អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Facebook ធ្វើ​ឱ្យ Messenger រឹតតែ​មាន​សុវត្ថិភាព មិន​ខ្លាច​បែកធ្លាយ​​ពាក្យ​សម្ដី​ក្នុង​ Chat ជាមួយ​មុខងារ​ថ្មី Secret Conversation

Facebook ធ្វើ​ឱ្យ Messenger រឹតតែ​មាន​សុវត្ថិភាព មិន​ខ្លាច​បែកធ្លាយ​​ពាក្យ​សម្ដី​ក្នុង​ Chat ជាមួយ​មុខងារ​ថ្មី Secret Conversation

កម្មវិធី chat របស់ Facebook ឥឡូវនេះ កាន់តែមានសុវត្ថិភាពខ្ពស់ ដោយក្រុមហ៊ុនទើបបញ្ចូលមុខងារ សន្ទនាសម្ងាត់ ដោយប្រើវិធីសាស្ត្រអ៊ិនគ្រីប។ មុខងារ Secret Conversation ថ្មីនៅលើ Messenger ពឹងផ្អែកលក់បច្ចេកវិទ្យា end-to-end encryption។

untitled-3

កាលពីមេសាកន្លងទៅ WhatsApp ដែលជាបុត្រសម្ព័ន្ធរបស់ Facebook ក៏ទើបបានបំពាក់មុខងារ end-to-end encryption នេះនៅលើកម្មវិធីឆាត (instant messenger) របស់ខ្លួនរួចមកហើយ។ ចំណែកក្រុមហ៊ុនបណ្ដាញសង្គមយក្ស ពេលនេះ ទើបបានបន្តបញ្ចូលមុខងារ សន្ទនាសម្ងាត់ (secret conversation) នៅលើ Facebook Messenger ថែមទៀត។

untitled-4

ការបញ្ចូលមុខងារ Secret Conversation នេះ គឺដើម្បីតែរក្សាសិទ្ធិបុគ្គលរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ដោយរឿងសម្ងាត់ៗផ្សេងៗ ដោយការសរសេរ chat នឹងត្រូវខ្ចប់ជិត មិនអាចឱ្យអ្នកទីបី អានបាន ក៏ដើម្បីសុវត្ថិភាពទិន្នន័យផងដែរ។ មុខងារសន្ទនាសម្ងាត់នេះ តម្រូវឱ្យអ្នកត្រូវចេះចូលទៅកន្លែងសន្ទនា (chatrooms) ដែលមាន Secret Conversation ហើយវានឹងមិនត្រូវបានរក្សាការសម្ងាត់ទេ ប្រសិនបើអ្នកគ្រាន់តែសន្ទនានៅក្នុង chatrooms ធម្មតា។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Facebook ក៏បានបន្ថែមស្រទាប់សុវត្ថិភាព (Layer of security) មួយទៀត ទៅក្នុង Secret Conversation ឱ្យអ្នក អាចអានបទសន្ទនាដែលបានខ្ចប់ជិត (encrypted message) នៅលើឧបករណ៍មួយ ប៉ុណ្ណោះ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​​​​​ឆ្លាត​ចូល​ចិត្ត​មាន​មិត្តភ័ក្ដិ​តិច​តួច

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

ហេតុផល​ដែល​អ្នក​គួរ​ទាក់ទង​ជា​មួយ​មនុស្ស​រឹង​ចចេស​តែ​មាន​ហេតុផល​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

សូមស្វាគមន៍មកកាន់ពិពណ៍ 💟 អ្នកម្តាយនិង កុមារ២០១៨ 💟

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

“ឈ្លក់ទឹកម៉ាស៊ីន”!

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031