អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ធ្វើ​រឿង​ ៦យ៉ាង​នេះ ស្មើ​នឹង​​កំពុង​បំផ្លាញ iPhone ​របស់​អ្នក​ហើយ​! រួម​ទាំង​ការ​សាកថ្ម​ពេញ ១០០% ក៏​ខុស​ដែរ!

ធ្វើ​រឿង​ ៦យ៉ាង​នេះ ស្មើ​នឹង​​កំពុង​បំផ្លាញ iPhone ​របស់​អ្នក​ហើយ​! រួម​ទាំង​ការ​សាកថ្ម​ពេញ ១០០% ក៏​ខុស​ដែរ!

ស្របពេលបច្ចេកវិទ្យាទូរស័ព្ទដៃកាន់តែទំនើប ភ្ជាប់មុខងារសាកថ្មឆាប់ពេញនោះ ក៏នៅមានអ្នកប្រើប្រាស់មួយចំនួនកំពុងប្រព្រឹត្តិសកម្មភាពខុសឆ្គងក្នុងពេលកំពុងសាកថ្មផងដែរ។ ទំព័រនេះ យើងសូមលើកយក កំហុសសាកថ្ម iPhone ៦យ៉ាងមកស្វែងយល់ជាមួយប្រិយមិត្ត ដើម្បីជៀសវាងធ្វើខុសតទៅទៀត។

១) ប្រើទូរស័ព្ទរហូតទាល់តែអស់ថ្ម រលត់ទូរស័ព្ទ

2

ថ្មប្រភេទ Lithium ion នឹងឆាប់អនថយសមត្ថភាពផ្ទុកថាមពល នៅពេលអ្នកប្រើវារហូតដល់អស់ថ្មរលីង រហូតរលត់ទូរស័ព្ទ។ ដូច្នេះ អ្នកគួរជៀសវាងការប្រើទូរស័ព្ទ ពេលថ្មទូរស័ព្ទជិតអត់អី។

២) អ្នកសាកថ្មពេលទូរស័ព្ទកំពុងឡើងកម្ដៅខ្លាំង
ជាប្រការគួរជៀសវាងមួយទៀត ព្រោះក្រៅពីប្រឈមនឹងហានិភ័យផ្ទុះហើយនោះ វាក៏នឹងបណ្ដាលឱ្យថ្មឆាប់ខូច ឬអន់គុណភាពដែរ។

៣) អ្នកកំពុងប្រើឆ្នាំងសាកថ្មឥតខ្សែ wireless charger ញឹកញាប់ខ្លាំង
ការប្រើស្រោមទូរស័ព្ទ មានមុខងារថ្មជំនួយដូចជា ម៉ាក mophie backup battery case នោះ គឺវាល្អ សម្រាប់អ្នកដែលចង់បន្ថែមរយៈពេលនៃការប្រើប្រាស់ស្មាតហ្វូនពេញមួយថ្ងៃ។ ប៉ុន្តែអ្នកដឹងទេថា ការប្រើស្រោមប្រភេទនេះ គឺវាអាចធ្វើឱ្យឆាប់ឡើងកម្ដៅអំឡុងពេលសាកថ្ម ហើយពេលខ្លះអ្នកក៏កំពុងប្រើទូរស័ព្ទដំណាលគ្នា។ ដើម្បីជៀសវាងឡើងកម្ដៅខ្លាំង អ្នកគួរតែប្រើថ្មជំនួយ Power Bank ដែលមិនចាំបាច់ប្រើផ្អឹបជាប់នឹងទូរស័ព្ទនោះទេ។

៤) អ្នកដាក់ទូរស័ព្ទសាកថ្ម ខណៈទូរស័ព្ទនោះប្រើស្រោមការពារ
នេះក៏ជាចំណុចមួយដែលមនុស្សទូទៅមិនបានចាប់អារម្មណ៍ ដែលអាចប៉ះពាល់ដល់ថ្ម និងទូរស័ព្ទផងដែរ។ ជាការពិត ខណៈពេលទូរស័ព្ទកំពុងសាកថ្ម នោះវានឹងឡើងកម្ដៅ ហើយប្រសិនទូរស័ព្ទត្រូវបានស្រោបជិតដោយស្រោមការពារ នោះទូរស័ព្ទនឹងពិបាកសាយភាយកម្ដៅចេញបានលឿន។

៥) អ្នកកំពុងប្រើឆ្នាំងសាកខុស ឬឆ្នាំងសាកមិនមែនជារបស់ទូរស័ព្ទភ្ជាប់មកជាមួយ
ជាការពិត កន្លងមកធ្លាប់មានរបាយការណ៍ អំពីករណីផ្ទុះទូរស័ព្ទដោយសារការប្រើឆ្នាំងសាកក្លែងក្លាយ។ ការប្រើឆ្នាំងសាកខុស នឹងធ្វើឱ្យទូរស័ព្ទឡើងកម្ដៅខុសប្រក្រតី ដែលអាចឈានរហូតដល់ឆេះផ្ទុះ និងបង្កគ្រោះថ្នាក់ដល់អ្នកក៏ថាបាន។ ដូច្នេះ សូមឈប់ប្រើឆ្នាំងសាកក្លែងក្លាយដែលមានតម្លៃថោកៗជាបន្ទាន់។

៦) អ្នកតែងសាកថ្មទូរស័ព្ទឱ្យពេញ ១០០%

1


អ្នកជំនាញបានប្រាប់ថា អ្នកគួរតែរក្សាកម្រិតថាមពលថ្មទូរស័ព្ទនៅពេលសាក ឱ្យនៅក្រោម ៩០% ពោលគឺនៅចន្លោះពី ៣០% ទៅ ៨០% ក៏បាន។ ធ្វើដូចនេះ ថ្មនឹងមានស្ថានភាពដំណើរការបានល្អ ហើយមិនឆាប់ដល់អាយុកាលដែលត្រូវខូច។ ដូច្នេះអ្នកមិនគួរដាកសាកថ្មចោលពេញមួយយប់ៗនោះទេ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30