អស្ចារ្យ! កូន Flash Xtra-PC មួយ​គ្រាប់​នេះ​​សោះ ​អាច​កែ​ប្រែ​វាសនា​​​​កុំព្យូទ័រ​ចាស់ៗ​​ដើរ​យឺត​របស់​អ្នក​ ឱ្យ​លឿន​ដូច​ថ្មី​មិន​បាច់​ប្ដូរ​ស៊េរី​ទេ (Video)

ផ្សាយចេញ ៖ 12-Dec-2016 10:01 am

ការប្រើឧបករណ៍អេឡិចត្រូនិក ជាក់ស្ដែងដូចជាកុំព្យូទ័រ បានឆ្លាតវៃ គឺជួយឱ្យលោកអ្នកអាចសន្សំសំចៃប្រាក់ខ្ទង់រយដុល្លារ ឬរហូតខ្ទង់ពាន់ដុល្លារក៏ថាបាន ហើយប្រហែលជាក្រុមហ៊ុនផលិតកុំព្យូទ័រធំៗទាំងនោះ មិនសប្បាយចិត្តចំពោះរឿងនេះឡើយ។


តើកុំព្យូទ័ររបស់អ្នក កំពុងដើរស្ពឹក ហើយអ្នកខ្ជិលនឹងការរង់ចាំដំណើរការរបស់វាមែនទេ? តើអ្នកធ្លាប់មានបំណងចង់ទិញកុំព្យូទ័រថ្មី ដែលដើរលឿនជាងបច្ចុប្បន្នទេ? ហើយតើអ្នកចង់បានកុំព្យូទ័រល្អ ហើយតម្លៃថោក អាចបំពេញកិច្ចការផ្សេងៗឱ្យអ្នកបានច្រើនយ៉ាង ត្រឹមត្រូវទេ? ដូច្នេះទំព័រនេះ យើងសូមលើកយកគន្លឹះដែលអាចធ្វើឱ្យកុំព្យូទ័រចាស់ ដើរយឺតរបស់លោកអ្នក ប្រែមកដូចថ្មី ដើរលឿនគ្រាន់បើជាងមុនវិញ។


11


វារឿងល្អ និងពិសេសមួយ ដែលមានឧបករណ៍ថ្មីមួយ ទើបត្រូវបានបញ្ចេញនៅលើទីផ្សារ ហើយលក់ដាច់យ៉ាងខ្លាំង នៅពេលថ្មីៗនេះ ភ្ជាប់មកជាមួយមុខងារអស្ចារ្យអាចធ្វើឱ្យកុំព្យូទ័រចាស់ៗ ដើរយឺត ប្រែទៅជាមានល្បឿនលឿនឡើងវិញ។


+តើវាជាអ្វី? តោះទៅស្វែងយល់លក្ខណៈសម្បត្តិរបស់វាទាំងអស់គ្នា៖

វាមានឈ្មោះថា Xtra-PC ហើយប្រសិនបើលោកអ្នកមានកុំព្យូទ័រចាស់ ដើរយឺត ដូច្នេះឧបករណ៍នេះនឹងជាជំនួយយ៉ាងពិសេស ដែលអ្នកកំពុងរង់ចាំ។ Xtra-PC គឺមានរូបរាងដូចជា Flash Drive ទំហំតូចប៉ុនមេដៃ សម្រាប់ដោតប្រើជាមួយរន្ធ USB នៅលើកុំព្យូទ័ររបស់អ្នក ហើយវានឹងធ្វើឱ្យកុំព្យូទ័រចាស់ៗរបស់អ្នក ប្រែក្លាយដូចថ្មីវិញ។ វាអាចដំណើរការបានជាមួយកុំព្យូទ័រទាំងឡាយបាន មិនថា Laptop ប្រើ Mac ឬ Windows និង Netbooks ដែលផលិតចាប់ពីឆ្នាំ២០០៤ មក។


ដូច្នេះអ្នកនឹងទទួលបានកុំព្យូទ័រដដែល ប៉ុន្តែមានលក្ខណៈដូចថ្មីអីចឹង ដោយមានល្បឿនដំណើរការលឿនជាងមុន ហើយមិនចាំបាច់ត្រូវចំណាយប្រាក់ ៤០០ដុល្លារ , ៥០០ដុល្លារ , ៨០០ដុល្លារ ឬច្រើនជាងនេះ ទៅទិញ Laptop ថ្មីនោះទេ។


+តើដំណើរការរបស់វាដូចម្ដេច?

ងាយស្រួលបំផុត!

១) ដោតចូលរន្ធ USB Port ខណៈកុំព្យូទ័ររបស់អ្នកបានបិទ (Turn Off)។

២) បើកកុំព្យូទ័រ (Power On) រួចហើយធ្វើការ Boot ពី USB ។

៣) នៅរយៈពេលមិនដល់ ១៥នាទី អ្នកនឹងរំភើប សឹងមិនគួរឱ្យជឿ ជាមួយភាពខុសប្លែកត្រង់សមត្ថភាពដំណើរការខ្លាំងជាងមុន នៅលើកុំព្យូទ័ររបស់អ្នក។


សូមបញ្ជាក់ថា អ្នកគ្រាន់តែដំឡើងឧបករណ៍ Xtra-PC រួចហើយ គឺអាចប្រើវាជាមួយកុំព្យូទ័រជាច្រើនបាន។ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ សូមទស្សនាវីដេអូពន្យល់ដូចខាងក្រោម៖



+គ្មាន Hard Disk លើកុំព្យូទ័រមែនទេ? គ្មានបញ្ហា!

អ្វីដែលរឹតតែពិសេសនោះ Xtra-PC នេះថែមទាំងអាចដំណើរការនៅលើកុំព្យូទ័រដែលគ្មាន HardDisk បានផងដែរ។ មានន័យថា ទោះបីកុំព្យូទ័ររបស់អ្នកខូចប្រព័ន្ធ ឬខ្វះ Hard Drive ក៏ Xtra-PC នេះនឹងជួយឱ្យកុំព្យូទ័ររបស់អ្នកដំណើរការលឿនដូចថ្មី ដោយមិនត្រូវការ Hard Drive។


+តើយើងអាចធ្វើអ្វីខ្លះបាននៅលើ Computer ដូចថ្មីនេះ?

គឺធ្វើអ្វីក៏បាន! ជាមួយ Xtra-PC គឺមានលក្ខណៈងាយស្រួលប្រើបំផុត មិនចាំបាច់ចំណាយប្រាក់ខ្ទង់រយដុល្លារទៅទិញកុំព្យូទ័រមួយគ្រឿងទៀតនោះទេ។ ជាមួយ Xtra-PC អ្នកអាចធ្វើបានដូចជា៖

-ឆែកអ៊ីនធឺណិត

-ចែកចាយនៅលើបណ្ដាញសង្គម

-ផ្ញើអ៊ីមែល

-ទស្សនាវីដេអូ

-លេងហ្គេម

-ចូលទិញទំនិញអនឡាញមានសុវត្ថិភាព

-និងជាច្រើនទៀត! ហើយអ្នកក៏អាចដំឡើងកម្មវិធីបន្ថែមនៅលើកុំព្យូទ័ររបស់អ្នកផងដែរ។


+តើតម្លៃរបស់ Xtra-PC ប៉ុន្មានដុល្លារ?

មិនមែនលេងសើចទេ តម្លៃ Xtra-PC ត្រឹមតេ ២៤,៩៩ដុល្លារប៉ុណ្ណោះ។ អ្នកអាចបញ្ជាទិញ Xtra-PC ពីតំណភ្ជាប់ Link ផ្លូវការរបស់ក្រុមហ៊ុនផ្ទាល់នៅទីនេះបាន៕



ប្រែសម្រួលដោយ ៖ រឹទ្ធិរាជ
ប្រភព ៖ dailylifetech

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared