នារី​ម្នាក់​បាត់​ទូរស័ព្ទ Nexus 6P ​តែ​ក្រោយ​មក​តាម​​រក​ឃើញ​វិញ​ដោយសារ​បាន​កម្មវិធី Android Device Manager ជួយ!

ផ្សាយចេញ ៖ 05-Dec-2016 2:38 pm

វាពិតជារឿងដ៏កម្រ ដែលទូរស័ព្ទបាត់ អាចរកឃើញមកវិញ។ ជាក់ស្ដែងថ្មីៗនេះ ទើបមានព័ត៌មាន អ្នកប្រើ Nexus 6P ត្រូវបានចោរលួចទូរស័ព្ទ តែក្រោយមកក៏អាចស្វែងរកឃើញវិញបាន ដោយប្រើកម្មវិធី Android Device Manager។ ADM គឺជាកម្មវិធី មានមុខងារជា Tool សំខាន់មួយ ដែលនឹងជួយអ្នកក្នុងការស្វែងរកទូរស័ព្ទដែលបានបាត់ ឬត្រូវបានចោរលួចទៅ។ មានឧទាហរណ៍ជាក់ស្ដែងថ្មីនេះស្រាប់ ដោយកម្មវិធី ADM បានជួយឱ្យនារីម្នាក់ អាចរកឃើញទូរស័ព្ទ Nexus 6P របស់នាងវិញបាន។


untitled-3


នារីដែលបាត់ទូរស័ព្ទហើយរកឃើញ Nexus 6P របស់អ្នកដោយសារកម្មវិធី Android Device Manager នេះ បានបង្ហោះរៀបរាប់អំពីការបាត់ និងរកឃើញទូរស័ព្ទរបស់នាងដ៏ឆាប់វិញ នៅលើគេហទំព័រជជែកពិភាក្សា Reddit ។ ដំបូងនាងបានដកទូរស័ព្ទចេញពីហោប៉ៅ ខណៈពេលដែលកំពុងជិះរថយន្តក្រុង។ ទូរស័ព្ទ គឺបានដាក់មុខងារស្កេនក្រយៅដៃ ហើយក៏មានដាក់លេខកូដ PIN ដែរ ប៉ុន្តែកាតសំខាន់ៗ ពាក់ព័ន្ធនឹងហិរញ្ញវត្ថុគឺបានសៀតនៅជាប់នឹងស្រោមម៉ូតកាបូបដែលនាងប្រើជាមួយទូរស័ព្ទ។ ដូច្នេះ មានន័យថា ចោរបានភ្ជាប់ចូលគណនីធនាគាររបស់នាង លេខកូដសុវត្ថិភាបនៃបណ្ដាញសង្គមមួយចំនួន និងព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗផ្សេងទៀត។


11 22 33


ភ្លាមៗនោះ នាងក៏នឹងឃើញថា ទូរស័ព្ទ Nexus 6P របស់នាងបានដាក់កម្មវិធី Android Device Manager ដើម្បីស្វែងរកទីតាំងទូរស័ព្ទបាន។ អ្នកក៏ចាប់ផ្ដើមហៅព័ត៌មានមកលើកុំព្យូទ័រ Desktop របស់នាង ហើយចុងក្រោយក៏បានរកឃើញ Nexus 6P របស់នាង ត្រឹមតែរយៈពេល ២០នាទីប៉ុណ្ណោះ។ បន្ទាប់ពីកំណត់បានទីតាំងរបស់ទូរស័ព្ទ នាងក៏ប្រញាប់ចេញទៅរកទូរស័ព្ទនៅទីតាំងនោះ។ ពេលទៅដល់នាងបានឃើញ ក្មេងប្រុសអាយុ ១៦ឆ្នាំម្នាក់ដែលមានទឹកមុខស្លន់ស្លោ គឺជាចោរតែម្ដង។ ទូរស័ព្ទដែលនៅក្នុងដៃក្មេងនោះ គឺបានបង្ហាញចេញនូវឃ្លា “Android Device Located” អមជាមួយភ្លើង Flash ជាប់នៅលើអេក្រង់ (screen)៕


ប្រិយមិត្តមួយចំនួនប្រហែលជាបានស្គាល់ពីមុខងារមានអត្ថប្រយោជន៍របស់កម្មវិធី Android Device Manager ហើយ ប៉ុន្តែនៅមានមួយចំនួនប្រហែលមិនទាន់បានស្គាល់ ឬសាកល្បងប្រើនៅឡើយ។ ទំព័រក្រោយយើងនឹងលើកយកពីការប្រើប្រាស់មុខងារ ADM មកបង្ហាញជូនដល់ប្រិយមិត្តបានស្វែងយល់,…



ប្រែសម្រួលដោយ ៖ រឹទ្ធិរាជ
ប្រភព ៖ phonearena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared