អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Samsung ត្រៀម​បញ្ចេញ SSD ទំហំ​​ដល់ 4TB ក្នុង​ព្រឹត្តិការណ៍ CES 2017 មើល​ទៅ​តម្លៃ​មិន​ថោក​ទេ!

Samsung ត្រៀម​បញ្ចេញ SSD ទំហំ​​ដល់ 4TB ក្នុង​ព្រឹត្តិការណ៍ CES 2017 មើល​ទៅ​តម្លៃ​មិន​ថោក​ទេ!

នឹងមានអ្វីថ្មី សម្រាប់បច្ចេកវិទ្យាឆ្នាំ២០១៧ ខាងមុខ ជាក់ស្ដែងរបាយការណ៍tomshardware ថ្ងៃនេះទើបឱ្យដឹងថា Samsung បានត្រៀមខ្លួន បញ្ចេញ SSD ទំហំធំរហូតដល់ 4TB នៅក្នុងពិព័រណ៍ CES 2017 ឆាប់ៗខាងមុខ។

ក្រុមហ៊ុន Samsung ហាក់កំពុងផ្ដោតយកចិត្តទុកដាក់លើជំនួញឧបករណ៍រក្សាទុកទិន្នន័យប្រភេទ SSD យ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ គេសង្កេតឃើញ Samsung បានបញ្ចេញលក់ SSD ជាច្រើនម៉ូដែលនៅលើទីផ្សារកន្លងមករួចហើយ។ ចំណែករបាយការណ៍នេះ បានអះអាងថា Samsung នឹងបន្តចេញ SSD ទំហំកាន់តែធំ ពោលគឺរហូតដល់ 4TB។ SSD 4TB ថ្មីនេះ នឹងមានម៉ូដែល 850 Pro SSD 4TB។

ក្រុមហ៊ុន Samsung បានពន្យល់ខ្លះៗទាក់ទងនឹងបច្ចេកវិទ្យា Solid State Drive ថ្មីរបស់ខ្លួនថា Samsung 850 PRO SSD 4TB គឺជា SSD 2-bit MLC 4TB ដំបូងគេលើលោក ដែលមានសមត្ថភាពខ្ពស់សម្រាប់ប្រើជាមួយកុំព្យូទ័រ។ អ្នកប្រើ នឹងកាន់តែងាយស្រួលជាមួយការរក្សាទុកទិន្នន័យបានកាន់តែច្រើនជាងមុន ប្រកបដោយការដំណើរការរលូន ត្រូវចិត្តទាំងអ្នកលេងហ្គេម និងការប្រើប្រាស់សម្រាប់បំពេញកិច្ចការផ្សេងៗ។

ទោះជាយ៉ាងណា នៅពេលនេះក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូងនេះ ពុំទាន់បញ្ជាក់ប្រាប់អំពីតម្លៃ SSD 4TB 850 Pro នេះនៅឡើយ។ យ៉ាងណា គេជឿជាក់ថា តម្លៃរបស់វាគឺមិនថោកទេ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

​បើ​មិន​សូវ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ​គួរ​​អនុវត្ត​ចំណុច​ទាំង​៣​នេះ​!

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)​ ប្រគល់រង្វាន់លើកទី៣ជូនដល់ អ្នកណែនាំរោងការរបស់ខ្លួន

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031