អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > កម្មវិធី (app) ល្អ​​ៗ​ទាំង១០ អ្នក​ទើប​ប្រើ​ទូរស័ព្ទ iPhone ថ្មីៗ គួរ​តែ​ដំឡើង​ដើម្បី​ជា​ប្រយោជន៍

កម្មវិធី (app) ល្អ​​ៗ​ទាំង១០ អ្នក​ទើប​ប្រើ​ទូរស័ព្ទ iPhone ថ្មីៗ គួរ​តែ​ដំឡើង​ដើម្បី​ជា​ប្រយោជន៍

អ្នកទើបប្រើ iPhone ថ្មីមែនទេ? ដល់ពេលដែលអ្នកគួរតែសាកល្បងប្រើកម្មវិធីទូរស័ព្ទឱ្យមានប្រយោជន៍ហើយ។ ប្រសិនអ្នក ទើបចាប់ផ្ដើមប្រើ iPhone ថ្មី ទាំងនេះគឺជាបណ្ដាកម្មវិធីទូរស័ព្ទល្អៗដែលអ្នកគួរតែដំឡើងប្រើ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់អ្នក។ ខាងក្រោមនេះ គឺជាបណ្ដា app ល្អៗដែលអ្នកគួរទាញយកមកប្រើ៖

១) Super Mario Run

1

ជាហ្គេម Super Mario ដំបូងសម្រាប់ទូរស័ព្ទ iPhone ហើយវាពិតជាហ្គេមដ៏ពិសេស ដូចដែលអ្នកបានរំពឹង។ “Super Mario Run” គឺជាហ្គេមថ្មីសន្លាង ដែលឈរលើឈ្មោះហ្គេមតុក្កតាស៊ីផ្សិតដែលមនុស្សម្នាភាគច្រើនសុទ្ធតែបានស្គាល់។ អ្នកគ្រាន់តែចុចលើអេក្រង់ នោះវានឹងលោតឡើង។ ហ្គេមនេះ មិនគិតថ្លៃដែលអ្នកអាចលេងបានតែប៉ុន្មានវគ្គដំបូង (Level) ប៉ុណ្ណោះ ក្រោយពីនោះ តម្រូវឱ្យអ្នកទិញក្នុងតម្លៃ ៩,៩៩ដុល្លារដើម្បីឱ្យមានលក្ខណៈពេញលេញ។ ដើម្បីទាញយកសូមចុចត្រង់ពាក្យ Download…

២) Google Photos

2

Google Photos ផ្ដល់ឱ្យអ្នកធ្វើការផ្ទុកទិន្នន័យរូបថត និងវីដេអូរបស់អ្នក ជាលក្ខណៈអនឡាញឥតដែនកំណត់។ លើសពីនេះ វាអាចឱ្យអ្នកស្វែងរកកម្មវិធី (object) និងធ្វើការរៀបចំរូបថតដ៏ច្រើនរបស់អ្នក ទៅជាក្រុមៗនៅក្នុងអាល់ប៊ុម។ វាមានលក្ខណៈល្អប្រើជាងកម្មវិធី Photos របស់ Apple ដែលមានស្រាប់នៅលើទូរស័ព្ទ iPhone។ ទាញយកកម្មវិធី Google Photos ឥតគិតថ្លៃនៅទីនេះដោយចុចពាក្យ Download…

៣) Microsoft Solitaire

3

ជាហ្គេម iconic card របស់ Microsoft ដែលទីបំផុតវាមានវត្តមាននៅលើ iPhone។ ទាញយកឥតគិតថ្លៃ ដោយចុចលើពាក្យ Download…

៤) Microsoft Outlook

4

Microsoft Outlook គឺជាកម្មវិធីគ្រប់គ្រងអ៊ីមែល ដ៏ជំនាញនិងជាកម្មវិធី Calendar ផងដែរ។ Outlook សម្រាប់ iPhone កំពុងពេញនិយមប្រើប្រាស់ច្រើន ដែលវាអាចចំណុចប្រើនូវសេវាកម្មអ៊ីមែលរបស់បណ្ដាក្រុមហ៊ុនល្បីៗបានមិនថា Gmail, Yahoo និងសេវាកម្មអ៊ីមែលរបស់ក្រុមហ៊ុន ឬស្ថាប័នផ្សេងៗទៀត។ ទាញយកដោយឥតគិតថ្លៃ ដោយចុចលើពាក្យ Download …

៥) Apple Support

5

កម្មវិធី Support ថ្មីរបស់ Apple គឺជា tool មួយដែលប្រើសម្រាប់គ្រប់គ្រងបញ្ហាកើតមានដូចជា Battery, Power & Charging, System Performance និង Cellular & Wi-Fi ជាដើម។ វានឹងស្វែងរកបញ្ហាដែលកើតមាន។ អ្នកក៏អាច chat សួរក្រុមការងាររបស់ Apple ដើម្បីសាកសួរពីបញ្ហាទាំងនេះបាន។ ទាញយកឥតគិតថ្លៃដោយចុចលើពាក្យ Download…

៦) Prisma

6

អ្នកប្រហែលបានឃើញរូបថតដែលប្រើកម្មវិធី Prisma ហើយដែលវានឹងធ្វើឱ្យរូបថតរបស់អ្នកមានភាពទាក់ទាញជាងមុន ដោយការបន្ថែម effect ផ្សេងៗ។ ការលេងស្ទីលរូបទាំងនេះ នឹងធ្វើឱ្យ friend នៅលើបណ្ដាញសង្គមដូចជា Instagram, Facebook និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ មានការចាប់អារម្មណ៍ជាមួយរូបថតរបស់អ្នកមិនខាន។ ទាញយកឥតគិតថ្លៃដោយចុចលើពាក្យ Download…

៧) Lara Croft: Go

7

Lara Croft Go ជាហ្គេមប្រភេទ puzzle game ល្អបំផុតមួយសម្រាប់ទូរស័ព្ទ iPhone។ ទាញយកហ្គេម Lara Croft: Go ក្នុងតម្លៃ ០,៩៩ដុល្លារ ដោយចុចលើពាក្យ Download …

៨) Venmo or Square Cash

8

Venmo និង Square Cash ទាំងពីរនេះគឺជាកម្មវិធីល្អបំផុត ដែលអាចឱ្យអ្នកមានភាពងាយស្រួលក្នុងការផ្ញើប្រាក់ទៅកាន់មនុស្សដែលអ្នកស្គាល់។ កម្មវិធីទាំងពីរ មានដំណើរការដូចគ្នា ប៉ុន្តែ Venmo គឺបានបញ្ចូលនូវមុខងារ social network ច្រើនជាង Square Cash ប៉ុន្តែ Square Cash មានលក្ខណៈងាយស្រួល និងសាមញ្ញក្នុងការប្រើ។

ទាញយក Venmo ដោយចុចលើ Download …
ទាញយក Square Cash ដោយចុចលើ Download …

៩) Wunderlist

9

Wunderlist គឺជាកម្មវិធី to-do list ល្អបំផុតមួយនៅលើ iPhone។ វាផ្ដល់ភាពងាយស្រួលដល់អ្នកធ្វើការកត់ចំណាំកិច្ចការដែលត្រូវធ្វើផ្សេងៗជាបន្តបន្ទាប់ ជៀសវាងអ្នកភ្លេច។ ដើម្បីទាញយក សូមចុចលើពាក្យ Download …

១០) Nuzzel

10

Twitter គឺជាប្រភពដ៏សំបូរបែបសម្រាប់ចែកចាយព័ត៌មាន ប៉ុន្តែវាអាចបាត់មាតិកាព័ត៌មានខ្លះ លុះត្រាតែអ្នកនៅជាមួយកម្មវិធីជាប់។ ប៉ុន្តែ Nuzzel គឺនឹងផ្ដល់មាតិកាមកកាន់អ្នក គ្រប់រឿងរាវចេញពី Friend របស់អ្នក។ Nuzzel ជាវិធីសាស្ត្រល្អបំផុតមួយ សម្រាប់លោកអ្នកដែលចូលចិត្តតាមដានរាល់មាតិកាព័ត៌មានថ្មីៗ និងសំខាន់ៗ ជារៀងរាល់ថ្ងៃ។ ទាញយកដោយចុចលើពាក្យ Download…

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

​បើ​មិន​សូវ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ​គួរ​​អនុវត្ត​ចំណុច​ទាំង​៣​នេះ​!

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)​ ប្រគល់រង្វាន់លើកទី៣ជូនដល់ អ្នកណែនាំរោងការរបស់ខ្លួន

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031