អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > គន្លឹះ និង​ល្បិច​មាន​ប្រយោជន៍ ៦យ៉ាង មាន​នៅ​លើ​កម្មវិធី Line ដែល​អ្នក​ប្រើ​ខ្លះ​មិន​ដឹង

គន្លឹះ និង​ល្បិច​មាន​ប្រយោជន៍ ៦យ៉ាង មាន​នៅ​លើ​កម្មវិធី Line ដែល​អ្នក​ប្រើ​ខ្លះ​មិន​ដឹង

Line ដែលជាកម្មវិធីផ្ញើសារអេឡិចត្រូនិកបង្កើតដោយក្រុមហ៊ុនជប៉ុន ពេលនេះបានឈរក្នុងលំដាប់កម្មវិធីដែលពេញនិយមបំផុតក្នុងប្រទេសកំណើតខ្លួន ហើយប្រទេសកម្ពុជាយើង ក៏មានអ្នកប្រើមិនតិចដែរ ខណៈវាកំពុងក្ដោបក្ដាប់ចំណែកទីផ្សារ Instant Messenger បានធំ នៅអាស៊ី ពិសេសគឺប្រទេសថៃ និងឥណ្ឌូណេស៊ី។ បណ្ដាញតភ្ជាប់ទំនាក់ទំនងតាម chat នេះ ពិតជាមានសន្ទុះនៃការប្រើប្រាស់ជុំវិញពិភពលោកឆាប់រហ័ស។ ទំព័រនេះ យើងសូមលើកយកពីគន្លឹះ និងល្បិច ៦យ៉ាងដើម្បីប្រើ Line កាន់តែស្ទាត់ជំនាញ។

១) ស្វែងរករូប Sticker បានលឿនជាងការរាវរកធម្មតា ដោយការវាយបញ្ចូលអក្សរតែម្ដង

1

ប្រសិនអ្នកចង់រករូប Sticker បានឆាប់ អ្នកអាចសាកល្បងដោយការវាយបញ្ចូលពាក្យ ឱ្យត្រូវអត្ថន័យនៃរូបនោះបាន។ ឧទាហរណ៍៖ វាយពាក្យ Nice នោះនឹងបង្ហាញបណ្ដុំរូប ដែលបង្ហាញអារម្មណ៍ល្អនេះ។

២) អ្នកក៏អាចដាក់កម្មវិធី Line នៅលើកុំព្យូទ័របានដែរ
ពេលខ្លះ អ្នកប្រហែលជាមនុស្ស ធ្វើការជាមួយកុំព្យូទ័រច្រើន ក៏ដោយសារពេលខ្លះ អ្នកមានកិច្ចការរវល់ច្រើនជាមួយ Laptop ខណៈដែល Line កំពុងរោទ៍ ឥតឈប់ នាំឱ្យអ្នកពិបាក ទៅបើកសោទូរស័ព្ទមើល និងឆ្លើយតប។ ដូច្នេះ អ្នកក៏អាចដំឡើងកម្មវិធី Line នៅលើកុំព្យូទ័របានដែរ ដើម្បីកុំឱ្យអ្នកពិបាកប្រើប្រាស់ឧបករណ៍ច្រើនក្នុងពេលតែមួយ។

៣) សន្សំសំចៃអ៊ីនធឺណិតក្នុងការផ្ញើចេញរូបថត
តាមលក្ខណៈដើម (default) កម្មវិធី Line គឺធ្វើការប្រមូលច្របាច់ (compression) លើរូបថត ដែលអ្នកផ្ញើចេញ។ ប្រសិនអ៊ីនធឺណិតខ្សោយ ឬអ្នកមិនបានភ្ជាប់ Wi-Fi ដូច្នេះ អាចកាត់បន្ថយ ឬសន្សំសំចៃទំហំអ៊ីនធឺណិតដោយការកែប្រែកម្រិតគុណភាពរូបបាន។ ដើម្បីអនុវត្ត ត្រូវចូលទៅ More → Settings → Images & Videos ហើយកែប្រែគុណភាពរូបនៅទីនេះ ដោយប្ដូរពី Standard ទៅ Low វិញ។

៤) កំណត់ម៉ោងទៅលើ Texts ដែលអ្នកចង់លាក់មិនឱ្យបង្ហាញចេញ

4

មុខងារ Selt-destructing មិនត្រឹមតែមានសម្រាប់ Snapchat ប៉ុណ្ណោះទេ តែ Line ក៏មានដែរ។ នៅក្នុងផ្ទាំង chat សូមចុចលើសញ្ញាក្បាលព្រួញ ដែលស្ថិតនៅផ្នែកខាងលើ និងខាងស្ដាំ ហើយចុចលើ “Hidden Chat” ដើម្បីបង្កើតផ្ទាំង chat ថ្មី (new chat windows) សម្រាប់ការប្រើទិន្នន័យសន្សំសំចៃ និងដំណើរការផ្ទាំងសន្ទនាបានលឿន។

4-1

បន្ទាប់មក នៅក្នុងផ្ទាំង chat ឯកជន សូមចុចលើឈ្មោះ friend របស់អ្នក ដើម្បីកំណត់នៅពេលណាឱ្យសារ បង្ហាញដល់អ្នកឃើញ។
៥) ប្រើមុខងារ blog នៅលើ Line

5

ទាំងផ្ទាំង chat ជាលក្ខណៈបុគ្គល និងជាក្រុម (individual | group) គឺមាននូវ message board ដែលអ្នកអាចបង្ហោះ (post) បានដូចជា រូបថត (photos) និងអក្សរ (texts) ដែលអ្នកចង់ទុកមើលពេលក្រោយ។ ដូច្នេះវាមានភាពងាយស្រួល ក្នុងការចងចាំទុក ជាងការសន្ទនា។ នៅក្នុងផ្ទាំង chat សូមអូសពីស្ដាំទៅឆ្វេងដើម្បីមើលមាតិកាដែលគេបង្ហោះ។
៦) Add friend ក្នុង Line តាមរបៀបថ្មី

6

ការ Add friend តាមលេខទូរស័ព្ទ គឺជាវិធីសាស្ត្រដែលគេដឹង និងបានប្រើប្រាស់កន្លងមក។ ប្រសិនអ្នកកំពុងស្ថិតនៅជាមួយ friend អ្នកសាកល្បងគ្រវី ទូរស័ព្ទរបស់អ្នក ក្នុងពេលតែមួយ។ សូមចូលទៅ More → Add Friends → Shake it! ហើយកម្មវិធី នឹងជួយភ្ជាប់ទំនាក់ទំនងអ្នកទាំងពីរបាន ដោយមិនចាំបាច់ផ្ញើសារ Add គ្នាតាមអ៊ីនធឺណិតនោះឡើយ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

​បើ​មិន​សូវ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ​គួរ​​អនុវត្ត​ចំណុច​ទាំង​៣​នេះ​!

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)​ ប្រគល់រង្វាន់លើកទី៣ជូនដល់ អ្នកណែនាំរោងការរបស់ខ្លួន

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031