អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Samsung ​មាន​របស់​ពិសេស​ចំនួន២ ​ត្រៀម​បង្អួត​នៅ CES 2017 ខែ​នេះ គឺ​ថេប្លេត​ Windows 10 ភ្ជាប់ RAM 8GB!

Samsung ​មាន​របស់​ពិសេស​ចំនួន២ ​ត្រៀម​បង្អួត​នៅ CES 2017 ខែ​នេះ គឺ​ថេប្លេត​ Windows 10 ភ្ជាប់ RAM 8GB!

ពិព័រណ៍​អេឡិចត្រូនិក​ក្នុង​ឆ្នាំ​ថ្មី២០១៧ នេះ ប្រាកដ​ជា​ពិសេស​អស្ចារ្យ​ជាមួយ​វត្តមាន​សមិទ្ធិផល​​បច្ចេកវិទ្យា​ទំនើបៗ​សំបូរបែប​មិន​ខាន។ ជាក់ស្ដែង ក្រុមហ៊ុន Samsung ក៏​មាន​ឈ្មោះ ត្រៀម​ដាក់​បង្ហាញ​ផលិតផល​ថ្មីៗ​មិន​ឱ្យ​ចេញ​ក្រុមហ៊ុន​ដទៃ​នោះ​ទេ។ តាម​សេចក្ដី​រាយការណ៍​ថ្ងៃ​នេះ ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​ក្ដាប់​បាន​ចំណែកទីផ្សារ​ច្រើន​បំផុត​លើ​លោក​នេះ នឹង​បង្អួត​សមិទ្ធផល​ថ្មី ដែល​ជា​ ថេប្លេត​ដំណើរការ​ដោយ Windows ចំនួន ២ម៉ូដែល។

Samsung នឹង​ធ្វើ​បទបង្ហាញ​ក្នុង​ព្រឹត្តិការណ៍​មួយ​នាពេល​ឆាប់ៗ ដែល​គេ​រំពឹង​ថា ក្រុមហ៊ុន​កូរ៉េ​នេះ នឹង​ប្រកាស​ចេញ​ថេប្លេត​ស៊េរី​ថ្មី​ដំណើរការ​ដោយ Windows 10 ម្ដង​ពីរ​ម៉ូដែល​នៅ​ក្នុង​ពិព័រណ៍ CES 2017 នេះ។ មួយ​ក្នុង​ចំណោម​ថេប្លេត​ថ្មី​ទាំងពីរ ​នឹង​មាន​លេខ​ម៉ូដែល SM-W720 ​គឺ​ជា​ទាយាទ​ជំនាន់​ក្រោយ​បន្ទាប់​ពី​ស៊េរី​ Galaxy TabPro S។ ចំណែក​ម៉ូដែល​មួយ​ផ្សេង​ទៀត មាន​លេខ​កូដ SM-W620 ដែល​គេ​រាយការណ៍​ថា អាច​មាន​លក្ខណៈ​សម្បត្តិ​ស្រដៀង​គ្នា​ទៅ​នឹង SM-W720 ដែល​នឹង​មាន​ទំហំ​អេក្រង់​ស្រដៀង​គ្នា។

លក្ខណៈ​សម្បត្តិ​នៅ​លើម៉ូដែល SM-W720 ត្រូវ​គេ​រំពឹង​ថា នឹង​ភ្ជាប់​មក​ជាមួយ​​អង្គ​ប្រតិបត្តិ Core M, RAM 8GB, SSD ទំហំ 256GB ថ្ម​កម្រិត 5200mAh ​អេក្រង់​ ១២អ៊ីញ​កម្រិត 2160x1440px ​ប្រភេទ Super AMOLED ​ហើយ​​មាន​កាមេរ៉ា​​ទាំង​មុខ និង​ក្រោយ​​​ទំហំ ៥មេហ្គា​ភិចហ្សែល​​ ប្រើប្រាស់​រន្ធ​ USB ប្រភេទ C និង​ជាច្រើន​ទៀត។

យ៉ាងណា ពេល​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ផ្លូវការ​ពី​ក្រុមហ៊ុន Samsung នៅ​ឡើយ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

អត្ថបទពាណិជ្ជកម្ម​

​​ខ្សែភាពយន្ត​ខ្មែរ​ល្បីៗ​ ​ចាប់​ផ្ដើម​​មាន​វត្តមាន​នៅ​លើ iflix​ ហើយ! ​

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031