អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > គន្លឹះ​មាន​ប្រសិទ្ធភាពជួយ​​​អ្នក​កុំ​ឱ្យ​វង្វេង​រថយន្ត​នៅ​ចំណត​ធំ និង​ងាយស្រួល​​ស្វែងរក​របស់របរ​ដែល​ច្រឡំដៃ​ទុក (Video)

គន្លឹះ​មាន​ប្រសិទ្ធភាពជួយ​​​អ្នក​កុំ​ឱ្យ​វង្វេង​រថយន្ត​នៅ​ចំណត​ធំ និង​ងាយស្រួល​​ស្វែងរក​របស់របរ​ដែល​ច្រឡំដៃ​ទុក (Video)

វាពិតជាពិសេស ដែលអ្នកមានឧបករណ៍តូចនេះក្នុងដៃ ដើម្បីងាយស្រួលស្វែងរករបស់ដែលបាត់ ក៏ដូចជាងាយស្រួលរករថយន្តរបស់អ្នក នៅពេលចតក្នុងចំណតដ៏ធំ ពិបាករកនោះ។ ឧបករណ៍នេះមានឈ្មោះថា TrackR Bravo។ TrackR Bravo លក់ដាច់អស់ជាង ៥លានគ្រាប់មកហើយទៅលើទីផ្សារពិភពលោក។ វាជាដំណោះស្រាយល្អបំផុតមួយ ក្នុងការស្វែងរករបស់របរដែលអ្នកច្រឡំដៃទុកដាក់។

03

តើអ្នកធ្លាប់វង្វេងរថយន្តនៅចំណតរថយន្តដែរឬទេ? វានឹងធ្វើឱ្យអ្នកខាតពេលក្នុងការដើរស្វែងរករថយន្តរបស់អ្នក។ តែអ្នកនឹងអស់បារម្ភទៀតហើយជាមួយឧបករណ៍ TrackR Bravo នេះ ព្រោះជាឧបករណ៍មានសមត្ថភាព ជួយអ្នកក្នុងការស្វែងរករបស់ច្រឡំដៃទុកដាក់បាន ហើយអ្នកក៏មិនបាច់ចាយប្រាក់ទៅទិញឧបករណ៍ GPS ដែលមានតម្លៃថ្លៃៗនោះទេ។ ក្រុមហ៊ុននៅកាលីហ្វ័រញ៉ាបានផលិតឧបករណ៍ TrackR Bravor ដែលមានរាងមូលជាបន្ទះ និងទំហំតូច អាចឱ្យអ្នកភ្ជាប់វាទៅកាន់ស្មាតហ្វូនដើម្បីតាមដានរបស់របរប្រើប្រាស់របស់លោកអ្នកបាន។

អ្នកប្រើត្រូវដំឡើងកម្មវិធី TrackR ដែលមិនគិតថ្លៃនៅលើស្មាតហ្វូន រួចហើយភ្ជាប់កម្មវិធីទៅកាន់ឧបករណ៍ជាការស្រេច។ ការប្រើប្រាស់មានលក្ខណៈងាយស្រួល ដោយអ្នកគ្រាន់តែយកបន្តោង TrackR ទៅថ្ពក់/កិបនៅលើរបស់របររបស់អ្នក នោះអ្នកនឹងអាចតាមរកទីតាំងរបស់របរនោះមិនខាន។ បន្តោង TrackR Bravo មានការលក់បញ្ចុះតម្លៃពី ៥៩ដុល្លារ មកត្រឹម ២៩ដុល្លារអាមេរិកនៅលើវែបសាយ dailylifetech.com៕

07 08 09 10

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

ការប្រគំតន្រ្តី Tiger Street Football Festival 2018 មានការគាំទ្រខ្លាំងពីអ្នកប៉ោយប៉ែត

រកឃើញក្រុមជើងឯកប្រចាំមណ្ឌលប៉ោយប៉ែតហើយ ក្រោយការប្រកួតដោយស្វិតស្វាញមួយថ្ងៃពេញ

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728