អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > របាយការណ៍​ពាក់ព័ន្ធ​មូលហេតុ Note 7 ​ផ្ទុះ​លែង​មាន​នរណា​ហ៊ាន​ប្រើ គឺ​ដោយសារការ​វេច​ខ្ចប់​ថ្ម (Battery)​ តឹង​​ណែន​ខ្លាំង​ពេក

របាយការណ៍​ពាក់ព័ន្ធ​មូលហេតុ Note 7 ​ផ្ទុះ​លែង​មាន​នរណា​ហ៊ាន​ប្រើ គឺ​ដោយសារការ​វេច​ខ្ចប់​ថ្ម (Battery)​ តឹង​​ណែន​ខ្លាំង​ពេក

រយៈពេលជាង ៣ខែមកហើយ ចាប់តាំងពី Samsung មានបញ្ហា ដោយកំពូលទូរស័ព្ទ Note 7 បច្ចេកវិទ្យាទំនើបចុងក្រោយរបស់ខ្លួន បែរជាផលិតខុសស្តង់ដារថ្ម បង្កការផ្ទុះឆេះ រហូតត្រូវក្រុមហ៊ុនប្រកាសប្រមូលត្រឡប់ចូលរោងចក្រវិញ។ ជាការពិត បន្ទាប់ពីមានកើតមានករណីផ្ទុះ Galaxy Note 7 បានមួយរយៈពេល ក្រុមហ៊ុនក៏បានស៊ើបអង្កេតរកឃើញ បញ្ហាគឺកើតចេញពីថ្ម ដែលផលិតខុសស្តង់ដារ។ ចំណែករបាយការណ៍ថ្មីថ្ងៃនេះ បានលើកឡើងថា បញ្ហាថ្មនោះ គឺបណ្ដាលមកពីការវេចឲខ្ចប់តឹងណែនខ្លាំងពេក។ យ៉ាងណា នេះគ្រាន់តែជារបាយការណ៍ក្រៅផ្លូវការ ពុំមានការអះអាងពី Samsung ផ្ទាល់ថាយ៉ាងណានៅឡើយ។

ក្រុមវិស្វករ Hardware មួយក្រុម ជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Instrumental បានគាស់មើលគ្រឿងក្នុងរបស់ Galaxy Note 7 ប៉ុន្មានគ្រឿង និងបានអះអាងថា វាសុទ្ធតែអាចប្រឈមករណីផ្ទុះឆេះ។ ពួកគេបានរកឃើញថា ការផ្ទុះក្រោមលក្ខខណ្ឌបែបធម្មជាតិលើទូរស័ព្ទ គឺបណ្ដាលមកពីបញ្ហាមូលដ្ឋាន និងការឌីហ្សាញថ្ម របស់ Galaxy Note 7។ គេជឿថា Samsung ប្រហែលក៏បានដឹងអំពីចំណុចខ្សោយផ្នែកសុវត្ថិភាពនៅលើការឌីហ្សាញពិសេសនេះ ប៉ុន្តែក្រុមហ៊ុនអាចចង់ធ្វើឱ្យវាមានលក្ខណៈទំនើប និងចង់ដើរទៅមុខមួយជំហានប្រៀបធៀបនឹងក្រុមហ៊ុនទូរស័ព្ទជាដៃគូប្រកួតប្រជែងខ្លួន លើការសម្រេចបាននូវការវេចខ្ចប់ថ្មទំនើប ក៏អាចជួយឱ្យរូបរាងទូរស័ព្ទបានស្ដើង និងហាប់ណែនថែមទៀត។

សូមបញ្ជាក់ថា អំឡុងការប្រកាសប្រមូលចូល Galaxy Note 7 មករោងចក្រវិញដំណាក់កាលដំបូង ក្រុមហ៊ុនបានលើកហេតុផលថា គឺដោយសារបញ្ហាថ្មទូរស័ព្ទ។ លុះក្រោយមកមិនយូរប៉ុន្មាន ក្រុមហ៊ុនក៏សម្រេចចិត្តបញ្ឈប់ចង្វាក់ផលិតកម្ម Note 7 តែម្ដង ដោយសារលទ្ធផលនៅតែដដែល ទោះបីក្រុមហ៊ុនបានផ្លាស់ប្ដូរម៉ូដែល Note 7 ថ្មីហើយក៏ដោយ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

​បើ​មិន​សូវ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ​គួរ​​អនុវត្ត​ចំណុច​ទាំង​៣​នេះ​!

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)​ ប្រគល់រង្វាន់លើកទី៣ជូនដល់ អ្នកណែនាំរោងការរបស់ខ្លួន

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031