អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​iPhone 8 ​នឹង​បង្ហាញ​ខ្លួន​ជាមួយ​អេក្រង់​កោង​ ទំហំ​ធំ​ជាង​មុន​ ៥អ៊ីញ និង ៥,៨អ៊ីញ ​ហើយ​គ្មាន​គែម!

​iPhone 8 ​នឹង​បង្ហាញ​ខ្លួន​ជាមួយ​អេក្រង់​កោង​ ទំហំ​ធំ​ជាង​មុន​ ៥អ៊ីញ និង ៥,៨អ៊ីញ ​ហើយ​គ្មាន​គែម!

គំរូ iPhone 7s ឬ iPhone 8

iPhone ជំនាន់ថ្មីនៅឆ្នាំក្រោយ ត្រូវគេរំពឹងថា នឹងរឹតតែទំនើបជាងមុន ជាមួយការឌីហ្សាញរូបរាងថ្មីប្លែក ទំនើប និងទាន់សម័យ ហើយនៅពេលនេះ អ្នកវិភាគម្នាក់បានចេញមកអះអាងថា ក្រុមហ៊ុនដែលមានស្នាក់ការនៅក្រុង Cupertino សហរដ្ឋអាមេរិកនេះ ថែមទាំងមានគម្រោងផ្លាស់ប្ដូរទំហំអេក្រង់ទៀតផង។

untitled-7

ផ្អែកតាមការចុះផ្សាយពីគេហទំព័រ Barclays ដែលទទួលបានព័ត៌មានពីក្រុមហ៊ុនជាដៃគូផ្គត់ផ្គង់របស់ Apple ថា ទូរស័ព្ទ iPhone 8 នឹងបង្ហាញខ្លួនជាមួយអេក្រង់កោង ដែលប្រើទំហំ ៥អ៊ីញ និង ៥,៨អ៊ីញធំជាង iPhone ប៉ុន្មានជំនាន់ចុងក្រោយ (iPhone 6/ 6s/ 7)។ នេះមានន័យថា ក្រុមហ៊ុន Apple នឹងពង្រីកទំហំអេក្រង់ iPhone ពី ៤,៧អ៊ីញ និង ៥,៥អ៊ីញមាននៅលើ iPhone បច្ចុប្បន្ន។

untitled-5 untitled-6 untitled-8

iPhone 8 ថែមទាំងនឹងមានការឌីហ្សាញថ្មីប្លែកពីជំនាន់បច្ចុប្បន្ន ដែលក្នុងនោះ Apple អាចនឹងផលិត iPhone 8 គ្មានគែម។ នេះបើតាមសំដីរបស់អ្នកវិភាគ។ ខណៈពុំទាន់មានការអះអាងអ្វីទាំងអស់ពី Apple ប៉ុន្តែរបាយការណ៍នេះ ហាក់ដូចជាត្រូវបានលើកឡើងម្ដងហើយម្ដងទៀត ធ្វើឲ្យសាធារណជនចាប់អារម្មណ៍ និងមានមតិថា វាអាចទៅរួចដែល Apple នឹងផលិត iPhone ទម្រង់ទំនើបបែបនេះ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​រៀន​សូត្រទាំង​៥​ដែល​អ្នក​គួរ​តែ​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ​ ដើម្បីក្លាយជាសិស្សពូកែ

បើគិតចង់រកស៊ី ដាច់ខាតកុំរកស៊ីជាមួយមនុស្ស៥ជំពូកនេះ ប្រយ័ត្នរលាយដោយមិនដឹងខ្លួន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អ្នក​ចិត្តសាស្ត្រ​រក​ឃើញ​ធាតុ​ផ្សំ​សំខាន់ ៣​​យ៉ាង​ ដែល​កំណត់​​ភាព​រីក​រាយ​របស់​​មនុស្ស

អត្ថបទពាណិជ្ជកម្ម​

​ជួប​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ​នៅ​ថ្ងៃ​ទី២៦ ខាង​មុខនេះ ​

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ឱកាស​ពិសេស​ជួប​ជាមួយ​បុគ្គល​ជោគជ័យ​ក្នុង​អាជីវ​កម្មនា​ថ្ងៃទី​២៥ តុលា​នេះ

បៀរ​អាន់​ឆ័​រ​នឹង​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ចុង​សប្តាហ៍​នេះ​ ​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ Six Bomb

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031