អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Foxconn ​លេង​មែនទែន ​ចង់​ប្រើ​ robot ជំនួស​មនុស្ស​ឱ្យ​បានឆាប់ៗ​​ ១០០% នៅ​ក្នុង​រោងចក្រ!

Foxconn ​លេង​មែនទែន ​ចង់​ប្រើ​ robot ជំនួស​មនុស្ស​ឱ្យ​បានឆាប់ៗ​​ ១០០% នៅ​ក្នុង​រោងចក្រ!

ផ្អែក​តាម​សំដី​របស់​អ្នក​គ្រប់គ្រង​ទូទៅ​ក្នុង​រោងចក្រ Foxconn ​លោក Dai Jia-peng ហាក់​បញ្ជាក់​គោលជំហរ​របស់​ខ្លួន​ថា មិន​យូរ​ទេ រោងចក្រ​នឹង​ចំណុះ​ទៅ​ដោយ​រ៉ូបូត​ បំពេញ​កិច្ចការ​ជំនួស​មនុស្ស​បាន ១០០%។ លោក Dai បាន​លើកឡើង​ថា ក្រុមហ៊ុន​កំពុង​ស្វែងរក​វិធីសាស្ត្រ​ដំឡើង​ទូរស័ព្ទ iPhone ​ដោយ​ប្រើ​មនុស្ស​យន្ត​ពេញលេញ​តែម្ដង ដែល​នឹង​បែងចែក​ជា ៣ដំណាក់កាល។

ដំណាក់កាល​ដំបូង នឹង​ត្រូវ​ប្រើ​រ៉ូបូត​ ជំនួស​កម្មករ (មនុស្ស) នៅ​លើ​កិច្ចការ​ដែល​អាច​ប្រឈម​គ្រោះថ្នាក់ ឬ​សម្រាប់​ការងារ​ដែល​មនុស្ស មិន​មាន​ឆន្ទៈ​ធ្វើ ឬ​មិន​អាច​ធ្វើ។ ចំណែក​ដំណាក់កាល​ទី២ នឹង​ត្រូវ​ប្រើ​ជា​ខ្សែ​ចង្វាក់​សម្រាប់​ការ​ដំឡើង​ស្វ័យប្រវត្តិ​មួយ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​រ៉ូបូត។ រីឯ​ដំណាក់កាល​ទី៣ ចុងក្រោយ​គឺ កំពុង​ស្ថិត​ក្នុង​គម្រោង និង​កំពុង​សំយោគ ដើម្បី​ធ្វើ​យ៉ាងណា កាត់​បន្ថយ​ការ​ប្រើ​កម្លាំង​មនុស្ស​ឱ្យ​នៅ​តិចតួច​បំផុត។

មនុស្ស​នឹង​ធ្វើ​តែ​កិច្ចការ​ដូច​ជា៖ ផ្នែក​ដឹក​ជញ្ជូន ផ្នែក​ធ្វើតេស្ត និង​ត្រួតពិនិត្យ និង​ផ្នែក​ផលិតកម្ម។ រោងចក្រ​មួយ​ចំនួន​របស់ Foxconn ​កំពុង​ដំណើរការ​បាន​ដំណាក់កាល​ទី១ និង​ទី២ រួច​មក​ហើយ។ សូម​បញ្ជាក់​ថា បច្ចុប្បន្ន Foxconn មាន​បុគ្គលិក​សរុប​ប្រមាណ ៤០០០០នាក់ (៤ម៉ឺន​នាក់) នៅ​តៃវ៉ាន់ សម្រាប់​កិច្ចការ​ផលិត Foxbots ទាំង​នេះ។ បច្ចុប្បន្ន Foxconn មាន​ខ្សែ​ចង្វាក់​ផលិតកម្ម​ស្វ័យប្រវត្តិ​ចំនួន១០ ​ហើយ ដែល​វា​អាច​ផលិត​ម៉ូនីទ័រ LCD, PCs និង​ប្រភេទ​ឧបករណ៍ all-in-one device។ យ៉ាងណា មិន​ទាន់​មាន​ការ​បញ្ជាក់​អំពី​គម្រោង តើ Foxconn នឹង​ប្រើ​រ៉ូបូត​ក្នុង​ការ​ផលិត ឬ​ផលិត​ផ្នែក​ទូរស័ព្ទ​ iPhone របស់ Apple នោះ​ទេ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អត្ថបទពាណិជ្ជកម្ម​

Time To Fashion Show ​មក​ដល់​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031