អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ១០ យ៉ាង​ កុំ​ចេះ​តែ​​​ហ៊ាន​ប្រព្រឹត្តិ​នៅ​លើ​ស្មាតហ្វូន ប្រយ័ត្ន​បង់​​​​ប្រាក់ អាម៉ាស់​មុខ និង​អាច​នាំ​គ្រោះ​ដាក់​ខ្លួន​ថែម​ទៀត

១០ យ៉ាង​ កុំ​ចេះ​តែ​​​ហ៊ាន​ប្រព្រឹត្តិ​នៅ​លើ​ស្មាតហ្វូន ប្រយ័ត្ន​បង់​​​​ប្រាក់ អាម៉ាស់​មុខ និង​អាច​នាំ​គ្រោះ​ដាក់​ខ្លួន​ថែម​ទៀត

ពួកយើងប្រើទូរស័ព្ទរាល់ថ្ងៃដើម្បីភ្ជាប់ទំនាក់ទំនងគ្នាបានងាយស្រួល និងឆាប់រហ័ស។ ដោយសារបច្ចេកវិទ្យាជឿនលឿន គេផលិតបានស្មាតហ្វូនទំនើបៗភ្ជាប់មុខងារជាច្រើន អាចថតរូបថតវីដេអូ អានសារអ៊ីមែល ប្រើបណ្ដាញសង្គម លេងហ្គេម និងជាច្រើនទៀត។ ក៏ប៉ុន្តែ មនុស្សមួយចំនួនអាចមានកំហុសឆ្គងខ្លះៗ ក្នុងការប្រើទូរស័ព្ទក៏ថាបាន។ ជាក់ស្ដែង ១០ចំណុចខាងក្រោមគួរជៀសវាងឱ្យបាន ព្រោះអាចនាំអន្តរាយដល់ខ្លួនអ្នក៖

untitled-12

១) មិនដាក់លេខសម្ងាត់ (password) នៅលើស្មាតហ្វូន
សព្វថ្ងៃ ម្ចាស់ទូរស័ព្ទទាំងឡាយប្រមាណ ៦២% មិនទម្លាប់ប្រើ password ការពារទូរស័ព្ទរបស់គេឡើយ។ អ្នកប្រើស្មាតហ្វូនប្រមាណ ៣៣% ហើយដែលទទួលបទពិសោធន៍ត្រូវបានគេលួចឆែកមើល និងលួចឯកសារផ្សេងៗ។

២) កំណត់ឱ្យមានការភ្ជាប់គណនីផ្សេងៗ (Auto sing-in) ពាក់ព័ន្ធធនាគារ និងគេហទំព័រហិរញ្ញវត្ថុដោយស្វ័យប្រវត្តិ
ម្ចាស់ស្មាតហ្វូនប្រមាណ ៣២% រក្សាទុក (save) លេខសម្ងាត់ (password) ឯកជនរបស់ខ្លួននៅលើទូរស័ព្ទ។ ការធ្វើបែបនេះ អាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រោះនៅពេលទូរស័ព្ទបាត់ នោះអ្នករើសបាននឹងអាចប្រើគណនីទាំងឡាយដែលទាក់ទងនឹងព័ត៌មានហិរញ្ញវត្ថុរបស់អ្នកបានភ្លាម។ៗ

៣) ថតរូប ផ្ញើរូប និងទុករូបថតអាក្រាតនៅលើទូរស័ព្ទ
ក្មេងជំទង់ ២០% ផ្ញើរូបថតអាក្រាតឱ្យគ្នាទៅវិញទៅមក ឬចែកចាយលើអនឡាញ។ ១៧% នៃអ្នកទទួលនឹងធ្វើការចែកចាយ (share) រូបអាក្រាតនោះបន្តទៀត។

៤) ចុចលើតំណភ្ជាប់ (link) បោកប្រាស់ (fraudulent email)
ផ្អែកតាមទិន្នន័យរបស់ Protect Your Bubble ឱ្យដឹងថា ៤% នៃ hacker គឺប៉ុនប៉ងជញ្ជក់ផលប្រយោជន៍ពីអ្នកប្រើប្រាស់គណនីអ៊ីមែល តាមរយៈការបង្កើតសារ អមដោយតំណភ្ជាប់ (link) ក្លែងក្លាយដើម្បីបញ្ឆោតឱ្យអ្នកចុច។ បច្ចុប្បន្នប្រភេទអ៊ីមែលដែលគេឱ្យឈ្មោះថា phishing នេះកំពុងចរាចរប្រមាណ ១៥៦លានអ៊ីមែលជារៀងរាល់ថ្ងៃ។

៥) បង្ហោះរូបថតអនឡាញពេលមានដំណើរកម្សាន្តម្ដង
ចោរ ឬជនទុច្ចរិតសម័យឥឡូវកាន់តែទំនើប មានសុទ្ធតែស្មាតហ្វូនល្អៗប្រើ ហើយចេះប្រើប្រាស់បណ្ដាញសង្គម ជាឧបករណ៍ដើម្បីប្រព្រឹត្តិសកម្មភាពល្មើសផ្សេងៗទៀត។ សមត្ថភាពជឿថា ចោរប្រមាណ ៧៥% ចេះប្រើបណ្ដាញសង្គម ដើម្បីស្វែងរកគោលដៅប្រព្រឹត្តិបទល្មើសផ្សេងៗ។

៦) បង្ហោះរូបថតអនឡាញដោយមិនបានបិទមុខងារបញ្ជាក់ទីតាំង (Location Service)
រូបថតប្រមាណ ៥០០លានសន្លឹកកំពុងត្រូវបានចែកចាយនៅទូទាំងពិភពឌីជីថលអនឡាញជារៀងរាល់ថ្ងៃ។ តើអ្នកបានបិទ Location Service ហើយឬនៅ? មិនខុសអីនឹងចំណុចទី៥ ឡើយការបើកសេវាកម្ម Location នេះគឺអាចឱ្យជនល្មើស ស្គាល់ទីតាំងរបស់អ្នក។

៧) ចែកចាយ (share) អ៊ីនធឺណិត (personal data) ទៅឱ្យអ្នកមិនស្គាល់គ្នា ព្រោះគេអាចចេះគន្លឹះលួចព័ត៌មានទាក់ទងនឹងធនាគាររបស់អ្នក
ផ្អែកតាមទិន្នន័យរបស់ Protect Your Bubble បង្ហាញថា ចោរជំនាញខាងលួចអត្តសញ្ញាណប្រមាណ ២៧% បានប្រើវិធីសាស្ត្រលុកលុយទិន្នន័យផ្សេងៗនៅលើស្មាតហ្វូនរបស់អ្នកបានដោយការចែកចាយទិន្នន័យ Personal Data ឱ្យគ្នា។

៨) មិនប្រើស្រោមទូរស័ព្ទ ដើម្បីការពារនៅពេលជ្រុះធ្លាក់
ម្ចាស់ស្មាតហ្វូន ២៥% មិនប្រើស្រោមទូរស័ព្ទឡើយ។ ការប្រើស្រោមគឺជារឿងល្អ ព្រោះអាចជួយការពារការឆាប់ខូចខាត នៅពេលជ្រុធ្លាក់បាន។

៩) ប្រើហ្វ្រី-វ៉ាយហ្វា (Free Wi-Fi) ដែលមិនមានសមត្ថភាព
យោងតាមការធ្វើស្ថិតិមួយបង្ហាញថា ប្រព័ន្ធអ៊ីនធឺណិត wi-fi ប្រមាណ ៥២% ពុំមានសុវត្ថិភាពក្នុងការឱ្យស្មាតហ្វូនភ្ជាប់ទៅកាន់ឡើយ ព្រោះអាចជាអន្ទាក់របស់ hacker។

១០) ទិញស្មាតហ្វូនគ្មានប័ណ្ណធានា
ទិញទូរស័ព្ទគ្មានធានា ថ្វីត្បិតធូរថ្លៃបន្តិចមែន ប៉ុន្តែប្រសិនជាខូច នោះអ្នកនឹងត្រូវចំណាយជាច្រើនដងទៀតនៅពេលក្រោយ។ ការធ្វើស្ថិតិមួយឱ្យដឹងថា អ្នកប្រើស្មាតហ្វូនប្រមាណ ៦០% ចូលចិត្តតែទិញទូរស័ព្ទគ្មានប័ណ្ណធានា៕

ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031