ពិតជា​សាហាវ សារ SMS ​ចម្លែក​នេះ​ អាច​បំផ្លាញ​កម្មវិធី Message នៅ​លើ​ iPhone របស់​អ្នក​ឱ្យ​គាំង​លែង​​ដំណើរការ​​!

ផ្សាយចេញ ៖ 31-Dec-2016 8:44 am

ពី​ពេល​មុន ធ្លាប់​មាន​មេរោគ​បង្កប់​តាម​សារ SMS (malicious text message) ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទូរស័ព្ទ iPhone រហូត​ធ្វើ​ឱ្យ​គាំង​លែង​ដំណើរការ។ ចំណែក​កាលពី​ខែ​មុន មាន​ការ​ព្រមាន​ទៀត​នូវ​វីដេអូ ៣វិនាទី​ពី​គេហទំព័រ VK.com ដែល​អាច​លាក់​ខ្លួន​នៅ​ក្រោម​តំណភ្ជាប់ goo.gl រ bit.ly URL ដែល​ដំបូង​វា​នឹង​ធ្វើ iPhone របស់​អ្នក​ដំណើរការ​យឺត ហើយ​ក្រោយ​មក​វា​នឹង​ធ្វើ​ឱ្យ​គាំង​តែ​ម្ដង ចំណែក​ដំណោះស្រាយ​គឺ​ត្រូវ​ធ្វើ Hard Reset ទើប​បាន។



រីឯ​បញ្ហា​ទើប​ចេញ​ថ្មី​ពេល​នេះ​គឺ​ត្រូវ​គេ​រាយការណ៍​ថា មាន​អត្ថបទ​សារ (text message) ​ថ្មី​មួយ​​កំពុង​​ចរាចរ​នៅ​លើ​សេវាកម្ម iCloud Drive ដែល​អាច​បំផ្លាញ​កម្មវិធី Message app លើ​ទូរស័ព្ទ iPhone ដំណើរការ​ដោយ​​ប្រព័ន្ធ iOS 9 ​ឡើង​ទៅ iOS 10.2.1 បាន។ សារ​នោះ បង្ហាញ​នូវ​ការ​ប្រើប្រាស់​កម្មវិធី​ដែល​មាន​ភ្ជាប់​ជាមួយ file យ៉ាង​ធំ ដែល​មិន​អាច​បកស្រាយ​ការ​សម្ងាត់​ក្នុង​នោះ​បាន។ ជា​លទ្ធផល នៅ​ពេល​អ្នក​ព្យាយាម​បើក​ attachment ដែល​អម​មក​ជាមួយ​អត្ថបទ (text) ​នោះ ​កម្មវិធី​សារ​​ Message app នឹង​គាំង​តែ​ម្ដង។



ប្រសិន​ចូល​ទៅ​ផ្ទាំង multitasking នោះ​ អ្នក​នឹង​អាច​អូស​លុប​ចេញ​បាន ប៉ុន្តែ​នៅ​ពេល​បើក​កម្មវិធី Messages app ម្ដង​ទៀត អ្នក​នឹង​ឃើញ​ផ្ទាំង​ពណ៌​ស ហើយ​ក៏​លោត​ចេញ​ទៅ​ដល់​ផ្ទាំង Home វិញ។ ហើយ​កម្មវិធី Message app នឹង​លែង​ដំណើរការ ​ពោល​គឺ​មិន​អាច​ទទួល ឬ​ផ្ញើ​សារ​ចេញ​បាន​ឡើយ។ កាន់តែ​មិន​ធម្មតា សូម្បី​តែ Hard Reset ​ក៏​មិន​អាច​ដោះស្រាយ​អ្វី​បាន​ឡើយ៕



ប្រែសម្រួលដោយ ៖ រឹទ្ធិរាជ
ប្រភព ៖ phonearena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared