អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ចេញ​កាលបរិច្ឆេទ សង្ស័យ Galaxy S8 ​បង្ហាញ​ខ្លួន​នៅ​អំឡុង​ខែ​ចែត្រ ចូល​ឆ្នាំ​ខ្មែរ

ចេញ​កាលបរិច្ឆេទ សង្ស័យ Galaxy S8 ​បង្ហាញ​ខ្លួន​នៅ​អំឡុង​ខែ​ចែត្រ ចូល​ឆ្នាំ​ខ្មែរ

ខណៈសាធារណជនកំពុងចាប់អារម្មណ៍ព័ត៌មានកំពូលស្មាតហ្វូន S8 របស់ Samsung ហើយរបាយការណ៍ពេលកន្លងទៅ បានលើកឡើងថា Galaxy S8 នេះនឹងបង្ហាញខ្លួនក្នុងសមាជទូរស័ព្ទពិភពលោក MWC 2017 ដែលនឹងប្រារព្ធធ្វើនៅក្នុងខែកុម្ភៈខាងមុខ។ យ៉ាងណាចំណែករបាយការណ៍ថ្មីនេះវិញ បានអះអាងថា អាចពន្យាររហូតដល់ខែមេសាទើបចេញ។

ព័ត៌មានក្ដៅៗនេះ ត្រូវបានផ្សាយចេញពីគេហទំព័រ Naver ដែលបានអះអាងថា ក្រុមហ៊ុន Samsung នឹងធ្វើព្រឹត្តិការណ៍ធំក្នុងទីក្រុងញូវយ៉ក នៅខែមេសា ដែលជាកាលកំណត់នឹងសម្ពោធចេញ Galaxy S8 ជាផ្លូវការនៅពេលនោះ។

គួររំលឹកថា តាមទម្លាប់ធម្មតារបស់ Samsung គឺតែងប្រកាសស៊េរីស្មាតហ្វូនទំនើបត្រកូល Galaxy S នៅក្នុងព្រឹត្តិការណ៍ MWC ដែលប្រារព្ធធ្វើនៅរៀងរាល់ដើមឆ្នាំថ្មីប៉ុណ្ណោះ ដូច្នេះ ប្រសិន Samsung លើកទៅសម្ពោធ Galaxy S8 នៅក្នុងខែមេសាមែន នោះទម្លាប់អាចមានការផ្លាស់ប្ដូរ។

ជាការពិត ទោះជាយ៉ាងណា ពេលនេះមិនទាន់មានការអះអាងបញ្ជាក់ពីក្រុមហ៊ុន Samsung នៅឡើយ។ ដូច្នេះ សាធារណជនអាចនឹងត្រូវរង់ចាំអ៊ុតមើលនៅខែកុម្ភៈសិន ប្រសិនមិនទាន់ឃើញ នឹងរបាយការណ៍នេះ អាចនឹងជាការពិតហើយ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​​​​​ឆ្លាត​ចូល​ចិត្ត​មាន​មិត្តភ័ក្ដិ​តិច​តួច

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

ហេតុផល​ដែល​អ្នក​គួរ​ទាក់ទង​ជា​មួយ​មនុស្ស​រឹង​ចចេស​តែ​មាន​ហេតុផល​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

សូមស្វាគមន៍មកកាន់ពិពណ៍ 💟 អ្នកម្តាយនិង កុមារ២០១៨ 💟

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

“ឈ្លក់ទឹកម៉ាស៊ីន”!

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031