អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Apple ប្រកាស​ផ្លាស់ប្ដូរ​ថ្ម​​ iPhone 6s ប្រសិន​ជួប​បញ្ហា​ សល់ ៣០% រលត់ ​ដោយសារ​បញ្ហា​លើស​ខ្យល់​​ខណៈ​ពេល​ដំណើរការ​ផលិត

Apple ប្រកាស​ផ្លាស់ប្ដូរ​ថ្ម​​ iPhone 6s ប្រសិន​ជួប​បញ្ហា​ សល់ ៣០% រលត់ ​ដោយសារ​បញ្ហា​លើស​ខ្យល់​​ខណៈ​ពេល​ដំណើរការ​ផលិត

ទើបតែខែមុន មានសេចក្ដីរាយការណ៍ចេញពីម្ចាស់ iPhone 6s ថាទូរស័ព្ទរបស់ខ្លួន មានបញ្ហាថ្ម ហើយភាគច្រើនគឺជាម៉ូដែលដែលផលិតខ្ទង់ខែកញ្ញា ទៅខែតុលា ឆ្នាំ២០១៥។ ឆ្លើយតបទៅនឹងបញ្ហានេះ ក្រុមហ៊ុន Apple បានសម្រេចធ្វើការផ្លាស់ប្ដូរថ្មថ្មីជូនអតិថិជនដែលជួបបញ្ហាថ្មនៅលើម៉ូដែល iPhone 6s ដូចរៀបរាប់ខាងលើ ដោយមានការកត់សម្គាល់លេខស៊េរីច្បាស់លាស់ត្រឹមត្រូវ។ បញ្ហានេះ គឺនៅពេលទូរស័ព្ទនៅលស់ថ្មត្រឹម ៣០% វាអាចរលត់តែម្ដង ហើយព្យាយាមចុចប៊ូតុង Power ដើម្បីបើក ក៏នៅមិនចេញ រហូតទាល់តែយកទៅសាកថ្ម ហើយទូរស័ព្ទក៏ចាប់ផ្ដើមសាកពី ៣០% នោះទៅ។

apple-iphone-6s-battery-problem-is-from-too-much-air-in-the-manufacturing-process

ខណៈ Apple កំពុងផ្ដោតផ្ដល់ដំណោះស្រាយបញ្ហាថ្មជូនទៅអតិថិជន ដោយតម្រូវឱ្យម្ចាស់ទូរស័ព្ទត្រូវចេញមើលម៉ូដែលផលិត និងលេខស៊េរីផងនោះ ក្រុមហ៊ុនក៏នឹងសាកសួរនូវអាការៈដែលជាបញ្ហានៅលើថ្ម iPhone 6s ពួកគេកំពុងប្រើផងដែរ។ នៅលើគេហទំព័រចិន Apple បានលើកឡើងថា ខ្លួនបានរកឃើញពីបញ្ហាតូចមួយ នៅលើម៉ូដែល iPhone ដែលផលិតក្នុងអំឡុងខែកញ្ញា ទៅតុលា ឆ្នាំ២០១៥ គឺដោយសារមានខ្យល់ចូលច្រើនពេក ក្នុងដំណើរការផលិត លើសពីបរិមាណដែលគួរមាន។ ដោយសារតែបែបនេះហើយ ថ្វីត្បិតវាពុំជះឥទ្ធិពលដល់បញ្ហាសុវត្ថិភាព ប៉ុន្តែវាបានធ្វើឱ្យថាមពលថ្មថយចុះលឿនជាងធម្មតា។

ប្រសិន iPhone 6s របស់អ្នកកំពុងជួបបញ្ហាដូចខាងលើ ដូច្នេះ អាចសាកសួរទៅកាន់ហាង ឬក្រុមហ៊ុនចែកចាយទូរស័ព្ទ iPhone ស្របច្បាប់ដើម្បីទទួលយកសេវាកម្មផ្លាស់ប្ដូរថ្មថ្មីដោយឥតគិតថ្លៃ ប៉ុន្តែបានតែម៉ូដែលដែលផលិតអំឡុងខែកញ្ញា ទៅ តុលា ឆ្នាំ២០១៥ ប៉ុណ្ណោះ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​​​​​ឆ្លាត​ចូល​ចិត្ត​មាន​មិត្តភ័ក្ដិ​តិច​តួច

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

ហេតុផល​ដែល​អ្នក​គួរ​ទាក់ទង​ជា​មួយ​មនុស្ស​រឹង​ចចេស​តែ​មាន​ហេតុផល​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

សូមស្វាគមន៍មកកាន់ពិពណ៍ 💟 អ្នកម្តាយនិង កុមារ២០១៨ 💟

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

“ឈ្លក់ទឹកម៉ាស៊ីន”!

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031