អត្ថបទថ្មីបំផុត
Home > បច្ចេកវិទ្យា > លេង​អ៊ីនធឺណិត ស៊ី​លុយ​ខ្លាំង​មែន​ទេ ​សាក​គន្លឹះ ៥យ៉ាង​​​នេះ​ទៅ​ នឹង​សន្សំសំចៃ​បាន​ខ្លះ

លេង​អ៊ីនធឺណិត ស៊ី​លុយ​ខ្លាំង​មែន​ទេ ​សាក​គន្លឹះ ៥យ៉ាង​​​នេះ​ទៅ​ នឹង​សន្សំសំចៃ​បាន​ខ្លះ

បើទោះបី WiFi នាពេលបច្ចុប្បន្ន សំបូរហូរហៀរ មានបំពាក់នៅស្ទើរគ្រប់ទីកន្លែង (ហាងលក់អាហារ ភោជនីយដ្ឋាន ការិយាល័យ តាមផ្ទះ …) ក៏ពិតមែន ប៉ុន្តែអ៊ីនធឺណិតតាមស៊ីម នៅតែចាំបាច់សម្រាប់អ្នកប្រើ ពោលគឺងាយស្រួលប្រើប្រាស់បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ឱ្យតែមានសេវាទូរស័ព្ទ គ្រប់គ្រាន់ ដោយមិនខ្លាចអត់ Wi-Fi នោះឡើយ។ ដោយសារស្មាតហ្វូនទំនើបៗ ផ្ទុកនូវកម្មវិធីសំបូរបែប ដូច្នេះការប្រើអ៊ីនធឺណិតទូរស័ព្ទ អាចនឹងត្រូវចំណាយទំហំអ៊ីនធឺណិតច្រើន ងាយអស់លុយៗ ដោយសារមានសេវា (services) មួយចំនួនរបស់កម្មវិធីទូរស័ព្ទខ្លះ រត់ ឬដំណើរការឥតឈប់ សពេលទូរស័ព្ទបានភ្ជាប់អ៊ីនធឺណិតភ្លាម។

១) ធ្វើកិច្ចការខ្លះ សម្រាប់ពេលដែលទូរស័ព្ទរបស់អ្នកបានភ្ជាប់អ៊ីនធឺណិត WiFi

untitled-3

តាមការចុះផ្សាយរបស់គេហទំព័រ The New York Times បានណែនាំឱ្យអ្នកប្រើស្មាតហ្វូន គួរណាស់តែកុំធ្វើកិច្ចការដែលស៊ីអ៊ីនធឺណិតខ្លាំង ឬត្រូវការអ៊ីនធឺណិតធំ ដូចជាការ បង្ហោះ (upload) រូបថត (photos) និងវីដេអូ (videos) នៅក្នុងកម្មវិធីបណ្ដាញសង្គមមិនថា Instagram ឬ Facebook នោះទេ។ ផ្ទុយទៅវិញ អ្នកប្រើ គួរតែឆ្លៀតពេល ស្មាតហ្វូនរបស់ខ្លួន ភ្ជាប់ Wi-FI ធ្វើការ Upload ម្ដងឱ្យហើយតែម្ដង។ នេះជាកិច្ចការខ្លះ ដែលអ្នកគួរគិតធ្វើ ដើម្បីសន្សំសំចៃ ទុកអ៊ីនធឺណិតទូរស័ព្ទប្រើសម្រាប់តែកិច្ចការចាំបាច់ និងការប្រើក្នុងលក្ខខ័ណ្ឌឆែកអ៊ីនធឺណិតធម្មតាបានហើយ។

អ្នកប្រើ ក៏គួរតែជៀសវាង ប្រើអ៊ីនធឺណិតស៊ីម ក្នុងការទាញយក (download) ឯកសារមិនថា documents, music និង videos នោះទេ អ្នកគួរតែទាញយកមកទុកនៅលើស្មាតហ្វូនឱ្យហើយនៅពេលភ្ជាប់ Wi-Fi ដើម្បីងាយស្រួលបើកមើលទម្រង់អូហ្វឡាញ (online) នៅលើកក្រោយៗ ដោយមិនត្រូវការអ៊ីនធឺណិតនោះឡើយ។
២) បើកប្រើសេវាកម្មមួយចំនួន តាមវែបសាយផ្ទាល់ ជំនួសឱ្យការប្រើប្រាស់កម្មវិធី (apps)

untitled-4

វិធីសាស្ត្រសន្សំសំចៃអ៊ីនធឺណិតមួយផ្សេងទៀត គឺអ្នកមិនចាំបាច់ប្រើប្រាស់កម្មវិធីទូរស័ព្ទ (app) ដោយប្ដូរទៅបើកតាមកម្មវិធី browser ក៏បាន។ បែបនេះវានឹងជួយសន្សំសំចៃអ៊ីនធឺណិតទូរស័ព្ទបានមួយកម្រិត។ មិនដូចជាការប្រើ Facebook app ឡើយ ដែលកម្មវិធីនេះ វានឹងត្រូវបានដំឡើងនូវសេវាមួយចំនួនមកជាមួយ ដើម្បីបង្ហាញសារជូនដំណឹងមកអ្នក នៅពេលណាទូរស័ព្ទភ្ជាប់អ៊ីនធឺណិតភ្លាម។ ប៉ុន្តែ ប្រសិនមិនប្រើ Facebook app ហើយគ្រាន់តែបើកតាម Mobile Browser ដោយវាយបញ្ចូល www.facebook.com នោះនឹងសន្សំសំចៃអ៊ីនធឺណិតបានខ្លះ។ ស
៣) ដំឡើងសេវាប្លុកផ្ទាំងពាណិជ្ជកម្ម (Install an ad blocker)

untitled-5

ប្រសិនអ្នកកំពុងគិតចង់ ផ្លាស់ប្ដូរទម្លាប់ប្រើប្រាស់សេវាកម្មបណ្ដាញសង្គម ឬប្ដូរពីការប្រើកម្មវិធីទូរស័ព្ទ (app) ទៅបើកនៅតាម Mobile Browser ដើម្បីសន្សំសំចៃអ៊ីនធឺណិតជំនួសវិញនោះ អ្នកក៏គួរតែស្វែងរកកម្មវិធីបិទផ្ទាំងពាណិជ្ជកម្ម។ ហេតុអ្វីបានជាត្រូវដំឡើងប្រភេទកម្មវិធី Ad Blocker? ព្រោះដើម្បីបិទ (ប្លុក) ផ្ទាំងពាណិជ្ជកម្ម ដែលក៏នឹងជួយសន្សំសំចៃទំហំអ៊ីនធឺណិតបានមួយកម្រិតផងដែរ។

៤) ប្រើកម្មវិធី browser ជាមួយតិចនិកសន្សំសំចៃទិន្នន័យ (Use a browser with data-saving tools)

untitled-5

កម្មវិធីទូរស័ព្ទ (app) ខ្លះ ត្រូវបានបញ្ចូលនូវមុខងារ ដែលអាចជួយអ្នកប្រើ ក្នុងការសន្សំសំចៃទិន្នន័យអ៊ីនធឺណិត។ លក្ខណៈបែបនេះ នឹងផ្ដល់ជាអត្ថប្រយោជន៍សម្រាប់ម្ចាស់ទូរស័ព្ទ ដែលចង់សន្សំសំចៃអ៊ីនធឺណិតស៊ីម។ ជាក់ស្ដែង ដូចជាកម្មវិធីឆែកគេហទំព័រ (web browser) ជាដើម។ កម្មវិធី Mobile Browser គឺ Google Chrome សម្រាប់ Android (មិនមែននៅលើ iOS) មានមុខងារមួយគឺ Data Saver ដែលអាចកាត់បន្ថយ ការចំណាយទំហំអ៊ីនធឺណិតសម្រាប់ការទាញយក (download) ព័ត៌មានមកបង្ហាញ បានមួយកម្រិត។ នៅមានកម្មវិធី Opera Mini ដែលមានមុខងារដូចគ្នានេះផងដែរ មានទាំងនៅលើ Android , iOS និង Windows Phone ហើយក៏មានមុខងារ data-saving ដោយខ្លួនឯងផ្ទាល់។ កម្មវិធី Opera សម្រាប់បើកគេហទំព័រនៅលើទូរស័ព្ទ Android ថែមទាំងបានបញ្ចូលមុខងារ video compression ផងដែរ។
៥) ឆែកមើលការកំណត់ Settings ដើម្បីដឹងថា កម្មវិធី (apps) ណាខ្លះស៊ីថ្ម និងកំណត់ទំហំអ៊ីនធឺណិតដែលចង់ប្រើ

untitled-7

ទូរស័ព្ទ Android, iOS និង Windows phone បច្ចុប្បន្ន សុទ្ធតែមានការកំណត់ Settings ដែលអាចឱ្យអ្នកឆែកមើលដឹងថា តើកម្មវិធីណាខ្លះ ស៊ីអ៊ីនធឺណិតខ្លាំង ហើយមានដំណើរការជាប់ជាលក្ខណៈ background។ ការដំណើរការស្ងាត់ៗទាំងនេះ គឺដើម្បីទាញយក (download) ព័ត៌មានដែលមានបច្ចុប្បន្នភាពថ្មីៗ ចូលមកក្នុងទូរស័ព្ទ ប៉ុន្តែសកម្មភាពនេះ វានឹងធ្វើត្រូវការប្រើប្រាស់សេវាអ៊ីនធឺណិត។

នៅលើស្មាតហ្វូន Android អ្នកអាចបញ្ឈប់ (stop) នូវកម្មវិធី (app) ទាំងនោះ ពីការទាញយកកញ្ចប់បច្ចុប្បន្នភាព (downloading updates) ប្រសិនបើទូរស័ព្ទមិនបានភ្ជាប់អ៊ីនធឺណិតតាម Wi-Fi ទេនោះ ហើយអ្នកអាចប្រើមុខងារ Data Usage ដើម្បីកំណត់អំពីទំហំអ៊ីនធឺណិតដែលអ្នកត្រូវការប្រើ ក្នុងរយៈពេលកំណត់មួយ ឧទាហរណ៍កំណត់ 2GB សម្រាប់រយៈពេល ១ខែ។ នៅពេលអ្នកប្រើជិតអស់ទំហំអ៊ីនធឺណិតដែលបានកំណត់នោះ នឹងមានសាររំលឹកប្រាប់អ្នកឱ្យបានដឹងថា អ៊ីនធឺណិត 2GB ត្រូវបានអ្នកប្រើជិតអស់ហើយ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

ផ្នត់គំនិត​សំខាន់ៗ​ទាំង​នេះ​​ហើយ ​ធ្វើ​ឲ្យ​បុគ្គល​​​​មាន​វ័យ​​ខ្ទង់​២០​សោះ​ ​ជោគជ័យ​ខ្លាំង​ក្នុង​លោក​នេះ​!​​

រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ

កុំធ្លាក់ចូល​ក្នុង​អន្ទាក់​ចិត្តសាស្ត្រ​​នៃ​ការ​ប្រើ​ប្រាស់​លុយ​ទាំង​៤​នេះ​ឲ្យ​សោះ

អត្ថបទពាណិជ្ជកម្ម​

អបអរសាទរ​ដល់​គូស្វាមី​ភរិយាថ្មី ចំនួន ១០គូ ឈ្នះដំណើរកំសាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ទៅប្រទេសសិង្ហបុរី

ស្រា​បៀរ​អាន់​ឆ័​រ​ចាប់ឆ្នោត​លើក​ទី ៣​រដូវ​កាល​ថ្មី​ជូន​គូ​ស្វាមីភរិយា​ថ្មី​ ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័​រ​ឆ្នាំ ២០១៧

​​«ការ​អភិវឌ្ឍ​វិថី​លើ​អាជីព​គណនេយ្យ និង ហិរញ្ញវត្ថុ​» ​សម្រាប់​​អ្នក​ចង់​ដឹង​ពី​គណនេយ្យ​កាន់​តែ​ទូលំទូលាយ!

ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២ប្រកាសធ្វើឡើងនៅខែតុលាឆ្នាំ២០១៧ខាងមុខនេះ

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31