Lenovo ​ផលិត​បាន​ស្មាតហ្វូន​កំពូល​ បញ្ចេញ​បាន​មុន​ដំណាច់ឆ្នាំ២០១៦ ​សមត្ថភាព​ខ្លាំង មាន Fingerprint, RAM 6GB តម្លៃ $៣៣០

ផ្សាយចេញ ៖ 21-Dec-2016 2:15 pm

ស្មាតហ្វូនថ្មីម៉ូដែល Zuk Edge របស់ Lenovo ត្រូវបានផលិត ស្ទើរតែបំពាក់មកជាមួយលក្ខណៈពិសេសគ្រប់យ៉ាង រួមទាំងបន្ទះឈីប Snapdragon 821។ វាមានអេក្រង់ ៥,៥អ៊ីញ កម្រិត Full HD មានកម្រិតថ្ម 3100mAh និងមានរន្ធ USB-C។ មិនចាញ់ស្មាតហ្វូនទំនើបបច្ចុប្បន្នឡើយដោយវាក៏មានបច្ចេកវិទ្យាស្កេនក្រយៅដៃ Fingerprint ផងសដែរ។


1482146780603008675


លក្ខណៈសម្បត្តិផ្សេងៗមាននៅលើ Zuk Edge រួមមាន៖ កាមេរ៉ាក្រោយទំហំ 13MP ហើយកាមេរ៉ាមុខទំហំ 8MP, ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Nougat ការឌីហ្សាញមានគែមស្ដើងស្អាត និងកម្រាស់ស្ដើង។ ស្មាតហ្វូនទំនើបរបស់ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតធំដែលមានស្នាក់ការនៅចិន និងអាមេរិកនេះ មានតម្លៃត្រឹម ៣៦០ដុល្លារប៉ុណ្ណោះ។ អ្វីពិសេសទៀតនោះ វាបានបំពាក់មកជាមួយទំហំ RAM ធំដល់ទៅ 6GB តែក៏មានជម្រើស 4GB ដែរ។


ស្មាតហ្វូនកំពូលរបស់ Lenovo ថ្មីនេះ ដំណើរការដោយ Android 7.0 Nougat ហើយភ្ជាប់មុខងារស្កេនក្រយៅដៃ fingerprint ហើយកម្រិតថ្ម 3100mAh ជាមួយមុខងារសាកថ្មឆាប់ពេញ។ តម្លៃរបស់វាប្រហែល ៣៣០ដុល្លារអាមេរិក៕



ប្រែសម្រួលដោយ ៖ រឹទ្ធិរាជ
ប្រភព ៖ theverge

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared