អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Apple នឹង​ផលិត​ iPhone អេក្រង់ ៥អ៊ីញ​ថ្មី​ នៅ​​ឆ្នាំ២០១៧ ភ្ជាប់​​កាមេរ៉ា​ភ្លោះ​ទម្រង់​បញ្ឈរមិន​ធ្លាប់​មាន!

Apple នឹង​ផលិត​ iPhone អេក្រង់ ៥អ៊ីញ​ថ្មី​ នៅ​​ឆ្នាំ២០១៧ ភ្ជាប់​​កាមេរ៉ា​ភ្លោះ​ទម្រង់​បញ្ឈរមិន​ធ្លាប់​មាន!

ផ្អែកតាមរបាយការណ៍ពីប្លុកនៃគេហទំព័រ Mac Otakara ថ្មីៗនេះ ឱ្យដឹងថា ក្រុមហ៊ុន Apple ទំនងនឹងសម្រេចចិត្ត ក្នុងការផលិតម៉ូដែល iPhone ភ្ជាប់អេក្រង់ ៥អ៊ីញ អមមកជាមួយកាមេរ៉ាចំនួនពីរគ្រាប់នៅផ្នែកខាងក្រោយ។ យ៉ាងណា កាមេរ៉ាពីរគ្រាប់នោះ គឺត្រូវបានតម្រៀបដាក់បញ្ឈរលើក្រោម មិនដូចជាការតម្រៀបឆ្វេងស្ដាំ ដូចនៅលើ iPhone 7 Plus បច្ចុប្បន្ននោះឡើយ។

untitled-3

iPhone អេក្រង់ ៥អ៊ីញនេះ ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនផ្លូវការដំណាលគ្នានឹង iPhone 7s និង iPhone 7s Plus ក្នុងឆ្នាំ២០១៧ ខាងមុខ។ របាយការណ៍ពីដៃគូសហការរបស់ Apple ដែលមិនបញ្ចេញឈ្មោះ បានអះអាងថា នេះគឺជា iPhone ថ្មីផ្សេងមួយទៀត ដែលត្រូវបំបែកចេញពីម៉ូដែល S។ លក្ខណៈសម្បត្តិរបស់វា អាចដូចបេះបិទទៅនឹង ម៉ូដែល iPhone អេក្រង់ ៤,៧អ៊ីញ និង ៥,៥អ៊ីញដែរ ប៉ុន្តែវានឹងភ្ជាប់កាមេរ៉ា dual-camera ដែលនឹងមានទម្រង់បញ្ឈរលើក្រោម ខុសពីកាមេរ៉ាតម្រៀបតាមជួរដេក នៅលើ iPhone 7 Plus។

ទោះជាយ៉ាងណា ពេលនេះគេមិនទាន់ច្បាស់នៅឡើយថា តើការផ្លាស់ប្ដូររចនាបថថ្មីនេះ នឹងធ្វើឡើងទៅលើ iPhone 7s Plus ដែរឬអត់ទេ។ របាយការណ៍បានឱ្យដឹងបន្ថែមថា ក្រុមហ៊ុនអាចមានគម្រោងផ្លាស់ប្ដូររចនាបថនេះ មុនពេលបណ្ដាដៃគូសហការទទួលបានគម្រោងសម្រេចសម្រាប់ឆ្នាំ២០១៧ ទៅទៀត។ ជាក់ស្ដែង គេហទំព័រ Nikkei Asian បានលើកឡើងថា អាចនឹងមាន iPhone អេក្រង់ ៥អ៊ីញស៊េរីថ្មី ត្រឡប់មកបង្ហាញខ្លួននៅលើទីផ្សារ ក្នុងអំឡុងខែតុលា ឆ្នាំ២០១៧ ខាងមុខ ដែលអាចត្រូវស្រោបដោយកញ្ចក់សុទ្ធសាធ និងមានបច្ចេកវិទ្យាសាកថ្មឥតខ្សែ។

គេរំពឹងថា Apple នឹងបញ្ចេញម៉ូដែល iPhone ស៊េរីថ្មីត្រកូល S ជាទាយាទបន្តពី iPhone 7 និង iPhone 7 Plus បច្ចុប្បន្ន ប៉ុន្តែក៏មានចចាមអារ៉ាមថា វាអាចត្រូវក្រុមហ៊ុន Apple ប្រើឈ្មោះ iPhone 8 ឬ iPhone 8 Plus តែម្ដង ដោយយោងទៅលើលក្ខណៈសម្បត្តិ មានការផ្លាស់ប្ដូរច្រើន ហើយរូបរាងឌីហ្សាញក៏ដូចគ្នា ដែលអាចឈរលើលេខកូដខាងក្នុងថា “Ferrari”៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930