អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Facebook កំពុង​រក​វិធីសាស្ត្រ​ធ្វើ​ឱ្យ​អ្នក​ប្រើងាយស្រួល​ Report ព័ត៌មាន​ក្លែងក្លាយ (Fake News)

Facebook កំពុង​រក​វិធីសាស្ត្រ​ធ្វើ​ឱ្យ​អ្នក​ប្រើងាយស្រួល​ Report ព័ត៌មាន​ក្លែងក្លាយ (Fake News)

របាយការណ៍ជាច្រើនឱ្យដឹងថា បណ្ដាញសង្គម Facebook ឥឡូវ ពេញព្រៀបដោយព័ត៌មានក្លែងក្លាយ ហើយពេលនេះ ក្រុមហ៊ុនបានប្រកាសថា នឹងធ្វើការកែសម្រួល ឱ្យអ្នកប្រើបណ្ដាញសង្គមខ្លួនមានភាពងាយស្រួលរាយការ (report) ព័ត៌មានក្លែងក្លាយ (fake news)។

ក្រុមហ៊ុន Facebook បានបញ្ជាក់ថា នឹងផ្ដល់របៀបនៃការ report បានងាយស្រួលជាងមុន ទៅលើរឿងរ៉ាវ ឬមាតិកាព័ត៌មានដែលអ្នកគិតថា ក្លែងក្លាយ ហើយក៏នឹងត្រូវដាក់បញ្ចូលជាប្រភេទមាតិកា flagging story ក្រោយពីត្រូវបានរាយការណ៍ជាមាតិកាក្លែងក្លាយ។ រយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក្រុមហ៊ុន Facebook បានធ្វើការលើការកំណត់អត្តសញ្ញាណមាតិកាក្លែងក្លាយ និងមាតិកាបោកប្រាស់។

ក្រុមហ៊ុនការប្ដេជ្ញាធ្វើឱ្យមានភាពងាយស្រួលឡើងក្នុងការរាយការណ៍ក្លែងក្លាយ ដែលសុទ្ធតែជារឿងឥតបានការ ដោយពេលនេះ កំពុងធ្វើតេស្ត និងចាប់ផ្ដើមដាក់ឱ្យដំណើរការជាបណ្ដើរៗ។ ក្រុមហ៊ុនមានការជឿទៅលើមួយសំឡេងរបស់អ្នកប្រើប្រាស់ តែ Facebook ពុំមែនជាអាជ្ញាកណ្ដាលនោះទេ យ៉ាងណាក្រុមហ៊ុននឹងវិភាគរកមើលបញ្ហានៅលើមាតិកាទាំងនោះ ដោយប្រុងប្រយ័ត្នបំផុត៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

អត្ថបទពាណិជ្ជកម្ម​

​​ខ្សែភាពយន្ត​ខ្មែរ​ល្បីៗ​ ​ចាប់​ផ្ដើម​​មាន​វត្តមាន​នៅ​លើ iflix​ ហើយ! ​

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031