អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > កម្មវិធី​ស្មាតហ្វូន (App) ទាំង ៨ ​ជួយ​ឲ្យ​អ្នក​កាន់​តែ​ឆ្លាតវៃ

កម្មវិធី​ស្មាតហ្វូន (App) ទាំង ៨ ​ជួយ​ឲ្យ​អ្នក​កាន់​តែ​ឆ្លាតវៃ

កម្មវិធី​ស្មាតហ្វូន (App) ទាំង ៨ ​ជួយ​ឲ្យ​អ្នក​កាន់​តែ​ឆ្លាតវៃ

ខណៈស្មាតហ្វូនកំពុងមានការអភិវឌ្ឍកាន់តែទំនើប ត្រូវបានបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាធ្វើការសម្រិតសម្រាំង ដោយបំពាក់នូវមុខងារសំបូរបែបផ្ដល់អត្ថប្រយោជន៍ ដល់អ្នកប្រើប្រាស់ ក្នុងនោះក៏បានរាប់បញ្ចូលទាំងការអភិវឌ្ឍចេញកម្មវិធីមានប្រយោជន៍ផ្សេងៗ ពិសេសគឺអាចជួយអ្នកប្រើ ក្នុងវិស័យអប់រំ ក៏ដូចជាបង្កើនភាពឆ្លាតវៃ។ ដូច្នេះទំព័រនេះ យើងសូមលើកយក កម្មវិធីស្មាតហ្វូន (App) ទាំង ៨ ល្អសម្រាប់ទាំងការអប់រំ និងជួយឲ្យអ្នកកាន់តែឆ្លាតវៃ៖

១) កម្មវិធី Doulingo ៖ កម្មវិធីនេះរួមបញ្ចូលគ្នាជាច្រើន នូវការអាន ការសរសេរ ការស្តាប់ និង លំហាត់ការនិយាយ ដោយកម្មវិធីនេះជួយឲ្យអ្នករៀននូវភាសាណាមួយដែលអ្នកចង់រៀនក្នុងចំណោម១៣ ភាសាផ្សេងគ្នា។

ទាញយកកម្មវិធី Doulingo

២) កម្មវិធី Longform ៖ គឺជាកម្មវិធីផ្តល់ព័ត៌មានស៊ីជម្រៅ ក្នុងវិស័យសារព័ត៌មាន គ្រប់ផ្នែកទាំងអស់ មិនថានយោបាយ បច្ចេកវិទ្យា និង សេដ្ឋកិច្ច ដែលអាចជួយឲ្យអ្នកមានការគិត ពិចារណា និង វិភាគបានយ៉ាងល្អប្រសើរ។

ទាញយកកម្មវិធី Longform

៣) កម្មវិធី Kindle ៖ កម្មវិធីមួយនេះ ប្រមូលផ្តុំដោយសៀវភៅអក្សរសាស្ត្រជាច្រើន ដោយអ្នកអាចអាននឹងទាញយក ដោយសេរីសម្រាប់សៀវភៅមួយចំនួនដែលមិន ជាប់កម្មសិទ្ធិបញ្ញា។

ទាញយកកម្មវិធី Kindle

៤) កម្មវិធី Today in History ៖ កម្មវិធីមួយនេះនឹងបង្ហាញអ្នកពីព្រឹត្តិការណ៍កាលពីប្រវត្តិសាស្ត្រ នៅថ្ងៃនេះ ថាពីអតីតកាលមានអ្វីបានកើតឡើងចំពោះថ្ងៃនេះ បន្ថែមពីលើនេះវាជួយឲ្យអ្នកបានរៀនពីប្រវត្តិសាស្ត្រកាន់តែច្រើន ដូចនៅលើគេហទំព័រ Wikipedia ដែរ។

ទាញយកកម្មវិធី Today in History

៥) កម្មវិធី Fit Brains Trainer ៖ ជាកម្មវិធីមួយដែលជួយធ្វើឲ្យអ្នកមានការហ្វឹកហាត់ ខួរក្បាលការចងចាំរបស់អ្នកបានយ៉ាងល្អ បន្ថែមពីលើនេះ វាជួយឲ្យអ្នកធ្វើតេស្តពីសមត្ថភាព EQ និង IQ របស់អ្នកជាមួយនឹងហ្គេមទាក់ទងនឹងលំហាត់ខួរក្បាលច្រើនជាង ៥០ ហ្គេម។

ទាញយកកម្មវិធី Fit Brains Trainer

៦) កម្មវិធី Headspace ៖ កម្មវិធីមួយនេះជួយឲ្យអ្នក ចេះធ្វើលំហាត់សមាធិផ្លូវអារម្មណ៍ ដូចអ្នកដឹងហើយថាការធ្វើសមាធិជួយឲ្យអ្នក មានភាពធូរស្រាលក្នុងអារម្មណ៍។

ទាញយកកម្មវិធី Headspace

៧) កម្មវិធី TED ៖ TED ជាកម្មវិធីប្រមូលផ្តុំដោយវីដេអូជាច្រើន នៃក្រុមសហគ្រិនល្បីៗពីគ្រប់វិស័យ ដែលបានចែករំលែកនូវចំណេះដឹង បង្រៀនអ្នកឲ្យចេះគិត និង ការលើកទឹកចិត្ត ដល់មនុស្សគ្រប់រូប។

ទាញយកកម្មវិធី TED

៨) កម្មវិធី Khan Academy ៖ កម្មវិធីនេះប្រមូលផ្តុំដោយមេរៀនស្ទើរគ្រប់មុខវិជ្ជា ទាំងទ្រឹស្ដី និង ប្រមូលផ្តុំដោយវីដេអូជាច្រើន៕

ទាញយកកម្មវិធី Khan Academy

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​ត្រូវ​ព្យាយាម​បណ្ដុះ​ផ្នត់គំនិត​ទាំង​៥​យ៉ាង​នេះ ​ដើម្បី​​សាង​អនាគត​ដ៏​ជោគជ័យ​​នា​ពេល​ខាង​មុខ​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930