លើទីផ្សារក៏មិនខុសគ្នាប៉ុន្មាននោះទេ។ យ៉ាងណា ក្រុមហ៊ុន Samsung មិនបានបញ្ជាក់ប្រាប់ថា តើខ្លួននឹងចេញលក់ម៉ូដែល Galaxy S7 Edge មានពណ៌ផ្កាឈូកថ្មីនេះដែរឬអត់នោះទេ។


gsmarena_001


មិនខុសគ្នាទៅនឹងលក្ខណៈសម្បត្តិដើម មាននៅលើ Galaxy S7 ធម្មតាឡើយ ដោយ GS7 ពណ៌ផ្កាឈូកនេះក៏មាន៖ អេក្រង់ ៥,១អ៊ីញ QHD បំពាក់ដោយឈីប Exynos និងមាន RAM 4GB អមជាមួយមេម៉ូរីម៉ាស៊ីន 32GB។ ចំណែកកាមេរ៉ារបស់វាវិញ មានទំហំ 12MP, កាមេរ៉ាមុខទំហំ 5MP មានកម្រិតថ្ម 3000mAh និងដំណើរការដោយ Android Marshmallow។ ក្រុមហ៊ុន Samsung ថែមទាំងមានគម្រោងធ្វើបច្ចុប្បន្នភាពសូហ្វ៊ែរឡើងទៅ Android 7.0 Nougat នៅប៉ុន្មានខែខាងមុខ៕



ប្រែសម្រួលដោយ ៖ រឹទ្ធិរាជ
ប្រភព ៖ GSMArena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared