អត្ថបទថ្មីបំផុត
Home > បច្ចេកវិទ្យា > ឡើង​សាហាវ! មេរោគ​វីដេអូ​បញ្ឆោត​ (Malicious Video) នេះ អាច​បំផ្លាញ iPhone និង iPad របស់​អ្នក ដោយ​វា​ធ្វើ​ឱ្យ​ទូរស័ព្ទ​គាំង​ស្ញិញ​ឈប់​ដំណើរការ

ឡើង​សាហាវ! មេរោគ​វីដេអូ​បញ្ឆោត​ (Malicious Video) នេះ អាច​បំផ្លាញ iPhone និង iPad របស់​អ្នក ដោយ​វា​ធ្វើ​ឱ្យ​ទូរស័ព្ទ​គាំង​ស្ញិញ​ឈប់​ដំណើរការ

ប្រ​ភព៖​​ The Next Web

មេរោគវីដេអូថ្មីមួយទើបត្រូវបានគេរកឃើញ និងកំពុងចម្លងខ្លួនពីទូរស័ព្ទ iPhone ឬ iPad បន្តគ្នា ហើយកាន់តែធ្ងន់ធ្ងរនោះ វាអាចធ្វើឱ្យឧបករណ៍ iOS របស់អ្នក គាំង លែងដំណើរការតែម្ដង (crash)។ មេរោគថ្មីនេះ មានទម្រង់ជាឯកសារវីដេអូ ដែលចម្លងខ្លួនតាមសារ (message) ក្រោមទម្រង់ជាមួយតំណភ្ជាប់ (link) ហើយនៅពេល នរណាចុចលើ Link នោះ មេរោគនឹងដំណើរការភ្លាម ដោយវានឹងធ្វើឱ្យទូរស័ព្ទ iPhone/iPad របស់អ្នក ដំណើរការមិនស្រួល ឬអាចគាំងបាន។

untitled-3

ឥទ្ធិពលនៃមេរោគថ្មីនេះ ដំបូងវាធ្វើឱ្យទូរស័ព្ទដំណើរការមិនប្រក្រតី ហើយបន្ទាប់មកក៏គាំង មិនអាចប្រើធ្វើអ្វីបានតែម្ដង។ អ្នកប្រើ ត្រូវដំណើរការ Hard reset ទើបអាចដោះស្រាយ ធ្វើឱ្យទូរស័ព្ទប្រើបានវិញ។ សូមមើលនូវសកម្មភាពរបស់មេរោគ bug នេះនៅក្នុងវីដេអូខាងក្រោម៖



ដូចដែលអ្នកបាន ទស្សនាវីដេអូខាងលើ ម្ចាស់ iPhone /iPad មានដំណោះស្រាយតែមួយគត់ នៅពេលឆ្លងមេរោគវីដេអូបញ្ឆោតដោយការបើកវីដេអូនេះ គឺអ្នកត្រូវ Restart ទូរស័ព្ទ ដោយការធ្វើ hard reset។ សម្រាប់ទូរស័ព្ទ iPhone 7 និង 7 Plus ដើម្បីធ្វើ Hard Reset អ្នកត្រូវចុចប៊ូតុងបន្ថយសំឡេង (volume down) និងប៊ូតុង Power ឱ្យជាប់៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

ផ្នត់គំនិត​សំខាន់ៗ​ទាំង​នេះ​​ហើយ ​ធ្វើ​ឲ្យ​បុគ្គល​​​​មាន​វ័យ​​ខ្ទង់​២០​សោះ​ ​ជោគជ័យ​ខ្លាំង​ក្នុង​លោក​នេះ​!​​

រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ

កុំធ្លាក់ចូល​ក្នុង​អន្ទាក់​ចិត្តសាស្ត្រ​​នៃ​ការ​ប្រើ​ប្រាស់​លុយ​ទាំង​៤​នេះ​ឲ្យ​សោះ

អត្ថបទពាណិជ្ជកម្ម​

អបអរសាទរ​ដល់​គូស្វាមី​ភរិយាថ្មី ចំនួន ១០គូ ឈ្នះដំណើរកំសាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ទៅប្រទេសសិង្ហបុរី

ស្រា​បៀរ​អាន់​ឆ័​រ​ចាប់ឆ្នោត​លើក​ទី ៣​រដូវ​កាល​ថ្មី​ជូន​គូ​ស្វាមីភរិយា​ថ្មី​ ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័​រ​ឆ្នាំ ២០១៧

​​«ការ​អភិវឌ្ឍ​វិថី​លើ​អាជីព​គណនេយ្យ និង ហិរញ្ញវត្ថុ​» ​សម្រាប់​​អ្នក​ចង់​ដឹង​ពី​គណនេយ្យ​កាន់​តែ​ទូលំទូលាយ!

ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២ប្រកាសធ្វើឡើងនៅខែតុលាឆ្នាំ២០១៧ខាងមុខនេះ

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31