អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​កុំព្យូទ័រ MacBook Pro ​ស៊េរី​ថ្មី​មាន Touch Bar ​របស់ Apple ​មាន​លក់​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃ​នេះ​ហើយ តម្លៃ​ចាប់ពី ១៤៩៩ដុល្លារ

​កុំព្យូទ័រ MacBook Pro ​ស៊េរី​ថ្មី​មាន Touch Bar ​របស់ Apple ​មាន​លក់​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃ​នេះ​ហើយ តម្លៃ​ចាប់ពី ១៤៩៩ដុល្លារ

ថ្មីៗនេះ ក្រុមហ៊ុន Apple បានចាប់ផ្ដើមចេញលក់កុំព្យូទ័រ MacBook Pro ស៊េរីថ្មីរបស់ខ្លួន ទៅដល់អតិថិជន ដែលបានកក់ទុកកន្លងមក។ ហើយក្រុមហ៊ុននឹងដាក់លក់រាយ នៅតាមបណ្ដាហាងលក់រាយមួយចំនួននៅជុំវិញពិភពលោក។ កុំព្យូទ័រ MacBook Pro ថ្មី ដែលមានភ្ជាប់របារថាច់ (Touch Bar) ហើយនិងមាន Touch ID សម្រាប់ដំណើរការមុខងារ Apple Pay ដែរនោះ នឹងមានលក់ចែកចេញជាពីរទំហំ គឺ ១៣អ៊ីញ និង ១៥អ៊ីញ។

untitled-4

ក៏នៅមានម៉ូដែលទី៣ ផ្សេងទៀតនៅលើកុំព្យូទ័រ Notebook ស៊េរីថ្មីនេះដែរ ដែលមិនត្រូវបានភ្ជាប់ Touch Bar នោះឡើយ។ ប៉ុន្តែតម្លៃរបស់វា នឹងធូរថ្លៃជាងម៉ូដែលមាន Touch Bar ប្រមាណ ២០០ដុល្លារអាមេរិក ពោលនឹងមានតម្លៃចាប់ពី ១៤៩៩ដុល្លារប៉ុណ្ណោះ។

រីឯម៉ូដែល MacBook Pro អមដោយ Touch Bar វិញ នឹងមានតម្លៃចាប់ពី ១៦៩៩ដុល្លារអាមេរិក សម្រាប់ទំហំអេក្រង់ ១៣អ៊ីញ និងតម្លៃ ២៣៩៩ដុល្លារសម្រាប់ម៉ូដែល ១៥អ៊ីញ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

ទម្លាប់​អាក្រក់​​ទាំង ​៥​យ៉ាង​​ ដែល​ធ្វើ​អោយ​​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930