កាស​ឥត​ខ្សែ AirPod របស់ Apple អត់​​មាន​ផ្លូវ​អ៊ុត​ចេញ​​លក់​មុន​ Christmas ​ទេ ដោយសារ​​បញ្ហា​​ចង្វាក់​ផលិតកម្ម

ផ្សាយចេញ ៖ 12-Dec-2016 7:10 pm

Apple ត្រូវគេរំពឹងថា នឹងចេញលក់កាសឥតខ្សែ AirPods របស់ខ្លួននៅមុនពេលបុណ្យណូអែល ប៉ុន្តែបើតាមរបាយការណ៍ថ្មីនេះ ឱ្យដឹងថា ក្រុមហ៊ុននឹងពន្យារពេលចេញលក់ ហើយក៏មិនមានព័ត៌មានលំអិតពីកាលបរិច្ឆេទដែលកាស Bluetooth នេះនឹងចរាចរទីផ្សារដែរ។


ពាក្យចចាមអារ៉ាមចុងក្រោយនេះ លើកឡើងថា អាចមានបញ្ហាជាមួយកាស Bluetooth នេះ ខណៈពេលកំពុងផលិត។ បញ្ហានេះ ពុំមែនបណ្ដាលមកពីផ្នែក Hardware ទេ តែជាបញ្ហារបស់ខ្សែចង្វាក់ផលិតកម្មទៅវិញទេ។


ដោយសារ Apple កំពុងមានបញ្ហាជាមួយចង្វាក់ផលិតកម្មលើការផលិតកាសឥតខ្សែនេះ ម្ល៉ោះហើយទើប ក្រុមហ៊ុនអាមេរិកនេះ បានពន្យារពេលកន្លងមក មិនទាន់បញ្ចេញ AirPod លក់នៅលើទីផ្សារនៅឡើយ ចាប់តាំងពីខ្លួនបានប្រកាសចេញផ្លូវការជាច្រើនខែកន្លងមក៕



ប្រែសម្រួលដោយ ៖ រឹទ្ធិរាជ
ប្រភព ៖ Daring Fireball

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared