អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ពី​ពេល​នេះ​ទៅ​ លោក​អ្នក​ក៏​អាច ខល​វីដេអូ​តាម WhatsApp បាន​ដែរ ព្រោះ​ក្រុមហ៊ុន​ទើប​បន្ថែម​មុខងារ Video Call ក្ដៅៗ

ពី​ពេល​នេះ​ទៅ​ លោក​អ្នក​ក៏​អាច ខល​វីដេអូ​តាម WhatsApp បាន​ដែរ ព្រោះ​ក្រុមហ៊ុន​ទើប​បន្ថែម​មុខងារ Video Call ក្ដៅៗ

បន្ទាប់ពីបានបង្ហើបឱ្យដឹងនូវមុខងារថ្មីនៅលើកម្មវិធី WhatsApp កន្លងមក ពេលនេះ ក្រុមហ៊ុន WhatsApp ដែលជាបុត្រសម្ព័ន្ធរបស់ Facebook បានធ្វើបច្ចុប្បន្នភាពនៅលើកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួនហើយ នោះគឺមុខងារខលវីដេអូ ឬ Video Calling មិនឱ្យចាញ់កម្មវិធី Social ផ្សេងៗនោះឡើយ។ Video Calling សម្រាប់ WhatsApp នឹងអាចដំណើរការបានទាំងជាមួយផលិតផល iOS និង Android ហើយក៏ដំណើរការបានជាមួយផលិតផល Windows ផងដែរ។

ទន្ទឹម WhatsApp ជាកម្មវិធីសម្រាប់ឆាត សន្ទនារវាងគ្នានឹងគ្នាបានរហ័ស រក្សាទំនាក់ទំនងគ្នាបានល្អ នោះគេជឿថា ការបន្ថែមមុខងារ Video Calling នឹងរឹតតែទាក់ទាញប្រជាប្រិយភាពឱ្យ WhatsApp រឹតតែពេញនិយមជាងមុន។ មិនយូរប៉ុន្មាន បន្ទាប់ពីក្រុមហ៊ុន WhatsApp បានណែនាំចេញមុខងារ end-to-end encryption និង standalone desktop clients កាលពីដើមឆ្នាំ២០១៦ នោះ ចំណែកពេលនេះ ក្រុមហ៊ុនថែមទាំងបានបញ្ចេញមុខងារខលវីដេអូ Video Calling ថែមទៀត ដែលអាចដំណើរការជាមួយទាំងស្មាតហ្វូន Android និង iOS។
នៅពេល Video Call មានឱ្យដំណើរការពេញលេញនៅលើគ្រប់ស្មាតហ្វូន Android និង iOS នោះអ្នកប្រើ នឹងឃើញមានប៊ូតុង ឬរូបសម្គាល់ (icon) ទូរស័ព្ទ នៅលើ WhatsApp ដែលអ្នកអាចចុច ដើម្បីដំណើរការមុខងារខលវីដេអូបាន។ WhatsApp បានខិតខំពង្រីកខ្លួន ឱ្យរឹតតែផ្ដល់អត្ថប្រយោជន៍សម្រាប់អ្នកប្រើជាមួយមុខងារថ្មី ត្រូវបានច្របាច់បញ្ចូលជាបន្តបន្ទាប់ មិនខុសអីនឹង Messenger, Snapchat, Skype, WeChat និង Duo នោះទេ។ ក្រុមហ៊ុន WhatsApp បានណែនាំប្រាប់ថា Video Callling នឹងជាមុខងារ ទទួលបានការគាំទ្រប្រើប្រាស់ច្រើននាពេលអនាគត៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

ទម្លាប់​អាក្រក់​​ទាំង ​៥​យ៉ាង​​ ដែល​ធ្វើ​អោយ​​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930