អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​OnePlus ទើប​សម្ពោធ​​កំពូល​ស្មាតហ្វូន​ថ្មី​​កាន់តែ​ទំនើប​ជាង OnePlus 3 នោះ​គឺ​ OnePlus 3T មាន​កាមេរ៉ា​មុខ​រហូត 16MP

​OnePlus ទើប​សម្ពោធ​​កំពូល​ស្មាតហ្វូន​ថ្មី​​កាន់តែ​ទំនើប​ជាង OnePlus 3 នោះ​គឺ​ OnePlus 3T មាន​កាមេរ៉ា​មុខ​រហូត 16MP

បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីសំណាកមហាជននូវស្មាតហ្វូនសមត្ថភាពខ្ពស់ RAM ធំរហូតដល់ 6GB របស់ក្រុមហ៊ុន OnePlus ម៉ូដែល OnePlus 3 នោះ ចំណែកពេលនេះ ក្រុមហ៊ុនទូរស័ព្ទចិននេះ បានបន្តអភិវឌ្ឍចេញម៉ូដែលក្រោយដែលរឹតតែទទួលបានការអាប់ដេតសមត្ថភាពខ្ពស់ជាងមុនថែមទៀត។ ស្មាតហ្វូនថ្មីនេះ មានម៉ូដែល OnePlus 3T អមដោយ RAM ទំហំ 6GB និងអេក្រង់ ៥,៥អ៊ីញ full HD (1920x1080px)។

 OnePlus 3T ត្រូវបានបំពាក់ដោយបន្ទះអេក្រង់ Optic AMOLED ហើយបំពាក់ដោយអង្គប្រតិបត្តិ Snapdragon 821 ល្បឿន 2.35GHz ខ្ពស់ជាង Snapdragon 820 នៅលើ OnePlus 3។ OnePlus 3T មានជម្រើសមេម៉ូរី 64GB និង 128GB។ កាមេរ៉ាក្រោយរបស់ 3T មានទំហំ 16MP ប្រើបច្ចេកវិទ្យា Sony IMX 298 sensor ដែលមាននៅលើ OnePlus 3 ដែរ ប៉ុន្តែក្រុមហ៊ុន OnePlus បានអះអាងថា ខ្លួនបានកែលំអទៅលើសមត្ថភាពថតវីដេអូបានច្បាស់ជាងមុន។

untitled-3

untitled-4

អ្វីដែលបានផ្លាស់ប្ដូរគួរកត់សម្គាល់នោះ គឺនៅលើកាមេរ៉ាមុខរបស់ OnePlus 3T នេះ ដែលត្រូវបានកែលំអពី 8MP នៅលើ OnePlus 3 ទៅជា 16MP នៅលើ 3T។ ក្រុមហ៊ុនក៏បានប្រកាសថា ប្រព័ន្ធ Android 7.0 Nougat នឹងមានឱ្យធ្វើបច្ចុប្បន្នភាពនៅលើស៊េរីស្មាតហ្វូនទាំងពីរម៉ូដែល OnePlus 3 និង 3T នៅចុងឆ្នាំនេះ។ ទោះជាយ៉ាងណា 3T នឹងមានលក់អមជាមួយសូហ្វ៊ែរដែលមានការអាប់ដេត Oxygen OS រួចជាស្រេច អមជាមួយមុខងារពិសេសមួយចំនួន បន្ថែមពីលើម៉ូដែល OnePlus 3 បច្ចុប្បន្ន។

untitled-5

ស្មាតហ្វូនទំនើប OnePlus 3T នឹងមានលក់ក្នុងតម្លៃចាប់ពី ៤៣៩ដុល្លារ សម្រាប់ម៉ូដែល 64GB ហើយតម្លៃ ៤៧៩ដុល្លារសម្រាប់ម៉ូដែល 128GB។ 3T នឹងមានលក់ចាប់ពីថ្ងៃថ្ងៃទី២២ ខែវិច្ឆិកាខាងមុខ នៅលើទីផ្សារអាមេរិក ហើយនៅទីផ្សារអឺរ៉ុបនឹងមានលក់ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកាដដែល៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

​បើ​មិន​សូវ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ​គួរ​​អនុវត្ត​ចំណុច​ទាំង​៣​នេះ​!

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)​ ប្រគល់រង្វាន់លើកទី៣ជូនដល់ អ្នកណែនាំរោងការរបស់ខ្លួន

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031