អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ស្មាតហ្វូន RAM 8GB នឹង​​​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ​ ២០១៧ អាច​ប្រើ​នៅ​លើ Galaxy S8 មុន​គេ!

ស្មាតហ្វូន RAM 8GB នឹង​​​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ​ ២០១៧ អាច​ប្រើ​នៅ​លើ Galaxy S8 មុន​គេ!

គំូរ Galaxy S8

ប្រ​ភព៖​​ concept-phones

ទំហំ RAM ដែល​ប្រើ​នៅ​ក្នុង​ទូរស័ព្ទ Smartphone គឺ​ត្រូវ​បាន​បង្កើន​ទំហំ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ស្មាតហ្វូន​ទំនើប​ស៊េរី​ខ្ពស់ៗ សព្វថ្ងៃ​ក៏​មាន​រហូត​ដល់ 4GB ហើយ​ដែរ នៅ​ឡើយ​តែ​ទំហំ 8GB គេ​នៅ​ពុំ​ទាន់​ឃើញ​មាន​ស្មាតហ្វូន​ណា​បំពាក់ RAM ទំហំ​ដល់​ថ្នាក់​នេះ​នៅ​ឡើយ។

ក្រុមហ៊ុន Qualcomm ថ្មីៗ​នេះ​ទើប​បាន​ប្រកាស​ចេញ​អង្គ​ប្រតិបត្តិ​ជំនាន់​ថ្មី​គឺ Snapdragon 820 ដែល​ត្រូវ​មហាជន​រំពឹង​ថា នឹង​ត្រូវ​គេ​យក​ទៅ​បំពាក់​នៅ​លើ​ស្មាតហ្វូន​លំដាប់​កំពូលៗ​នៅ​ឆ្នាំ​ក្រោយ ដែល​អាច​គាំទ្រ RAM ដល់​ទំហំ 6GB។ ចំណែក​ពេល​នេះ ក៏​លេច​ចេញ​ព័ត៌មាន​អំពី​ឈីប​ថ្មី Snapdragon 830 ថែមទៀត ដែល​អង្គ​ប្រតិបត្តិ​ថ្មី​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​ត្រូវ​យក​ទៅ​បំពាក់​នៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​ឆ្នាំ២០១៧ ដែល​អាច​គាំទ្រ RAM រហូត​ដល់ 8GB ឯណោះ។

Snapdragon 830 ថ្មី​នេះ មាន​លេខ​កូដ MSM8998 មាន​ព័ត៌មាន​ថា នឹង​ជា​ឈីប​ទំហំ 10nm រឹតតែ​តូច​ជាង Snapdragon 820 ដែល​មាន​ទំហំ 14nm ដែល​នឹង​ចេញ​នៅ​ឆ្នាំ២០១៦ (គាំទ្រ RAM 6GB)។ Galaxy S7 ជា​ស្មាតហ្វូន​ស៊េរី​ក្រោយ​ដែល​ត្រូវ​គេ​រំពឹង​ថា នឹង​បំពាក់​ឈីប​អង្គ​ប្រតិបត្តិ Snapdragon 820 មាន RAM 6GB។ ដូច្នេះ ទម្រាំ​ចេញ​ដល់ Snapdragon 830 គឺ​នឹង​ត្រូវ​គេ​យក​ទៅ​បំពាក់​នៅ​លើ Galaxy S8 មាន RAM 8GB នៅ​ឆ្នាំ២០១៧៕

Samsung-Galaxy-S7-Edge-concept-2-490x276

Samsung-Galaxy-S7-Edge-concept-3-490x276

​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Gforgames

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031