របៀប Download វីដេអូ​ចេញ​ពី YouTube ​នៅ​លើ​ iPhone / iPad ងាយស្រួល​មើល​ឡើង​វិញ​ពេល​អត់​អ៊ីនធឺណិត

ផ្សាយចេញ ៖ 03-Dec-2016 7:10 am

របៀប Download វីដេអូ​ចេញ​ពី YouTube ​នៅ​លើ​ iPhone / iPad ងាយស្រួល​មើល​ឡើង​វិញ​ពេល​អត់​អ៊ីនធឺណិត

ទស្សនាវីដេអូនៅលើ YouTube ប្រាកដជាត្រូវការទូរស័ព្ទមានអ៊ីនធឺណិតហើយ មែនទេ? ប្រិយមិត្តប្រហែលមានពេលខ្លះ ចង់ download វីដេអូមួយចំនួនពី YouTube មកលើ iPhone / iPad របស់ខ្លួន ដោយសារវាងាយស្រួលក្នុងការបើកមើលឡើងវិញនៅពេលក្រោយៗ ដោយមិនចាំបាច់មានអ៊ីនធឺណិត។ ទំព័រនេះ យើងសូមលើកយករបៀប Download វីដេអូចេញពី YouTube នៅលើ iPhone/iPad ដូចខាងក្រោម៖


download-1


១) ចូលទៅស្វែងរកកម្មវិធីមួយនៅលើ App Store ដោយវាយឈ្មោះ video downloader នោះវានឹងបង្ហាញប្រភេទកម្មវិធីសម្រាប់ download វីដេអូមួយចំនួន។


download


២) ស្វែងរកកម្មវិធីមួយឈ្មោះថា Video Downloader Lite Super ដោយបង្កើតដោយ George Young ។ វាជាកម្មវិធីហ្វ្រី ហើយគ្មានផ្ទាំងពាណិជ្ជកម្ម ឬផ្ទាំងលោតចុះឡើងរញ៉េរញ៉ៃនោះទេ។ អ្នកអាចចុចលើតំណភ្ជាប់ Link នេះ https://itunes.apple.com/am/app/video-downloader-lite-super/id661041542?mt=8 ប្រសិនកំពុងប្រើកម្មវិធី iTunes នៅលើកុំព្យូទ័រដើម្បីទាញយកកម្មវិធីមកលើ iPad។


download-2


៣) បើកកម្មវិធី Video Downloader នៅលើ iPad បន្ទាប់ពីបានដំឡើងជោគជ័យ។ កម្មវិធីនេះ ត្រូវបានបញ្ចូលមកជាមួយរបារសម្រាប់ស្វែងរកអាសយដ្ឋានរបស់គេហទំព័របាន។ ដូច្នេះអ្នកអាចចូលទៅ www.youtube.com។


download-3


download-4


៤) ស្វែងរកវីដេអូដែលអ្នកចង់ Download ហើយចុចលើប៊ូតុង Play សិន បន្ទាប់មកអ្នកនឹងឃើញមានប៊ូតុងឬ Disk ឬពាក្យ Download អាស្រ័យតាមជំនាន់ iOS នៅលើ iPad របស់អ្នក។


download-5


download-6


៥) ចុចលើ Save ឬ Download នៅលើវីដេអូដែលអ្នកកំពុងបើក រួចចុចលើ Save to Memory ជាការស្រេច៕



ប្រែសម្រួលដោយ ៖ រឹទ្ធិរាជ
ប្រភព ៖ wikihow

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared